ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជយោ ! ឃុន ឌី​ម៉ា ដណ្តើម​បាន​មេដាយមាស​ស៊ី​ហ្គេ​ម​ហើយ

6 ឆ្នាំ មុន

ម៉ា​ឡេ​ស៊ី ៖ អ្នក​ប្រដាល់​គុន​ខ្មែរ​ដែល​មាន​រហស្សនាម «​នាគ​ខ្មៅ​» ឃុន ឌី​ម៉ា ដែល​មហាជន​ខ្មែរ​ធ្លាប់​ស្គាល់​ជា​ទូទៅ​ថា​ឈ្មោះ ឃឹម ឌី​ម៉ា នោះ

ម៉ា​ឡេ​ស៊ី ៖ អ្នក​ប្រដាល់​គុន​ខ្មែរ​ដែល​មាន​រហស្សនាម «​នាគ​ខ្មៅ​» ឃុន ឌី​ម៉ា ដែល​មហាជន​ខ្មែរ​ធ្លាប់​ស្គាល់​ជា​ទូទៅ​ថា​ឈ្មោះ ឃឹម ឌី​ម៉ា នោះ បាន​ឈ្នះ​មេដាយមាស​ស៊ី​ហ្គេ​ម​ក្នុង​ប្រភេទ​ទម្ងន់​៦៣,៥​គីឡូក្រាម​នៃ​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​លើក​ទី​២៩ នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី បន្ទាប់​ពី​យកឈ្នះ​កីឡាករ​ថៃ​ឈ្មោះ Chonlawit Freedasak ដោយ​ពិន្ទុ​យ៉ាង​ប្រផិតប្រផើយ​បំផុត​កាលពី​រសៀល​ថ្ងៃ​ទី​២៩ សីហា ។

ក្នុង​ការ​ប្រកួត​ចំនួន​៣​ទឹក​ពេញ​នៅ​ក្នុង​វគ្គ​ផ្តាច់ព្រ័ត្រ​នោះ ឃុន ឌី​ម៉ា បាន​ភ្លាត់ស្នៀត​ចាញ់​ពិន្ទុ​កីឡាករ​ថៃ​ត្រឹមតែ​១០​ទល់​នឹង​៩​ប៉ុណ្ណោះ តែ​កីឡាករ​នាគ​ខ្មៅ​រូប​នេះ​បាន​ប្រឹង​វាយ​សម្រុករហូត​ទទួល​ពិន្ទុ​ស្មើ​១៩-១៩ វិញ និង​បន្ត​យកឈ្នះ​នៅ​ក្នុង​ទឹក​ទី​៣​ដោយ​ពិន្ទុសរុប​ជា​ផ្លូវការ​២៩​ទល់​នឹង​២៨ ។ ចំណែក​អ្នក​ប្រដាល់​គុន​ខ្មែរ​ម៉ឺន សុភា បាន​ត្រឹម​ឈ្នះ​មេដាយ​ប្រាក់​ក្នុង​ប្រភេទ​ទម្ងន់​៧១​គីឡូក្រាម​ប៉ុណ្ណោះ បន្ទាប់​ពី​ចាញ់​ពិន្ទុ​កីឡាករ​ថៃ​ឈ្មោះ Anueng K នៅ​វគ្គ​ផ្ដាច់ព្រ័ត្រ​នា​រសៀល​ថ្ងៃ​ដដែល​នោះ ។

សូម​បញ្ជាក់​ថា នេះ​គឺជា​មេដាយមាស​ទី​២​របស់​កម្ពុជា បន្ទាប់​ពី​មេដាយមាស​របស់​កីឡាការិនី កែ ឡេ​ង និង អ៊ុ​ក ស្រី​មុំ ដែល​រកបាន​លើ​វិញ្ញាសា​ប៉េតង់​វាយ​គូ​នារី ។ អ្វី​ដែល​ពិសេស​នោះ​នេះ​ជា​មេដាយ​ដំបូង​គេ​សម្រាប់​កីឡាប្រដាល់​គុន​ខ្មែរ​ដែល​ទើបតែ​ចូលរួម​ជា​លើក​ទី​១​នៅ​ក្នុង​ព្រឹត្តិការណ៍​កីឡា​ដ៏​ធំ​បំផុត​ប្រចាំ​តំបន់​អាស៊ី​អាគ្នេយ៍​ដែល​ហៅ​កាត់​ថា  «​ស៊ី​ហ្គេ​ម​»​ដែល​មាន​១១​ប្រទេស​ចូលរួម ៕