ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាជ្ញាធរ​ចុះ​រៀបចំ​សណ្ដាប់ធ្នាប់​ក្នុង​ក្រុង​សៀមរាប

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៧ កម្លាំង​ការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់​សាធារណៈ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ

ខេត្តសៀមរាប ៖ នា​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៧ កម្លាំង​ការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់​សាធារណៈ ដឹកនាំ​ដោយ​លោក​វរសេនីយ៍ទោ មាស វណ្ណៈ ប្រធាន​ការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់ នៃ​ស្នងការ​នគរបាល​ខេត្ត សហ​ការណ៍​ជាមួយ​កម្លាំង​នគរបាល​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត ចុះ​ប្រតិបត្តិការ​រៀបចំ​សណ្តាប់ធ្នាប់​តាម​ដងផ្លូវ​ជាតិ​លេខ​៦ និង​ម្តុំ​ចំណតរថយន្ត​ចុង​កៅស៊ូ និង​ជុំវិញ​តំបន់​ផ្សារ​ចាស់ ក្នុង​ក្រុង​សៀមរាប ។

ដោយ​អនុវត្តន៍​តាម​ការ​ណែនាំ​របស់​គណៈ​បញ្ជាការ​ឯកភាព​រដ្ឋបាល​ខេត្តសៀមរាប ក៏​ដូច​ការ​ណែនាំ​ពី​សំណាក់ លោក​វរសេនីយ៍ឯក​ទិ​ត្យ ណា​រ៉ុ​ង ស្នងការ​នគរបាល​ខេត្ត ដើម្បី​ធ្វើ​ឱ្យ​ទីក្រុង​សៀមរាប មាន​សុវត្ថិភាព​ចរាចរណ៍​សណ្ដាប់ធ្នាប់​របៀបរៀបរយ និង​មាន​សោ​ភ័​ណ្ឌ​ភាពល្អ សមជា​ទីក្រុង​ទេសចរណ៍​ប្រវត្តិសាស្ត្រ ។

ក្នុង​កិច្ច​ប្រតិបត្តិការ​នេះ លោក​វរសេនីយ៍ទោ មាស វណ្ណៈ ប្រធាន​ការិយាល័យ​នគរបាល​សណ្តាប់ធ្នាប់ នៃ​ស្នងការ​នគរបាល​ខេត លោក​បាន​ដឹកនាំ​កម្លាំង​ចម្រុះ បាន​ចុះ​ធ្វើការ​ផ្សព្វផ្សាយ​អប់រំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ ដែល​រស់នៅ​តាម​ដងផ្លូវ និង​អាជីវករ​លក់ដូរ​ឱ្យ​ពួក​គាត់ បាន​យល់​អំពី​ការ​ដាក់​តាំង​លក់​នៅ​សម្ភារ ទំនិញ និង​ស្លាក​យីហោ​ជាដើម ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​អ្នក​ធ្វើ​ដំណើរ ដោយ​ថ្មើរជើង និង​បាត់​សណ្តាប់ធ្នាប់​របៀបរៀបរយ​អាច ធ្វើ​ឱ្យ​កកស្ទះ​ចរាចរ ដែល​បង្ក​ឱ្យ​មាន​គ្រោះថ្នាក់​ចរាចរ​កើតឡើង និង​បាត់​សោ​ភ័​ណ្ឌ​ភាព​ទីក្រុង និង​សូម​ឱ្យ​ពួក​គាត់​ចូលរួម​គោរព​ច្បាប់ ចូលរួម​ថែរក្សា​បរិស្ថាន និង​អនាម័យ​ឲ្យ​បាន​ល្អ សមជា​ទីក្រុង​ទេសចរណ៍​ដែល​អាច​ទាក់ទាញ​ភ្ញៀវ​ជាតិ និង​អន្តរជាតិ ឱ្យ​ចូល​មក​ទស្សនា​កម្សាន្ត​ក្នុង​ខេត្ត ពី​មួយ​ឆ្នាំទៅ​មួយ​ឆ្នាំ កាន់តែ​ច្រើន​ឡើង​ៗ​ផង​ដែរ ៕