ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​អ្វី​កុមារ​កើត​ជំងឺ​គ្រុន​ស្វិតដៃជើង ?

6 ឆ្នាំ មុន

ជំងឺ​គ្រុន​ស្វិតដៃជើង ជា​ជំងឺ​មួយ​ធ្វើ​ឱ្យ​កុមារ​ពិការ​អស់​មួយ​ជីវិត ដោយ​គ្មាន​ឧស​ថ​សម្រាប់​ព្យាបាល ឬ​អាច​ធ្វើ​ឱ្យ​កុមារ​ស្លា.ប់ ប្រសិនបើ

ជំងឺ​គ្រុន​ស្វិតដៃជើង ជា​ជំងឺ​មួយ​ធ្វើ​ឱ្យ​កុមារ​ពិការ​អស់​មួយ​ជីវិត ដោយ​គ្មាន​ឧស​ថ​សម្រាប់​ព្យាបាល ឬ​អាច​ធ្វើ​ឱ្យ​កុមារ​ស្លាប់ ប្រសិនបើជា​ករណី​ធ្ងន់ (​អ​ត្រ​ស្លាប់​ពី​៥​ទៅ​១០%)។

ភ្នាក់ងារ​បង្ក​រោគ​ដែល​នាំ​ឱ្យ​កើត​ជំងឺ​គ្រុន​ស្វិតដៃជើង គឺ​មេរោគ​ប៉ូ​លី​យ៉ូ​វីរុស វា​គឺជា​ក្រុម​មួយ​ដែល​បង្ក​រោគ​នៅ​ក្នុង​ពោះវៀន ហើយ​ជា​ក្រុម​គ្រួសារ​ជាមួយ​វីរុស Picorna vividae និង​RNA virus ។ មេរោគ​ប៉ូ​លី​យ៉ូ​វីរុស​ចូល​ទៅ​ក្នុង​សរសៃឈាម ហើយ​ប្រឆាំង និង​បំផ្លាញ​ទៅ​លើ​ប្រព័ន្ធ​បញ្ជា​នៃ​សរសៃប្រសាទ និង​ខួរឆ្អឹងខ្នង​។ មេរោគ​នេះ​វា​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត តាម​រយៈ​លាមក​ដោយ​ឆ្លងកាត់​តាម​មាត់ ហើយ​វា​អាច​ចម្លង​ផង​ដែរ តាម​រយៈ​ការ​ប៉ះពាល់​ទៅ​លើ​កំហាក ឬ​វត្ថុ​រាវ​ដែល​ចេញពី​បំពង់ក​អ្នក​ទើបនឹង​ចាប់ផ្តើម​ឈឺ ។

ជំងឺ​គ្រុន​ស្វិតដៃជើង​រាតត្បាត​នៅ​ក្នុង​ប្រទេស​កម្ពុជា​កា​លុំ​ពី​១០០​ឆ្នាំ​មុន ។ ឆ្នាំ​១៩៨៨​ចាប់ផ្តើម​មានកម្ម​វិធី​លុប​បំបាត់​ជំងឺ​គ្រុន​ស្វិតដៃជើង ដោយ​វ៉ាក់សាំង​ប៉ូ​លី​យ៉ូ​ត្រូវ​បាន​ផ្តល់​ទៅ​ឱ្យ​កុមារ​ទាំងអស់​ដែល​មាន​អាយុ​ក្រោម​៥​ឆ្នាំ ។ ចាប់តាំងពី​ពេល​នោះ​មក​ជំងឺ​គ្រុន​ស្វិតដៃជើង​បាន​ថយ​ចុះ​ខ្លាំង​ចាប់ពី​៣០០.០០០​មក​៣០០០​ករណី​ក្រោយ​រយៈពេល​១០​ឆ្នាំ ។

ដោយឡែក​កម្ពុជា​ចាប់ផ្តើម​លុប​បំបាត់ ជំងឺ​គ្រុន​ស្វិតដៃជើង​នៅ​ក្នុង​ឆ្នាំ​១៩៩៤ ដោយ ចាប់ផ្តើម​ធ្វើ​ទិវា​ជាតិ​ផ្តល់​ថ្នាំ​បង្ការ និង​តាមដាន​ស្រាវជ្រាវ​ជំងឺ​យ៉ាង​ជោគជ័យ ។ នៅ​ក្នុង​ឆ្នាំ​២០០០​អង្គការ​សុខភាព​ពិភពលោក​ប្រចាំ​តំបន់​ប៉ា​ស៊ី​ហ្វិ​ក​ខាងលិច បាន​ប្រកាស​ថា ជំងឺ​គ្រុន​ស្វិតដៃជើង​បាន​លុប​បំបាត់​នៅ​ក្នុង​តំបន់ ហើយ​កម្ពុជា​ជា​ប្រទេស​មួយ​ដែល​មានគុណ​ភាព​ខ្ពស់ ក្នុង​ការ​តាមដាន​ជំងឺ និង​ផ្តល់​វ៉ាក់សាំង​ប៉ូ​លី​យ៉ូ​ជា​ប្រចាំ និង​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ជា​ប្រទេស​មួយ​គ្មាន​ជំងឺ​គ្រុន​ស្វិតដៃជើង ។ ទោះបីជា​យ៉ាងណា​ក្តី​ប្រទេស​កម្ពុជា​នៅ​តែ​រក្សា​ការ​តាមដាន​ជំងឺ​នេះ ព្រោះ​វា​មាន​សារសំខាន់​ណាស់​ដើម្បី​ការពារ​ការ​ឆ្លង​ជំងឺ​គ្រុន​ស្វិតដៃជើង ដោយ​មេរោគ​ប៉ូ​លី​យ៉ូ​វីរុស​(VDPV) ដោយ​មានគុណ​ភាព​ខ្ពស់​នៃ​ការ​តាមដាន​ករណី​ខ្វិន​ទន់​អវយវៈ ៕