កំពុងកក្រើក​ក្រុងបាត់ដំបង… ប្តីចាប់ប្រពន្ធអារ.ក រួចអារ.ក​​​ខ្លួន​​ឯង​​ដែរ


ខេត្តបាត់ដំបង ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា មានការ​ភ្ញាក់ផ្អើលដ៏​ខ្លាំងមួយ​ ​ក្រោយពី​មានករណី​​ឃាតកម្មថ្មីមួយ​ទៀត ដោយ​​ប្តី​យក​​កាំបិតប៉័ងតោ​​អារ​.​ក​​ប្រពន្ធ​​ស្លាប់​នៅ​​ថ្លុក​ឈាម កើត​ឡើង​កាលពី​វេលា​ម៉ោង​០១ និង​៣០​នាទី​រំលង​​អធ្រាត្រ​ចូល​ថ្ងៃ​ទី​៣១ សីហា នេះ ស្ថិត​នៅ​ចំណុច​ក្រុម​ទី​២២ ក្នុងភូមិច្រាប​ក្រសាំង សង្កាត់​វត្ត​គរ ក្រុង​ខេត្តបាត់ដំបង ហើយ​ប្តី​នោះក៏​អារ​.​ក​ខ្លួនឯង​ដែរ​បំណងស្លាប់ទាំង២នាក់ ដោយ​អារ.ករួច​ទៅ​ដេក​​អោប​​លើ​ស​ព​ប្រពន្ធ​ខ្លួន​ ។

បើ​តាម​នគរបាល​ឱ្យ​ដឹង​ថា បុរស​ជា​ប្តី​ដៃដល់​ឈ្មោះ ស្រ៊ុ​ន គឹ​មជូ អាយុ​៣៣​ឆ្នាំ ជា​កាប់​ជ្រូក​លក់ ដោយមិន​ទាន់​ស្លាប់នោះទេ ដោយ​គេបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ​ភ្លាមៗ ។ រីឯ​ស្ត្រី​ជា​ប្រពន្ធ​ឈ្មោះ ​ឌុ​ង សា​វ័ន អាយុ​២៧​ឆ្នាំ ពួក​គ​រស់នៅ​ក្នុង​កន្លែង​កើត​ហេតុ​ខាង​លើ ។

ពាក់ព័ន្ធ​ករណី​ដ៏​រន្ធត់​នេះត្រូវ​គេ​ដឹង​ថា បុរស​ជា​ប្តី​ជា​មនុស្ស​ប្រច​ណ្ទ​ប្រពន្ធ​ខ្លាំង​ណាស់ និង​ជា​មនុស្ស​ញៀន​ថ្នាំ​ញៀន​ផង​ដែរ ។ នៅ​មុនពេល​​កើតហេតុ ពួក​គេ​ទាំង​២​នាក់​បាន​ឈ្លោះ​គ្នា​យ៉ាង​ខ្លាំង​តែ​​មិនដឹង​រឿង​អ្វី​ច្បាស់​នោះ​ទេ ។ ក្រោយមក បុរស​ជា​ប្តី​បាន​យក​កាំបិតប៉័ងតោ​កាប់​ទៅ​លើ​ប្រពន្ធ​រហូត​ដល់​ស្លាប់​នៅ​ក្នុង​ថ្លុកឈាម​លើ​ផ្ទះ​តែ​ម្តង ។ ក្រោយមក បុរស​ជា​ប្តី​ក៏​អារ​.​ក​សម្លាប់​ឯង​ដែរ តែ​មិន​បាន​ស្លាប់​ដូច​បំណង​នោះ​ទេ ។ បច្ចុប្បន្ន បុរស​ជា​ប្តី​ដៃដល់​កំពុង​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ពពីរ នៃ ភូមិភាគ​5 ខេត្តបាត់​ដំបង។

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

សន្ដិសុខ​សង្គម

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ