ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​ពិភាក្សា​ជាមួយ​កូរ៉េ​ខាងជើង​លោក​ត្រាំថា ឥតប្រយោជន៍

6 ឆ្នាំ មុន

សហរដ្ឋ​អា​មេ​រិ​ក​-​ប្រទេស​កូរ៉េ​ខាងជើង ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ ថ្លែង​កាលពី​ថ្ងៃ​ទី​៣០ សីហា ថា

សហរដ្ឋ​អា​មេ​រិ​ក​-​ប្រទេស​កូរ៉េ​ខាងជើង ៖ ប្រធានាធិបតី​អា​មេ​រិ​ក​លោក​ដូ​ណា​ល់ ត្រាំ ថ្លែង​កាលពី​ថ្ងៃ​ទី​៣០ សីហា ថា ការ​ចរចា​ពុំ​អាច​ដោះស្រាយ​វិបត្តិ​រវាង​កូរ៉េ​ខាងជើង និង​សហរដ្ឋ​អា​េ​ម​រិ​ក​ឡើយ ក៏​ប៉ុន្តែ​រដ្ឋមន្ត្រី​ការពារ​ប្រទេស​លោក JAMES MATTIS ពុំ​យល់​ស្រប​តាម​ការ​យល់​ឃើញ​បែប​នេះ​របស់​ប្រធានាធិបតី​ឡើយ ។

ក្រោយ​ការ​បាញ់​មី​ស៊ី​ល​បាលី​ស្ទិ​ក​ថ្មី​របស់​កូរ៉េ​ខាងជើង លោក​ត្រាំ សរសេរ​តាម TWITTER ថា សហរដ្ឋ​អា​មេ​រិ​ក​ពិភាក្សា​ជាមួយ​កូរ៉េ​ខាងជើង ហើយ​ចេញ​ប្រាក់​ឱ្យ​ចាប់តាំងពី​២៥​ឆ្នាំ​មក​ហើយ តែ​ការ​ពិភាក្សា​គ្នា​ពុំ​បាន​ផ្តល់​ចម្លើយ​ទេ ។

យោង​តាម​របាយការណ៍​របស់​សភា​ថា សហរដ្ឋ​អា​មេ​រិ​កបាន​ផ្តល់​ប្រាក់​១,៣​ពាន់​លាន​ដុល្លារ ជា​ជំនួយ​ដល់​កូរ៉េ​ខាងជើង​រវាង​ឆ្នាំ​១៩៩៥ និង​២០០៨ ក្នុង​នោះ​ជាង​ពាក់​កណ្តាល​​ជា​ផលិតផល​ស្បៀង​ចាំបាច់ ។ ក៏​ប៉ុន្តែ​ជំនួយ​នេះ​ផ្តល់​ក្នុង​ក្រប​ខណ្ឌ​កិច្ចព្រមព្រៀង​មួយ​ស្តី​ពី​នុយក្លេអ៊ែរ ដែល​ក្រុង​ព្យុ​ង​យ៉ាង​ក្រោយមក​បាន​រំលោភ​បំពាន​ត្រូវ​ផ្អាក​ស្ទើរ​ទាំងស្រុង​ចាប់តាំងពី​ឆ្នាំ​២០០៩​មក ។

តាំងពី​ចូល​កាន់កាប់​សេត​វិមាន​ពី​ខែមករា​មក លោក​ត្រាំ លើក​ឡើង​ថា លោក​នឹង​ពុំ​អនុញ្ញាត​ឱ្យ​កូរ៉េ​ខាងជើង​អភិវឌ្ឍន៍​បណ្តា​មី​ស៊ី​ល​បំពាក់​ក្បាល​គ្រាប់​នុយក្លេអ៊ែរ​ដែល​អាច​វាយប្រហារ​ដល់​ដែនដី​អា​មេ​រិ​ក​ឡើយ ។

ក្រោយ​ការ​បាញ់​សាក​មី​ស៊ី​ល​ដែល​ហោះ​កាត់​ពីលើ​ជប៉ុន​របស់​កូរ៉េ​ខាងជើង​បន្តិច លោក​ត្រាំ ពេល​ដូច​លោក​ធ្លាប់​អះអាង​កាលពី​ពេល​មុន​នេះ​ថា រាល់​ការ​ជ្រើសរើស​មាន​ទាំង​ខាង​យោធា​ស្ថិត​នៅ​លើ​តុ​រួច​ហើយ ។

ទោះបី​យ៉ាងណា រដ្ឋមន្ត្រី​ការពារ​ប្រទេស​លោក JAMES MATTIS នា​ថ្ងៃ​ទី​៣០ សីហា ប្រញាប់​ធ្វើការ​ថ្លឹងថ្លែង​ពាក្យពេចន៍​ទាំងនេះ​របស់​លោក​ត្រាំ ដោយ​អះអាង​ថា សហ​រដ្ឋ​អាមេ​រិ​ក​ពុំ​ទាន់​ឈាន​ដល់​ទឹក​ចុង​ក្រោយ​នៃ​ដំណោះស្រាយ​ការទូត​នៅឡើយ ។

យោង​តាម​ពួក​អ្នក​ជំនាញការ​ទាំងឡាយ​ថា ប្រហែលជា​គ្មាន​ជម្រើស​ណា​ដើម្បី​រារាំង​កូរ៉េ​ខាងជើង​មិន​ឱ្យ​អភិវឌ្ឍន៍​មី​ស៊ី​ល​ថ្មី​ៗ​ឡើយ ព្រោះ​បែប​នេះ​អាច​ឱ្យ​លោក​គី​ម ជុង​អ៊ុ​ន ទប់ទល់​ជាមួយ​សហរដ្ឋ​អា​មេ​រិ​ក ហើយ​ចៀសវាង​កុំឱ្យ​ប្រទេស​លោក​ជួប​ប្រវត្តិសាស្ត្រ​ដូច​នៅ​លី​ប៊ី និង​អីុ​រ៉ា​ក់ដោយ​សារ​ប្រទេស​ទាំង​២ បោះបង់​ចោល​កម្មវិធី​នុយក្លេអ៊ែរ​របស់​ពួក​គេ ៕