ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ភ្ញាក់ផ្អើល​ពេញ​ភូមិ​ពេល​ឃើញ​ពពែ​មុខ​ដូច​មនុស្ស

6 ឆ្នាំ មុន

សត្វ​ពពែ​ចម្លែក​ដែល​មានមុខមាត់​ដូច​មនុស្ស​បាន​ធ្វើ​ឲ្យ​មនុស្ស​លើ​អ៊ី​ន​ធើ​ណែ​ត​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។

រូប​វី​ដេ​អូ​បង្ហាញ​ពី​សត្វ​ដ៏​ចម្លែក​នេះ ត្រូវ​បាន

ឥណ្ឌា ៖ សត្វ​ពពែ​ចម្លែក​ដែល​មានមុខមាត់​ដូច​មនុស្ស​បាន​ធ្វើ​ឲ្យ​មនុស្ស​លើ​អ៊ី​ន​ធើ​ណែ​ត​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង​។

រូប​វី​ដេ​អូ​បង្ហាញ​ពី​សត្វ​ដ៏​ចម្លែក​នេះ ត្រូវ​បាន​ចែករំលែក​លើ​អ៊ី​ន​ធើ​ណេ​ត​យ៉ាង​លឿន បន្ទាប់​ពី​មនុស្ស​បាន​ប្រទះ​ឃើញ​វា​នៅ​ភូមិ​មួយ​ក្នុង​ប្រទេស​ឥណ្ឌា​។

វា​មានមុខមាត់​ស្រ​ដៀង​នឹង​មនុស្ស ព្រោះតែ​ច្រមុះ និង​បបូរមាត់ ដែល​ដូច​មនុស្ស​កំពុង​តែ​ពេបមាត់​។ ច្រមុះ​របស់​វា​មាន​រូបរាង​ដូច​មនុស្ស​ច្រើន​ជាង​សត្វ​ពពែ​។ រូបភាព​របស់​សត្វ​នេះ ត្រូវ​បាន​បង្ហោះ​លើ​ប្រព័ន្ធ​សង្គម​ដោយ​នាង Samiraa Aissa ដែល​បាន​ចែករំលែក​ជាមួយ​មិត្តភក្តិ​លើ Facebook របស់​ខ្លួន​។ រូបភាព​ទាំងនោះ​ត្រូវ​បាន​យក​ចេញពី​វី​ដេ​អូ​ដែល​បង្ហាញ​ឲ្យ​ឃើញ​មាន​មនុស្ស​ពីរ​នាក់​កំពុង​ទាញ​សត្វ​ចម្លែក​ខាងលើ​ទៅ​វិញ​ទៅ​មក ខណៈ​ដែល​កំពុង​ព្យាយាម​ដឹង​ថា វា​ជា​សត្វ​អ្វី​។

វី​ដេ​អូ​ដ៏​គួរ​ឲ្យ​ភ្ញាក់ផ្អើល​នេះ​មាន​អ្នក​មើល​ជា​ច្រើន​ពាន់​នាក់​ទូ​ទាំង​ពិភពលោក​តាំងពី​វា​ត្រូវ​បាន​បង្ហោះ​លើ​អ៊ី​ធើ​ណេ​តម​ក​។

នាង Samiraa Aissa បាន​សរសេរ​ថា «​សត្វ​ចម្លែក​មួយ​ក្បាល​ត្រូវ​បាន​ប្រទះ​ឃើញ​ក្នុង​ប្រទេស​ឥណ្ឌា​។ សត្វ​នេះ​មាន​រូបរាង​ស្រ​ដៀង​នឹង​មនុស្ស ហើយ​វា​បាន​បង្ក​ការ​ភ្ញាក់ផ្អើល​ពេញ​មួយ​ភូមិ​»​។