ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស៊ន សៀវ​ម៉ី មិន​ទាន់​គិតគូ​រ​ពី​រឿង​រៀប​ការ​ក្រោយ​ប្រកួត​ស៊ី​ហ្គេ​ម​រួច

6 ឆ្នាំ មុន

ឆ្លើយ​តប​សំណួរ​អ្នក​សារព័ត៌មាន​ដែល​ចង់ដឹង​ពី​ពិធី​មង្គលការ​របស់​នាង​កើតឡើង​ពេលណា ? កញ្ញា​ ស៊ន សៀវ​ម៉ី ប្រាប់​ថា

រាជធានី​ភ្នំពេញ ៖ វីរ​កីឡាការិនី​ស៊ន សៀវ​មី​ុ ដែល​ទើប​ឈ្នះ​មេដាយមាស​ពី​ការ​ប្រកួត​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​២៩ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី​បាន​វិល​ត្រឡប់​មក​ដល់​មាតុប្រទេស​វិញ​ហើយ​ជាមួយ​អត្ត​ព​លិ​កមួយ​ចំនួន​ទៀត​កាលពី​ព្រឹក​ថ្ងៃ​ទី​៣០ សីហា ដោយ​មានការ​ទទួល​យ៉ាង​កក់ក្តៅ​ពី​លោក​បណ្ឌិត​សភាចា​រ្យ ហង់ ជួនណា​រ៉ុ​ន រដ្ឋមន្ត្រីក្រសួង​អប់រំ យុវជន និង​កីឡា លោក អ៊ុ​ក សិទ្ធិ​ជាតិ អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​កីឡា​នៃ​ក្រសួង​អប់រំ យុវជន និង​កីឡា លោក ប៉ុន សុខ ប្រធាន​មជ្ឈមណ្ឌល​ជាតិ​ហ្វឹកហ្វឺន​កីឡា និង​មន្ត្រី​ក្រោម​ឱវាទ​ជា​ច្រើន​រូប​ទៀត ។

ឆ្លើយ​តប​សំណួរ​អ្នក​សារព័ត៌មាន​ដែល​ចង់ដឹង​ពី​ពិធី​មង្គលការ​របស់​នាង​កើតឡើង​ពេលណា ? កញ្ញា​ស៊ន សៀវ​ម៉ី ប្រាប់​ថា នាង​មិន​ទាន់​គិតគូរ​ពី​រឿង​រៀប​ការ​ទេ ។ ពេល​នេះ​​អ្វី​ដែល​សំខាន់​គឺ​នាង​ត្រូវ​បន្ត​ខិតខំ​ហ្វឹកហាត់​បន្ថែម​ទៀត​សម្រាប់​ចូលរួម​ប្រកួត​នៅ​ក្នុងព្រឹត្តិការណ៍​ធំ​ៗ ជា​ពិសេស​ការ​ប្រកួត​កីឡាកម្រិត​ពិភពលោក​តែ​ម្ដង ។មួយ​វិញ​ទៀត ពេល​នេះ​នាង​កំពុង​តែ​មាន​បញ្ហា​របួស​ក្បាលជង្គង់​ខាងស្ដាំ​ដែល​ត្រូវការ​ព្យាបាល​ជា​បន្ទាន់​ប៉ុន្តែ​មិន​ទាន់​សម្រេចចិត្ត​ថា ត្រូវ​ទៅ​ព្យាបាល​នៅ​ថ្ងៃ​ណា​នោះ​ទេ ។ តាម​នាង​គឺ​ចង់ទៅ​ព្យាបាល​នៅ​មន្ទីរពេទ្យ​ប្រទេស​កូរ៉េ​ដោយសារ​គេ​មាន​ជំនាញ​ច្បាស់លាស់​ចំណាយពេល​ត្រឹមតែ​៦​ទៅ​៧​ខែ​ប៉ុណ្ណោះ​អាច​ជា​សះស្បើយ​ប្រកួត​ឡើង​វិញ​បាន​ហើយ ។

លោក ស៊ន អេ​លី​ត ត្រូវជា​បង​បង្កើត​របស់​កីឡាការិនី ស៊ន សៀវ​ម៉ី បាន​ប្រាប់​ថា របួស​ក្បាលជង្គង់​របស់​ប្អូន​លោក គឺ​ត្រូវការ​ប្រាក់​ព្យាបាល​មិន​ច្រើន​នោះ​ទេ គិត​ទៅ​មិន​ដល់​១​ម៉ឺន​ដុល្លារ​ឡើយ ។ នៅ​ពេល​នេះ លោក​កំពុង​តែ​គិត​ពី​ការ​ស្វែងរក​ជំនួយ​ដើម្បី​ព្យាបាល​របួស​ក្បាលជង្គង់​ប្អូនស្រី​លោក ប៉ុន្តែ​រឿង​ទាំង​អស់នេះ​លោក​មិនមែន​ជា​អ្នក​សម្រេច​ទេ គឺ​ទុក​ឱ្យ​ប្អូនស្រី​ចុះ ។ 

គួរ​រំលឹក​ថា ប្រតិភូ​កីឡា​តេ​ក្វា​ន់​ដូ​កម្ពុជា  ដែល​បាន​វិល​ត្រឡប់​មក​មាតុភូមិ​វិញ​កាលពីម្សិលមិញ​បាន​នាំ​មក​ជាមួយ​នូវ​មេដាយមាស​១​គ្រឿង និង​មេដាយ​សំរឹទ្ធិ​២​គ្រឿង​មក​ជូន​ជាតិ ៕