ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សប់​កង់​រថយន្ត​កម្រិត​ណា​ទើប​មាន​សុវត្ថិភាព ?

6 ឆ្នាំ មុន

សម្រាប់​អ្នក​ចាំបាច់​ត្រូវ​ប្រើប្រាស់​រថយន្ត​ប្រចាំ​ថ្ងៃ គួរតែ​ត្រួតពិនិត្យ​សម្ពាធ​ខ្យល់​កង់​ជា​រឿយ​ៗ ជា​ពិសេស ការ​បើកបរ​រថយន្ត​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ គឺ​កាន់តែ​ចាំ

សម្រាប់​អ្នក​ចាំបាច់​ត្រូវ​ប្រើប្រាស់​រថយន្ត​ប្រចាំ​ថ្ងៃ គួរតែ​ត្រួតពិនិត្យ​សម្ពាធ​ខ្យល់​កង់​ជា​រឿយ​ៗ ជា​ពិសេស ការ​បើកបរ​រថយន្ត​ក្នុង​រយៈ​ចម្ងាយ​ឆ្ងាយ គឺ​កាន់តែ​ចាំបាច់​ត្រូវ​ពិនិត្យ​បរិមាណ​នៃ​កម្លាំង​ខ្យល់​កង់​រថយន្ត​សម​ស្រប ដើម្បី​ការពារ​មិន​ឲ្យ​សម្បក​ផ្ទុះ ឬ​សឹក​លឿន​ជាង​ធម្មតា ។ តើ​ជ្រាប​ឬទេ​ថា ការ​សប់​កង់​រថយន្ត​ត្រឹម​កម្រិត​ណា ទើប​មាន​សុវត្ថិភាព ? ថ្ងៃនេះ យើង​នឹង​ស្វែងរក​ការ​ឆ្លើយ​តប​ជាមួយ​គ្នា ។

ការ​សប់​កង់​រថយន្ត​ខ្សោយ នៅ​ពេល​អ្នក​ត្រូវ​បើកបរ​រថយន្ត​ផ្លូវ​ឆ្ងាយ ចាត់​ទុក​ថា ជា​ការ​គិត​ខុស ព្រោះ​ក្រៅពី​សម្បក​កង់​ដែល​មាន​ខ្យល់​មិន​គ្រប់គ្រាន់​ហើយ វា​នឹង​ធ្វើ​ឲ្យ​កង់​រថយន្ត​បត់បែន​ចុះឡើង បណ្តាល​ឲ្យ​កកិត​ជាមួយ​ដី​ខុសធម្មតា រួម​ទាំង​ធ្វើ​ឲ្យ​សម្បក​កង់​មាន​លក្ខណៈ​រមូល​ថែម​ទៀត ។ ក្រៅពី​មិន​អាច​រក្សា​ទ្រង់ទ្រាយ​មូល​បាន​យូរ វា​អាច​បង្ក​ឲ្យ​មានកំ​ដៅ​កើនឡើង និង​ឈាន​ដល់​ផ្ទុះ​កង់​ផង​ដែរ ។

ដូច្នេះ ការ​សប់​កង់​រថយន្ត​ដើម្បី​បើកបរ​ទៅ​ផ្លូវ​ឆ្ងាយ គួរតែ​បន្ថែម​កម្លាំង​សម្ពាធ​ខ្យល់​ទៀត​ប្រមាណ​២-៣​ថ្ន​ប់​ដៃ ។ ជាក់ស្តែង រថយន្ត​ម៉ាក​នោះ អ្នក​ផលិត​ណែនាំ​ឲ្យ​បន្ថែម​សម្ពាធ​ខ្យល់​ត្រឹម​កម្រិត​៣២​ផោន យើង​គួរ​បន្ថែម​រហូត​ដល់​កម្រិត​៣៤​ផោន មុន​នឹង​ធ្វើ​ដំណើរ ។ វា​ធ្វើ​ឲ្យ​សម្បក​កង់​រថយន្ត​អាច​រក្សា​ទ្រង់ទ្រាយ ងាក​បាន​ល្អ កាត់​បន្ថយ​ការ​កកិត​ជាមួយ​ដី និង​បន្ថយ​ការ​ផ្ទុះ​សម្បក​កង់ ថែម​ទាំង​សន្សំ​សំចៃ​ប្រេង​ផង​ដែរ ។

មិន​ត្រឹមតែ​បន្ថែម​សម្ពាធ​ខ្យល់​កង់​ផ្នែក​មុខ​នៃ​រថយន្ត​ប៉ុណ្ណោះ​ទេ អ្នក​គួរតែ​បន្ថែម​ខ្យល់​កង់​ខាងក្រោយ​ឲ្យ​បាន​ច្រើន​ជាង​ធម្មតា​ដូច​គ្នា​។ បើសិនជា​មាន​អ្នកដំណើរ​ជិះ​ពេញ​រថយន្ត ឬ​ផ្ទុក​សម្ភារ​ក្នុង​ចំនួន​ច្រើន ក្រៅពី​ទម្ងន់​កើនឡើង​ហើយ វា​នឹង​ត្រូវ​ផ្ទេរ​ទៅ​កង់​ក្រោយ ដែល​ធ្វើ​ឲ្យ​កង់​រថយន្ត​បត់បែន​ចុះឡើង​កាន់តែ​ខ្លាំង ។ ដូច្នេះ មុន​នឹង​ធ្វើ​ដំណើរ​ទៅ​ផ្លូវ​ឆ្ងាយ​គ្រប់ពេល គួរ​ត្រួតពិនិត្យ​ជា​ប្រចាំ​នូវ​សម្ពាធ​ខ្យល់​កង់ ដើម្បី​សុវត្ថិភាព​ទាំង​ខ្លួន​អ្នក ក៏​ដូច​ជា​អ្នក​រួម​ដំណើរ ៕