ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម្តងទៀត​ហើយ​…​កម្មករ​-​កម្មការិនី​ដួល​សន្លប់​ជាង​60​នាក់​ទៀត​ហើយ​(​មាន​វី​ដេ​អូ​)

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា

រាជធានី​ភ្នំពេញ ៖ តាម​សេចក្តីរាយការណ៍​បឋម​បានឱ្យ​ដឹង​ថា នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៧ នេះ​កម្មករ កម្មការិនី​នៅ​ក្នុង​រោច​ក្រ​កាត់ដេរ​យី​យោ​«​ប៊ឺ​រី​» ដែល​មាន​ទីតាំង​ស្ថិត​នៅ​តាម​បណ្តោយ​ផ្លូវ​កប់​ស្រូវ ភូមិ​ព្រៃ​ស្វាយ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណៈ​ដែល​កំពុង​បម្រើ​ការងារ​នោះ​បាន​ដួល​សន្លប់​ប្រមាណជាង​៦០​នាក់​បន្ថែមទៀត​ហើយ ដែល​ត្រូវ​បាន​ក្រុម​ជួយ​សង្គ្រោះ​បា​នប​ញ្ជួ​ន​ទៅ​កាន់​មន្ទីរពេទ្យ​ឯកជន​ដែល​នៅ​ជិត​នោះ ។

សូម​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៧ ម្សិលមិញ​នេះ​រោងចក្រ​ខាងលើ​មាន​កម្មករ កម្មការិនី​បាន​សន្លប់​ជាង​៧០​នាក់​ម្តង​រួច​មក​ហើយ​ដែល​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល និង​ជ្រួលច្របល់​ពេញ​ក្នុង​រោងចក្រ ហើយ​ក៏​បាន​បិទទ្វារ​ជា​បណ្តោះអាសន្ន​ផង​ដែរ ។

ចំពោះ​មូលហេតុ​ដែល​បណ្តាល​ឱ្យ​កម្មករ កម្មការិនី ដូ​ល​សន្លប់​ទាំង​ពីរ​លើក​ខាងលើ​នេះ មិន​ទាន់​មាន​តំណាង​រោងចក្រ​ចេញ​មុខ​បកស្រាយ​ថា មក​ពី​មូលហេតុ​អ្វី​នោះ​ទេ ៕