ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អាវុធហត្ថ​ឃាត់ខ្លួន​ជនសង្ស័យ​៣​នាក់ ពាក់ព័ន្ធ​គ្រឿងញៀ.ន

6 ឆ្នាំ មុន

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​៣​នាក់ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ​៥៦៨ ក្រុង​ប៉ោយ​ប៉ែ​ត ធ្វើការ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​ជិត​០១​រសៀល

ខេត្តបន្ទាយមានជ័យ ៖ ជនសង្ស័យ​៣​នាក់ ត្រូវ​បាន​កម្លាំង​អាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ​៥៦៨ ក្រុង​ប៉ោយ​ប៉ែ​ត ធ្វើការ​ឃាត់ខ្លួន កាលពី​វេលា​ម៉ោង​ជិត​០១​រសៀល ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​ក្រោយ​អតីត​សណ្ឋាគារ​នាគ​មាស ក្នុងភូមិ​អូរ​ជ្រៅ សង្កាត់​ប៉ោយ​ប៉ែ​ត ក្រុង​ប៉ោយ​ប៉ែ​ត ។

ជនសង្ស័យ​ទាំង​៣​នាក់​រួម​មាន ១.​សួ​ស ស៊ី​ណា ហៅ​ញ៉ា​ញ់ ភេទ​ប្រុស អាយុ​៣១​ឆ្នាំ (​មេខ្លោង​) ២.​សេង អេ​ន​ឌូ ភេទ​ប្រុស អាយុ​១៤​ឆ្នាំ និង​៣.​ម៉ិច វៀច ភេទ​ប្រុស អាយុ​១២​ឆ្នាំ ។ ជាមួយ​ការ​បង្ក្រាប​នេះ សមត្ថកិច្ច​ឆែកឆេរ​លំនៅ​ដ្ឋា​ន​ជនសង្ស័យ​ទី​១​ជា​មេខ្លោង រក​ឃើញ​ថ្នាំ​ញៀន​ប្រភេទ​ខេ​ទឹកកក ចំនួន​៨២​កូន​ថង់​តូច​, កាំភ្លើង​ច្នៃ​១​ដើម បាញ់​គ្រាប់​កា​៥៤ និង​មាន​គ្រាប់​៤​គ្រាប់​, កាំបិត​សាំ​ម៉ូ​រ៉ៃ​១​ដើម​, ដុំ​ឆក់​១, និង​ថង់​វេច​ខ្ចប់​ថ្នំ​ញៀន​មួយ​ចំនួន​ផង​ដែរ ។

លោក ស សុភ​ក្ត្រា មេបញ្ជាការ​រង​ស្តីទី​អាវុធហត្ថ​ក្រុង​ប៉ោយ​ប៉ែ​ត ប្រាប់​កោះសន្តិភាព​តាម​ទូរស័ព្ទ​ថា មុន​ឈាន​ដល់​កា​រប​ង្ក្រា​ករណី​ខាងលើ សមត្ថកិច្ច​ទទួល​ព័ត៌មាន​ពី​បណ្តាញ​ថា មាន​ជនសង្ស័យ​កំពុង​ជួញដូរ​ថ្នាំ​ញៀន ។

ដោយ​អនុវត្តន៍​តាម​បទបញ្ជា​ពី​លោក​វរសេនីយ៍ឯក បោ​ន ប៊ិ​ន មេបញ្ជាការ​អាវុធហត្ថ​ខេត្ត ក្នុង​ការ​ទប់ស្កាត់​រាល់​បទល្មើស​ឲ្យ​ទាន់សភាពការណ៍​អាវុធហត្ថ​ស្នាក់​ការ​សន្តិសុខ​៥៦៨ ក៏​បាន​ចុះ​ដល់​កន្លែង​កើតហេតុ ឃាត់ខ្លួន​ជនសង្ស័យ និង​ឈាន​ដល់​កា​ឆែកឆេរ​រក​ឃើញ​វត្ថុ​តាង​តែ​ម្តង ។

លោក​មេបញ្ជាការ​រង​ស្តីទី​ប្រាប់​ថា ជនសង្ស័យ និង​វត្ថុ​តាង ក្រោយ​ធ្វើ​កំណត់ហេតុ បាន​កសាង​សំណុំរឿង បញ្ជូន​ទៅ​ទីបញ្ជាការ​អាវុធហត្ថ​ខេត្ត ដើម្បី​ចាត់ការ​តាម​នីតិវិធី ៕