ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពុង​រោមមើលករណីប្តីអារ.កសម្លា.ប់​ប្រពន្ធ… បែរបុរសនេះប្រាប់គេឯង​​ផ្អើល​រឿង​មួយ​​​ទៀត

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ស្រប​ពេល​មនុស្ស​ជា​​ច្រើន​នាក់​ កំពុង​ភ្ញាក់ផ្អើល​និង​ចោមរោម​កន្លែង​​កើត​ករណី​ឃាត​កម្ម​ ប្តី​អារ​.​ក​សម្លា.ប់​ប្រពន្ធនោះ ក៏​ស្រាប់តែ​

ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​ឱ្យ​ដឹង​ថា ស្រប​ពេល​មនុស្ស​ជា​​ច្រើន​នាក់​ កំពុង​ភ្ញាក់ផ្អើល​និង​ចោមរោម​កន្លែង​​កើត​ករណី​ឃាត​កម្ម​ ប្តី​អារ​.​ក​សម្លាប់​ប្រពន្ធនោះ ក៏​ស្រាប់តែ​មាន​​បុរស​ម្នាក់​បាន​និយាយថា ​ខ្លួន​កំពុង​​ដើរតា​ម​​រកប្រពន្ធ​ដែល​បាត់​ខ្លួន មិនដឹង​នៅ​ទី​ណា​​ទេ ​កើតឡើង​នៅ​ថ្ងៃ​ទី​៣១ សីហា (ព្រឹក​​ថ្ងៃ​ដដែលនេះ) ស្ថិត​នៅ​ចំណុច​ក្រុម​ទី​២២ ក្នុងភូមិ​ច្រាប​ក្រសាំង សង្កាត់​វត្ត​គរ ក្រុង​ខេត្ត​បាត់ដំបង (​ដែល​​ជា​កន្លែង​កើត​ករណី​ឃាតកម្ម​) កំពុងកក្រើក​ក្រុងបាត់ដំបង… ប្តីចាប់ប្រពន្ធអារ.ក រួចអារ.ក​​​ខ្លួន​​ឯង​​ដែរ

ជួប​ជាមួយ​កោះសន្តិភាព​បុរស​រូប​នេះ​បានឱ្យ​ដឹង​ថា គាត់​មានឈ្មោះ​ញឹ​ប ភា​សិ​ដ្ឋ អាយុ​២៨​ឆ្នាំ ជា​ជាង​លាបថ្នាំ​ផ្ទះ មាន​ប្រពន្ធ​ឈ្មោះ​វី សុភាព អាយុ​២៦​ឆ្នាំ ដែល​កំពុង​បាត់​ខ្លួន និង​មានកូន​ម្នាក់​អាយុ​ជិត​១​ខួប មាន​ទីលំនៅ​ក្នុងភូមិ​អូរ​តា​គី ឃុំ​អូរ​តា​គី ស្រុក​ថ្មគោល​បុរស​ខាងលើ​អះអាង​ទៀត​ថា ប្រពន្ធ​និង​កូន​គាត់​បាន​បាត់​ពី​ផ្ទះ​៥​ថ្ងៃ​មក​ហើយ ដែល​ខ្លួន​សង្ស័យ​ថា អាច​ត្រូវ​សាច់ញាតិ​ខាង​ប្រពន្ធ​ជា​អ្នក​ជម្លៀស​ចេញពី​ខ្លួន ដោយសារ​មានរឿង​តិចតួច​ជាមួយ​គ្នា ។

បុរស​ជា​ប្តី​និយាយ​ថា ក្រោយ​ពី​បាត់​ប្រពន្ធ​និង​កូន ខ្លួន​បាន​ដើរ​រក និង​ទៅ​សួរនាំ​ម្ដាយក្មេក តែ​គ្មាន​នរណា​ប្រាប់​ទេ តែ​ខ្លួន​នៅ​តែ​សង្ស័យ​ថា ក្រុម​គ្រួសារ​ខាង​ប្រពន្ធ​ខ្លួន​ជា​អ្នក​លាក់​ប្រពន្ធ និង​កូន​របស់​ខ្លួន​។ បុរស​នេះ​បញ្ជាក់​ថា ខ្លួន​នឹង​ទៅ​ប្ដឹង​សមត្ថកិច្ច​ឱ្យ​ជួយ​អន្តរាគមន៍ ប្រសិនបើ​រកប្រពន្ធ​មិនឃើញ​ទេ​។

ប្រភព​ចុង​ក្រោយ​ពី​សាច់ញាតិ​ខាង​ប្រពន្ធ​ថា ប្រពន្ធ​របស់​បុរស​នេះ ពិតជា​ត្រូវ​បងប្អូន​នាំ​ជម្លៀស​មែន ដោយសារ​ខឹង​ប្ដី​រូប​នេះ បង្ក​រឿង​ពេក ព្រោះ​បុរស​នេះ​មាន​ពាក់ព័ន្ធ​នឹង​ការ​ប្រើប្រាស់​ថ្នាំ​ញៀន​ផង ។ ប្រភព​ដដែល​អះអាង​ថា ពេល​នេះ សាច់ញាតិ​គ្រាន់តែ​លាក់​​ប្រពន្ធ​មួយ​រយៈ​សិន ដោយ​ខ្លាច​ជន​នេះ​ធ្វើបាប ហើយ​តាម​ពិត​ប្រពន្ធ​និង​កូន​តូច បាន​រត់​ចេញពីផ្ទះ​ជាង​កន្លះ​ខែ​ហើយ មិន​មែន​​ទើប​៥​ថ្ងៃ​ទេ ។