ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​វរសេនីយ៍ត្រី ស៊ុន វន់ អធិការរង​ស្រុក​បន្ទាយស្រី​មាន​ជំងឺ​ប្រចាំ​កាយ

6 ឆ្នាំ មុន

ខេត្តសៀមរាប ៖ នា​រសៀល​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៦​នេះ លោក​ឧត្តមសេនីយ៍ឯក ឌី វិជ្ជា

ខេត្តសៀមរាប ៖ នា​រសៀល​ថ្ងៃ​ទី​៣០ ខែសីហា ឆ្នាំ​២០១៦​នេះ លោក​ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ប្រធាន​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ និង​លោក​ឧត្តមសេនីយ៍ទោ សត ណា​ឌី អតីត​ស្នងការ​នគរបាល​ខេត្តសៀមរាប បន្ទាប់​ពី​ទទួល​ដំណឹង​ថា លោក​វរសេនីយ៍ត្រី ស៊ុន វន់ អធិការរង នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​បន្ទាយស្រី ដែល​មាន​ជំងឺ​ប្រចាំ​កាយ​(​ទឹកនោមផ្អែម​) កំពុង​សម្រាក​នៅផ្ទះ ស្ថិត​ក្នុងភូមិ​បន្ទាយស្រី ឃុំ​ខ្នា​សណ្ដាយ ស្រុក​បន្ទាយស្រី ខេត្តសៀមរាប បាន​ចាត់តាំង​លោក​វរសេនីយ៍ទោ ហួត សុធី ស្នងការ​រង ជា​ប្រធាន​ការិយាល័យ​កណ្ដាល​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប ដឹកនាំ​កម្លាំង​ចុះ​ទៅ​សាកសួរ​សុខទុក្ខ និង​ផ្តល់​ថវិការ​មួយ​ចំនួន ព្រមទាំង​ប្រាប់​ឱ្យ​លោក វរសេនីយ៍ត្រី ស៊ុន វន់ មក​ព្យាបាល​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប នៅ​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៧ ស្អែក​នេះ​។

លោក​វរសេនីយ៍ទោ ហួត សុធី ស្នងការ​រង ជា​ប្រធាន​ការិយាល័យ​កណ្ដាល​សន្តិសុខ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្ត និង​ក្រុមការងារ​បាន​ពាំនាំ​នូវ​ការ​សាកសួរ​សុខទុក្ខ​ពី​លោក ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ជា​ប្រធាន​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ និង​លោក​ឧត្តមសេនីយ៍ទោ សត ណា​ឌី ស្នងការ​នគរបាល​ខេត្តសៀមរាប និង​បាន​ពន្យល់​ណែនាំ​បន្ថែម ដោយ​បាន​ធ្វើការ​ផ្តាំផ្ញើ​ដល់​ក្រុម​គ្រួសារ​ក៏​ដូច​ជា លោក​វរសេនីយ៍ត្រី ស៊ុន វន់ ដែល​កំពុង​តែ​មាន​ជំងឺ​ឱ្យធ្វើ​យ៉ាងណា​ត្រូវ​ខិតខំ​មើលថែ​ខ្លួន ឱ្យ​បាន​ល្អ​ដោយ​ត្រូវ​ព្យាយាម​លេបថ្នាំ និង​ធ្វើ​ទៅ​តាម​អ្វី​ដែល​គ្រូពេទ្យ​បាន​ប្រាប់​ឱ្យ​បាន​ទៀងទាត់​ទៅ​តាម​ពេលវេលា​បើ​ទោះបីជា​យ៉ាងណា​ក៏​ដោយ​ក៏​ថ្នាក់ដឹកនាំ​ទាំងអស់​យកចិត្តទុកដាក់ និង​មិន​ទុក​ឱ្យ​មន្ត្រី​នគរបាល​ក្រោម​ឱវាទ​ណា​ដែល​មានទុក្ខ​លំបាក​នៅ​ឯកោ​នោះ​ទេ​។

លោក​វរសេនីយ៍ទោ ហួត សុធី ស្នងការ​រង និង​ជា​ប្រធាន​ការិយាល័យ​កណ្តាល​សន្តិសុខ​នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តសៀមរាប នាំ​យក​នូវ​គ្រឿង​ឧបភោគ បរិភោគ​មួយ​ចំនួន និង​ថវិកា​ចំនួន​១​លាន​៦០​ម៉ឺន​រៀល ក្នុង​នោះ​ថវិកា​របស់​លោក​ឧត្តមសេនីយ៍ឯក ឌី វិជ្ជា ជា​ប្រធាន​នាយកដ្ឋាន​កណ្ដាល​សន្តិសុខ នៃ​អគ្គស្នងការដ្ឋាន​នគរបាល​ជាតិ ចំនួន​១​លាន​រៀល និង​ថវិកា របស់​លោក​ឧត្តមសេនីយ៍ សត ណា​ឌី អតីត​ស្នងការ​ខេត្ត និង​ក្រុមការងារ​ចំនួន​៦០​ម៉ឺន​រៀល ជូន​ដល់​លោក​វរសេនីយ៍ត្រី ស៊ុន វន់ ទុក​សម្រាប់​យក​ទៅ​ប្រើប្រាស់​តាម​តម្រូវការ​ក្នុង​ការ​ព្យាបាល​ជំងឺ​ផង​ដែរ​។

ក្នុង​ឱកាស​នា​ពេល​នោះ លោក​ឧត្តមសេនីយ៍ឯក ឌី វិជ្ជា និង​លោក​ឧត្តមសេនីយ៍ទោ សត ណា​ឌី បាន​ធ្វើការ​ផ្ដាំផ្ញើ​ដល់​លោក​វរសេនីយ៍ទោ ហួត សុធី និង​ក្រុមការងារ ត្រូវ​យកចិត្តទុកដាក់​ដោះស្រាយ​រាល់​បញ្ហា និង​បញ្ជូន លោក ស៊ុន វន់ មក​សម្រាក​ព្យាបាល​ជំងឺ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្តសៀមរាប នៅ​ព្រឹក​ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៦ ដើម្បី​ឱ្យ​ក្រុម​គ្រូពេទ្យ​ពិនិត្យ និង​ព្យាបាល​បាន​ត្រឹមត្រូវ​៕