ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្លើង​តូច​ដែល​ជាប់​កញ្ចក់​ចំហៀង អាច​ជួយ​ការពារ​គ្រោះថ្នាក់​បាន​ច្រើន​ករណី

6 ឆ្នាំ មុន

មាន​មនុស្ស​មិន​តិច​ទេ​ដែល​ឆ្ងល់​ថា ហេតុ​អ្វី​បានជា​យើង​ត្រូវការ​ភ្លើង​តូច​ពណ៌​ទឹកក្រូច​នៅ​លើ​កញ្ចក់​ចំហៀង​ទាំង​សងខាង ។ ភ្លើង​នេះ​អាច​

មាន​មនុស្ស​មិន​តិច​ទេ​ដែល​ឆ្ងល់​ថា ហេតុ​អ្វី​បានជា​យើង​ត្រូវការ​ភ្លើង​តូច​ពណ៌​ទឹកក្រូច​នៅ​លើ​កញ្ចក់​ចំហៀង​ទាំង​សងខាង ។ ភ្លើង​នេះ​អាច​មាននៅ​តែ​លើ​រថយន្ត​ទំនើប​ថ្លៃ​ៗ​មួយ​ចំនួន​តែ​ប៉ុណ្ណោះ ។ វា​ប្រើប្រាស់​សម្រាប់​ប្រាប់​ថា​មាន​រថយន្ត ឬ​អ្នកដំណើរ​នៅ​ពីក្រោយ ដែល​យើង​មិន​អាច​មើលឃើញ​តាម​កញ្ចក់​ចំហៀង​បាន ។​គេ​ហៅ​បច្ចេកវិទ្យា​នេះ​ថា « Blind-spot Monitor »​។

តាម​ការ​ស្រាវជ្រាវ​ថ្មី​ពី​វិទ្យាស្ថាន​ធានា​រ៉ាប់រង​សុវត្ថិភាព​ផ្លូវ​ហា​យ​វ៉េ​បាន​បង្ហាញ​ថា វា​បាន​ជួយ​យើង​ឲ្យ​ផុត​ពី​គ្រោះថ្នាក់​ជា​ច្រើន​ករណី ។   

វិទ្យាស្ថាន​ខាងលើ​បាន​ប្រាប់​ថា ទាំង​បច្ចេកវិទ្យា blind-spot monitor និង​កម្មវិធី​បើក​ត្រង់​ជួរ (Lane-departure warning system) សុទ្ធតែ​មាន​ផលប្រយោជន៍​ជួយ​យើង​ឲ្យ​ផុត​ពី​ការ​បុក​គ្នា ។ គេ​បាន​ធ្វើការ​ស្រាវជ្រាវ​ជា​រៀង​រាល់​ឆ្នាំ ហើយ​មួយ​ឆ្នាំ​ៗ លទ្ធផល​សុទ្ធតែ​បង្ហាញ​ថា មាន​មនុស្ស​កាន់តែ​តិច​ទៅ​ៗ ជួប​គ្រោះថ្នាក់​ចរាចរណ៍ ពេល​ពួក​គេ​បើករថយន្ត​មាន​បច្ចេកវិទ្យា​នេះ ។ 

បច្ចេកវិទ្យា blind-spot monitoring ប្រាប់​អ្នកបើកបរ​ឲ្យ​ដឹង​ថា មាន​រថយន្ត​នៅ​ពីក្រោយ ដែល​ខ្លួន​មើល​មិនឃើញ ។ វា​នឹង​លោត​ភ្លើង​ទឹកក្រូច​តូច​មួយ​នៅ​ជាប់​នឹង​កញ្ចក់​ចំហៀង​ខាង​ដែល​មាន​រថយន្ត​នៅ​ពីក្រោយ ។ ចំពោះ​បច្ចេកវិទ្យា lane-keeping assist វិញ គឺ​ប្រាប់​យើង​ឲ្យ​បើក​លើ​គន្លង​ផ្លូវ​ត្រឹមត្រូវ ពេល​យើង​បើក​ចេញពី​គន្លង ។ 

ការ​សិក្សា​បង្ហាញ​ថា បច្ចេកវិទ្យា lane-departure warning systems បាន​ជួយ​កាត់​បន្ថយ​អត្រា​គ្រោះថ្នាក់​ចរាចរណ៍​បាន​ដល់​ទៅ​១១%​។ ចំពោះ​ការ​រង​របួស​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​វិញ គឺ​ថយ​ចុះ​ដល់​ទៅ​២១% មិន​ត្រឹមតែ​ប៉ុណ្ណោះ វា​បាន​ជួយ​កាត់​បន្ថយ​អត្រា​ស្លាប់​ដោយសារ​គ្រោះថ្នាក់​ចរាចរណ៍​បាន​ដល់​៨៦%​ឯណោះ ។ ប៉ុន្ដែ​ការ​សិក្សា​នេះ​មិន​បាន​គិតដល់​កត្តា​ផ្សេង​ៗ​ទៀត ដូច​ជា កត្តា​ភេទ អាយុ និង​ការ​ធានា​រ៉ាប់រង​អាយុជីវិត​ឡើយ ។ 

ចំពោះ​ការ​សិក្សា​ទៅ​លើ​បច្ចេកវិទ្យា blind-spot monitor វិញ​បាន​បង្ហាញ​ថា អត្រា​គ្រោះថ្នាក់​ដោយ​បុក​គ្នា​មានការ​ថយ​ចុះ​ចំនួន​១៤% និង​អត្រា​រង​របួស​ថយ​ចុះ​ដល់​ទៅ​២៣% ។

វិទ្យាស្ថាន​ខាងលើ មាន​ជំនឿ​យ៉ាង​មុតមាំ​ថា ប្រសិនបើ​រថយន្ត​នៅ​អា​មេ​រិ​ក​សុទ្ធតែ​មាន​បំពាក់​បច្ចេកវិទ្យា​ទាំង​ពីរ​នេះ គ្រោះថ្នាក់​ចរាចរណ៍​ចំនួន​៥​ម៉ឺន​ករណី​ជា​រៀង​រាល់​ឆ្នាំ នឹង​ត្រូវ​លុប​បំបាត់ ៕