អ្នកគាំទ្រចំអកថា ខ្មាសគេជំនួស សួស វីហ្សា…
រាជធានីភ្នំពេញ ៖ តារាចម្រៀងផលិតកម្មហង្សមាសកញ្ញាសួស វីហ្សា សុំទោសទស្សនិកជនដោយសារនាងនៅតែច្រៀងបទចម្លងពីគេ ក្រោយពីអះអាងថា
រាជធានីភ្នំពេញ ៖ តារាចម្រៀងផលិតកម្មហង្សមាសកញ្ញាសួស វីហ្សា សុំទោសទស្សនិកជនដោយសារនាងនៅតែច្រៀងបទចម្លងពីគេ ក្រោយពីអះអាងថា
រាជធានីភ្នំពេញ ៖ តារាចម្រៀងផលិតកម្មហង្សមាសកញ្ញាសួស វីហ្សា សុំទោសទស្សនិកជនដោយសារនាងនៅតែច្រៀងបទចម្លងពីគេ ក្រោយពីអះអាងថា នាងនឹងច្រៀងតែបទថ្មី ។
ការសុំទោសរបស់កញ្ញាសួស វីហ្សា បន្ទាប់ពីPage មួយសរសេររិះគន់រូបនាង ដែលច្រៀងបទមានចំណងជើងថា «Bad Boy» ក្នុងកម្មវិធីប្រគំតន្ត្រីមួយដែលជាបទចម្លងពីបរទេស ។
កាលពីពេល ថ្មីៗកន្លងមកម្ចាស់Paage នោះបានសរសេរថា «ឈប់បានឈប់ទៅ ! គួរឱ្យខ្មាសគេជំនួសណាស់ កញ្ញាសួស វីហ្សា និង លោកសុគន្ធ ធារ៉ាត់ ! ពួកគាត់បានអួតប្រាប់គេ គ្រប់ៗគ្នាថានឹងចេញបទOriginal song បន្តទៀតបន្ទាប់ពីបទ«អួត» និងបទ«ពេលម៉ោងរៀនចូលចិត្តធ្វើអី?» ដែលពួកគាត់ចាប់ដៃគូគ្នាជាលើកដំបូងធ្វើឱ្យល្បីផ្អើល និងមានការឡាចនិងស៊ែជាច្រើនពេញហ្វេសប៊ុកប្រហែលជា៣សប្តាហ៍មុននេះ ។ តែហេតុអីឥឡូវកញ្ញាសួស វីហ្សា មកច្រៀងបទចម្លងពីបរទេសវិញ និងស្តាប់មិនយល់សោះលឺតែ «Bad Boy, Bad Boy » គ្មានអត្ថន័យអីបន្តិច ។ ចុះបទ «អួត» និងបទ «ពេលម៉ោងរៀនចូលចិត្តធ្វើអី ? » ម៉េចមិនយកមកច្រៀងទៅ ខ្ញុំខ្មាសគេជំនួសណាស់ ដែលសារមុនខ្ញុំខំផុសសរសើរ ហើយខំយកអ្នកទាំងពីរធ្វើជា Idol ឈប់បានឈប់ទៅចេះខ្មាសបរទេសផង » ។
ជាការឆ្លើយតបតារាចម្រៀងដែលផ្តើមពន្លកចេញពីផលិតកម្មRock កញ្ញាសួស វីហ្សា បានទទួលកំហុសនេះ ហើយសន្យាថានឹងមិនឱ្យមានរឿងនេះកើតឡើងសម្រាប់អ្នកគាំទ្រម្តងទៀតទេ ។
សារដែលសរសេរបង្ហោះតាមហ្វេសប៊ុកសួស វីហ្សា អះអាងថា «ជាការណ៍ពិតខ្ញុំដឹងច្បាស់ណាស់ ហើយក៏ខ្មាសដែរដែលក្រុមខ្ញុំនៅតែឆ្លៀតយកបទចម្លងពីគេមកច្រៀងរាំប្រកាច់ប្រកិន នៅលើឆាកតន្ត្រី ឱ្យពួកខ្ញុំសុំទោស ហើយសុំទោស ទៀត សន្យាមិនមានតទៅទៀតទេ ។
ខ្ញុំសន្យានឹងធ្វើបទចម្រៀងថ្មីមែនអត់ ? ខ្ញុំសន្យាថានឹងធ្វើបទចម្រៀងប្លែកបន្ថែមដោយយកបុរាណលាយសម័យមែនអត់ ? ខ្ញុំបានសន្យាថានឹងសរសេរប៉ារ៉ូលច្រៀងខ្លួនឯងជាមួយនឹងក្បាច់រាំបុរាណលាយសម័យជាមួយបទថ្មីទុកអួតបរទេសមែនអត់ ? ពិតណាស់ ហើយក៏ច្បាស់ណាស់ដែរ ខ្ញុំមិនសន្យាឱ្យតែរួចពីមាត់ជាមួយអ្នកគាំទ្ររបស់ខ្ញុំទេ។ បទចម្រៀងទាំងនោះពេលនេះខ្ញុំពិតជាបានធ្វើវាជិតរួចរាល់ហើយបានប្រហែល៩០% ខ្ញុំធ្វើបាន៥បទ មកពីមានបញ្ហាយឺតយ៉ាវខាងស្ទូឌីយោ ក្រុមហ៊ុនគេរវល់របស់គេដែរ ទើបវាមិនទាន់រួចរាល់១០០% ទើបធ្វើឱ្យពួកខ្ញុំយឺតយ៉ាវ និងសម្រេចចិត្តខុសដោយនៅតែយកបទចម្លង គិតថាយកមករាំសិនដើម្បីតម្រូវកម្មវិធីគេ ។
បងៗដឹងហើយថាសព្វថ្ងៃក្រុមហ៊ុនខ្ញុំមានអ្នកចម្រៀងប៉ុន្មានអ្នក ? អុីចឹងវារាងពិបាកបន្តិចបើខ្ញុំចង់បានអីមួយឱ្យលឿនបានតាមចិត្តនោះ វាពិតជាមិនអាច គឺត្រូវប្រើពេលចាំ ណាមួយខ្ញុំគ្មានដៃគូ គ្មានអ្នកចាំធ្វើបទឱ្យច្រៀង ស្រាប់ៗ លឿនៗតាមទីផ្សារទេ ខ្ញុំច្រៀងទាល់តែចេញពីក្រុមហ៊ុន ហើយអ្នកចម្រៀងប្រុសម្នាក់ដែលអ្នកទាំងអស់គ្នាឃើញច្រៀងដៃគូជាមួយខ្ញុំគាត់មិនមែនអ្នកចម្រៀងក្នុងក្រុមហ៊ុនហង្សមាសទេ ។ បទចម្រៀងក៏មិនបានធ្វើលក់លើទីផ្សារហង្សមាសដែរ ។ គាត់គ្រាន់តែស្គាល់គ្នាតាម Facebook ជាមួយខ្ញុំ ហើយខ្ញុំឃើញគាត់មានសមត្ថភាពខ្ពស់ ក៏ផ្តល់ឱកាសចាប់ដៃគូជាមួយខ្ញុំ ដោយគាត់ពិតជាមានស្នាដៃ តែមួយរយៈក្រោយពួកខ្ញុំរវល់ការងារ រៀងៗខ្លួនទើបមិនបានបញ្ចេញបទថ្មី » ។
កញ្ញាសួស វីហ្សា ចាត់ទុកសម័យនេះហើយយកបទចម្លងគេមកច្រៀង គឺជារឿងអាម៉ាស់ ហើយនាងសន្យាថា«ខ្ញុំសូមសន្យាជាមួយអ្នកគាំទ្ររបស់ខ្ញុំទាំងអស់ ថានឹងមិនមានទៀតទេ អ្នកណាក៏ធ្លាប់ខុស តែសំខាន់ខុសចេះកែខ្លួន ។ ខ្ញុំ និងក្រុមរាំសូមលុបលាងកំហុសជាមួយអ្នកគាំទ្ររបស់ខ្ញុំទាំងអស់ ដោយនឹងបញ្ចេញបទថ្មីទាំងអស់ លាយនឹងក្បាច់រាំថ្មី ស្តាយស្លៀកពាក់ថ្មីក្នុងឆាកតន្ត្រីខាងមុខ ដោយសុទ្ធតែជាបទស្នាដៃថ្មីរហូតតទៅ» ៕
ចែករំលែកព័តមាននេះ