ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រឿងរ៉ាវ​ប្លែក​ៗ​កើតឡើង​នៅ​លើ​ពិភពលោក

6 ឆ្នាំ មុន

៦-​នំ​សាំង​វិច​មាន​ខ្មោច​កណ្តុរ
ចាត់​ទុក​ថា​ជា​រឿង​ដ៏​ចម្លែក​មួយ​ពេល​ទិញ​សាំង​វិច​មក​ទទួលទាន​ស្រាប់តែ​ប្រទះ​ឃើញ​ខ្មោច​កណ្តុរ ។ អ្នក​ទទួលទាន​បាន​ប្តឹង​ទារ​សំណង​ពី​ហាង​ចំនួន​៤៧.០០០​ដុល្លារ ។

១-​តៃវ៉ាន់​ត្រៀម​ជើង​ព្រួល​ក្រោយ​ពី​ទ័ពអាកាស​ចិន​ធ្វើ​សមយុទ្ធ
កងទ័ព​តៃវ៉ាន់​កំពុង​ស្ថិត​ក្នុង​ការ​ប្រុង​ប្រយ័ត្ន​ក្រោយ​ពី​ការ​ធ្វើ​សមយុទ្ធ​រយៈពេល​៣​ថ្ងៃ​របស់​កងទ័ពអាកាស​ចិន​នៅ​ក្បែរ​កោះ​ស្វយ័ត​ដែល​ចិន​អះអាង​ថា​ជា​របស់​ខ្លួន ។

២-​យេ​ម៉ែ​ន​បាញ់ប្រហារ​៥​គ្រាប់​លើ​បុរស​ដែល​រំលោភ​ក្មេង
ប៉ូលិស​យេ​ម៉ែ​ន បាន​ប្រហារជីវិត​ជនល្មើស​ដែល​រំលោភ និង​ធ្វើឃាត​ក្មេង​ស្រី​អាយុ​៤​ឆ្នាំ នៅ​ទីលាន​កម្សាន្ត​មួយ​កណ្តាល​ក្រុង​ដោយ​បាញ់ប្រហារ​ចំនួន​៥​គ្រាប់ ។

៣-​បំពង​ភ្លៅ​មាន់​ចំនួន​១០០​ចែក​ដល់​កុមារ​គ្មាន​ផ្ទះសម្បែង
បុរស​ឥណ្ឌា​បាន​បំពង​ភ្លៅ​មាន់​ចំនួន​១០០​ច្រក​ក្នុង​ប្រអប់​ចែក​ដល់​កុមារ​អនាថា​ទទួលទាន ។

៤-​ដើមឈើ​យក្ស​រលំ​សង្កត់​លើ​គ្រឹ​ស្ត​សាសនិក
យ៉ាង​ហោច​មាន​អ្នក​ស្លាប់​១២​នាក់ ក្រោយ​ពី​ដើមឈើ​យក្ស​រលំ​សង្កត់​លើ​អ្នកធម្ម​យាត្រា​សាសនា​គ្រឹ​ស្ត​នៅ​លើ​ដងផ្លូវ​មួយ​របស់​ព័រ​ទុ​យ​ហ្គា​ល់​កាលពី​ថ្ងៃ​ទី​១៥ សីហា ២០១៧។

៥-​ឆ្កែ​ពនេចរ​ជា​ច្រើន​ក្បាល​ប្រែសំបុរ​ជា​ពណ៌​ផ្ទៃមេឃ
ឆ្កែ​ពនេចរ​ឥណ្ឌា​ជា​ច្រើន​ក្បាល​បង្ហាញ​ទិដ្ឋភាព​ដ៏​ចម្លែក​ដោយ​ប្រែសំបុរ​ជា​ពណ៌​ផ្ទៃមេឃ និង​ជា​មុខសញ្ញា​មួយ​ធ្វើ​ឱ្យ​មាន​ក្តី​បារម្ភ​ពី​ផល​ប៉ះពាល់​នៃ​បញ្ហា​ជាតិពុល ។

៦-​នំ​សាំង​វិច​មាន​ខ្មោច​កណ្តុរ
ចាត់​ទុក​ថា​ជា​រឿង​ដ៏​ចម្លែក​មួយ​ពេល​ទិញ​សាំង​វិច​មក​ទទួលទាន​ស្រាប់តែ​ប្រទះ​ឃើញ​ខ្មោច​កណ្តុរ ។ អ្នក​ទទួលទាន​បាន​ប្តឹង​ទារ​សំណង​ពី​ហាង​ចំនួន​៤៧.០០០​ដុល្លារ ។

៧-​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​លាលែង​ក្រោយ​ពី​ដាច់​ភ្លើង​ទូ​ទាំង​ក្រុង
លោក​លី ជឺ​ខាំង រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​តៃវ៉ាន់​លាលែង​ពី​តំណែង និង​សុំ​ទោស​ពលរដ្ឋ​លើ​ករណី​ដាច់​ភ្លើង​នៅ​តៃវ៉ាន់ កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

៨-​ក្រុមហ៊ុន​អាកាសចរណ៍​«Airberlin»​ក្ស័យធន
ក្រុមហ៊ុន​អាកាសចរណ៍​ស្ថិត​នៅ​លំដាប់​ទី​២​របស់​អា​ល្លឺ​ម៉​ង់ បាន​ប្រកាស​ពី​ការ​ក្ស័យធន​ក្រោយ​ពី​ក្រុមហ៊ុន​Etihad Airways​ជា​ដៃគូ​មិន​ព្រម​ផ្តល់​ប្រាក់​ឧបត្ថម្ភ ។

៩-​នាំ​គ្នា​ថត​Selfie​រហូត​ងាប់​កូន​ត្រី​ដូ​ហ្វាំ​ង
កូន​ត្រី​ដូ​ហ្វាំ​ង​មួយ​ក្បាល​ដែល​ជាប់​ទើរ​នៅ​ទឹក​រាក់​ក្បែរ​ឆ្នេរ​ប្រទេស​អេ​ស្ប៉ា​ញ បាន​ងាប់​ក្រោយ​ពី​ភ្ញៀវ​ទេសចរ​នាំ​គ្នា​ចាប់​ថត​Selfie​ជាមួយ​វា ។

១០-​សំណាង​មួយ​ក្នុង​មួយ​ពាន់​គ្រោះថ្នាក់
បុរស​ម្នាក់​រស់នៅ​រដ្ឋ​វី​ស​ខុន​ស៊ី​ន​រួច​ផុត​ពី​ស្លាប់​ក្រោយ​ពី​ដែកគោល​មុត​ស្រួច​ដោត​ចំ​បេះដូង ប៉ុន្តែ​ត្រូវ​គ្រូពេទ្យ​ជួ​យស​ង្រេ្គ​ោះ​ទាន់​ពេលវេលា និង​ជា​រឿង​ដ៏​អច្ឆរិយ​មួយ​កម្រ​កើត​មាន ៕