តូចចិត្ត​នឹង​ជំងឺ​ប្រចាំ​កាយ​ចង​.​ក​សម្លាប់​ខ្លួន


ខេត្តសៀមរាប ៖ បុរស​វ័យ​៥៤​ឆ្នាំ​ម្នាក់ តូចចិត្ត​មាន​ជម្ងឺ​រ៉ាំរ៉ៃ (​ទឹកនោមផ្អែម​) បាន​សម្រេចចិត្ត​ចង​.​ក​សម្លាប់​ខ្លួន​នឹង​ខ្សែ​លី​ឡុ​ង ទៅ​នឹង​ធ្នឹម​ផ្ទះ​របស់​ខ្លួន បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ពេញ​ភូមិ កាលពី​វេលា​ម៉ោង​១៦​និង​៥១​នាទី ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៧ ស្ថិត​នៅ​ក្នុងភូមិ​ដង​ផ្អាវ ឃុំ​ពង្ររ​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប ។

យោង​តាម​ការ​បំភ្លឺ​របស់​ក្រុម​គ្រួសារ បាន​បញ្ជាក់​ប្រាប់​ថា ជន​រង​គ្រោះ​មាន​ជម្ងឺ​ទឹកនោមផ្អែម ឈឺ​រ៉ាំ​រៃ​ជា​ច្រើន​ខែ​កន្លង​មក​ហើយ ដោយសារ​មើល​មិនជា ប្រហែល​គាត់​តូចចិត្ត​ខ្លួនឯង​ផង ទើប​គាត់​សម្រេច​ដាច់​ចិត្ត​ចង​.​ក​សម្លាប់​ខ្លួន​បែប​នេះ ។

លោក​វរៈសេនីយ៍ទោ សុខ សុទ្ធា​វុ​ធ អធិការ​នគរបាល​ស្រុក​ជីក្រែង បាន​ប្រាប់​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៧ នេះ​ថា បន្ទាប់​ពី​មាន​ព័ត៌មាន​ពី​ប្រជាពលរដ្ឋ បាន​ប្រាប់​ថា មាន​ករណី​ធ្វើ​អត្តឃាត ចង​.​ក​សម្លាប់​ខ្លួន​នឹង​ខ្សែ​លី​ឡុ​ង ទៅ​នឹង​ធ្នឹម​ផ្ទះ ក្នុងផ្ទះ​របស់​ខ្លួន ស្ថិត​នៅ​ភូមិ​ដង​ផ្អាវ ឃុំ​ពង្ររ​ក្រោម ស្រុក​ជីក្រែង ខេត្តសៀមរាប ។

លោក​បាន​បន្ត​ថា ក្រោយ​ពី​ទទួល​បាន​ព័ត៌មាន លោក​បាន​បញ្ជា​ឱ្យ​កម្លាំង​ជំនាញ​ចុះ​ទៅ​ត្រួតពិនិត្យ និង​ធ្វើ​កោសល្យ​វិ​ច្ឆ័​យ និង​ស្រាវជ្រាវ នៅ​លើ​រាង​កាយ​ជន​រង​គ្រោះ ពុំ​ឃើញ​មាន​ស្លាកស្នាម​អ្វី​គួរ​ឱ្យ​កត់សម្គាល់​ឡើយ ដូច្នេះ​សមត្ថកិច្ច​ជំនាញ​បាន​សន្និដ្ឋាន​ថា សព​ជន​រង​គ្រោះ ពិតជា​បាន​ចង​.​ក​សម្លាប់​ខ្លួន ពិតប្រាកដ​មែន ពុំ​មែន​ជា​ករណី​ឃាតកម្ម​ទេ ។ លោក​បាន​បញ្ជាក់​បន្ថែម​ថា ជន​រង​គ្រោះ​មានឈ្មោះ ជុំ ជី ភេទ​ប្រុស អាយុ​៥៤​ឆ្នាំ រស់នៅ​ភូមិ​ឃុំ​ខាងលើ ។

បច្ចុប្បន្ន សាកសព​ជន​រង​គ្រោះ ត្រូវ​បាន​សមត្ថកិច្ច​ជំនាញ​ប្រគល់​ឱ្យ​ក្រុម​គ្រួសារ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី នៅ​ភូមិ​ឃុំ​ខាងលើ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ