ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មូលហេតុ​​ដែល​ធ្វើ​ឱ្យ​ទារក​កើត​ជំងឺ​តេតាណូស

6 ឆ្នាំ មុន

ជំងឺ​តេតាណូស​គឺជា​ជំងឺ​បង្ក​ដោយ​បាក់តេរី​ដ៏​ធ្ងន់​មួយ​ដែល​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃប្រសាទ និង​នាំ​ឱ្យ​សាច់ដុំ​កន្ត្រាក់ ហើយ​មានការ​ឈឺចាប់ ជា​ពិសេស​គឺ

ជំងឺ​តេតាណូស​គឺជា​ជំងឺ​បង្ក​ដោយ​បាក់តេរី​ដ៏​ធ្ងន់​មួយ​ដែល​ប៉ះពាល់​ដល់​ប្រព័ន្ធ​សរសៃប្រសាទ និង​នាំ​ឱ្យ​សាច់ដុំ​កន្ត្រាក់ ហើយ​មានការ​ឈឺចាប់ ជា​ពិសេស​គឺ​សាច់ដុំ​ថ្គាម និង.ក ។ ជំងឺ​តេតាណូស​អាច​រំខាន​ដល់​សមត្ថភាព​ក្នុង​ការ​ដកដង្ហើម និង​ទីបំផុត គឺ​គំរាមកំហែង​ដល់​អាយុជីវិត​របស់​អ្នក ។

ជំងឺ​តេតាណូស​អាច​កើតឡើង​បាន​ដោយសារ​តែ​សត្វ​ខាំ ជា​ពិសេស​ឆ្កែ និង​ជ្រូក របួស​ដោយ​គ្រាប់កាំភ្លើង ឬ​ដោយ​កាំបិត មុខរបួស​នៃ​ការ​ចោះ​រន្ធ​ត្រចៀក​ដោយ​ម្ជុល​មិន​ស្អាត របួស​ដោយ​ការ​មុត​បន្លា​លួស របួស​ដោយសារ​ការ​មុត​អំបែង ឬ​ដែកគោល​ជាដើម ។ ប៉ុន្តែ​ចំពោះ​ទារក​វិញ​មេរោគ​តេតាណូស​ចូល​តាម​ផ្ទិ​ត​ដោយសារ​តែ​ការ​ខ្វះ​អនាម័យ ។

ជំងឺ​តេតាណូស​ជា​ធម្មតា​ការ​ស្តែង​ចេញ​រោគ​សញ្ញា​ពិតប្រាកដ មួយ​ជំហាន​ម្តង​ៗ ដោយ​រោគ​សញ្ញា​មាន​ដូច​ជា ៖
 -​រឹង​ថ្គាម និង​រឹង​សាច់ដុំ ,​បែកញើស​,​សម្ពាធ​ឈាម​ឡើង​ខ្ពស់ ។
-​ចង្វាក់បេះដូង​ញាប់ ,​អាច​មានការ​កន្ត្រាក់​កើត​មាន​ញឹកញាប់ និង​បញ្ចប់​ទៅ​វិញ​ក្នុង​រយៈពេល​២​ទៅ​៣​នាទី ។

អត្រា​ស្លាប់​នៃ​ករណី​តេតាណូស​ទារក​មាន​រហូត​ដល់​៣០% ប៉ុន្តែ​ចំពោះ​ករណី​ទារក​ទើបនឹង​កើត ហើយ​មាន​រយៈពេល​បង្ក​រោគ​ខ្លី​នោះ​អត្រា​ស្លាប់​អាច​មាន​ដល់​ទៅ​៨០%​ឯណោះ​។ ការ​ចាក់​វ៉ា​សាំង​តេតាណូស​ទៅ​ឱ្យ​ម្តាយ​នៅ​ពេល​បច្ចុប្បន្ន វា​អាច​ការពារ​តេតាណូស​មាតា​ផង និង​ទារក​ផង​នៅ​ពេល​អនាគត ។ អង្គ​បដិបក្ខ​ប្រឆាំង​នឹង​តេតាណូស​មាតា​ត្រូវ​បាន​ផ្ទេរ​តាម​រយៈ​ទងសុក​ទៅ​ឱ្យ​ទារក​ក្នុង​ផ្ទៃ ហើយ​ទារក​អាច​ការពារ​តេតាណូស​បាន ។

ភាព​សុំា​ប្រឆាំង​នឹង​តេតាណូស​នឹង​ថយ​ចុះ​ទៅ​តាម​ពេលវេលា​របស់​វា ។ ប្រសិនបើ​មិន​មាន​ភាព​សុំា​ពី​ធម្មជាតិ​ប្រ​ឆាំ​នឹង​តេតាណូស​ទេ គឺ​មាន​តែ​ការ​ចាក់​វ៉ាក់សាំង​តេតាណូស ទើប​អាច​មាន​ភាព​សុំា​ប្រឆាំង​ជំងឺ​តេតាណូស​បាន ។ ដូច្នេះ​បើ​លោក​អ្នក​សង្ស័យ​ថា កូន​តូច​កើត​មាន​ជំងឺ​តេតាណូស ឬ​បើ​ទារក​យំ​មិន​ឈប់ ឬ​មិន​បៅ ត្រូវ​ប្រញាប់​នាំ​ទៅ​កាន់​មន្ទីរពេទ្យ​ទើប​ជា​ការ​ប្រសើរ ។ អ្វី​ដែល​កាន់តែ​ពិសេស​ជាង​នេះ គួរតែ​នាំ​កូន​របស់​លោក​អ្នក​ទៅ​ចាក់​វ៉ាក់សាំង​ការពារ​ជំងឺ​តេតាណូស​ឱ្យ​បាន​គ្រប់​ចំនួន​នៅ​តាម​មណ្ឌល​សុខភាព​នានា ៕