ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សមត្ថកិច្ច​ចម្រុះ​ចុះ​ដកហូត​ខ្លាឃ្មុំ​១​ក្បាល ពី​ម្ចាស់ផ្ទះ​សំណាក់​ផ្កាយព្រឹក

8 ឆ្នាំ មុន

ខេត្តកំពង់ឆ្នាំង ៖ កម្លាំង​កងរាជអាវុធហត្ថ​ផ្ទៃ​ប្រទេស សហ​ការណ៍​ជាមួយ​អង្គការ​វ៉ា​យ​អេ​ត និង​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ ខេត្តកំពង់ឆ្នាំង នៅ​វេលា​ម៉ោង​៤ និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៩ ខែសីហា ឆ្នាំ​២០១៧​នេះ បាន​ឆ្មក់​ចូលចាប់​ដកហូត​សត្វ​ខ្លាឃ្មុំ​មួយ​ក្បាល មាន​ទម្ងន់​ប្រមាណ​៥០​គីឡូក្រាម ពី​ក្នុងផ្ទះ​សំណាក់​ផ្កាយព្រឹក ស្ថិត​ក្នុងភូមិ​តំណាក់​ពពូល សង្កាត់​កំពង់ឆ្នាំង ក្រុង​កំពង់ឆ្នាំង​។ ទោះ​យ៉ាងនេះ​ក្តី​ម្ចាស់ផ្ទះ​សំណាក់​ផ្កាយព្រឹក បាន​អះអាង​ថា សត្វ​ខ្លាឃ្មុំ​១​ក្បាល​នេះ​គាត់​ច​ញ្ចឹ​ម​តាំងពី​តូច​ៗ​មក​ម្លេះ​។

លោក ថោ​ង វី​រ៉ា​វុ​ឌ្ឍី នាយ​ខណ្ឌ​រដ្ឋបាល​ព្រៃឈើ នៃ​មន្ទី​កសិកម្ម​ខេត្តកំពង់ឆ្នាំង​បាន​ឲ្យ​ដឹង​ថា តាម​ផ្លូវច្បាប់​គ្មាន​អ្នក​ណា​ម្នាក់​អាច​ចិញ្ចឹម​សត្វព្រៃ​បាន​ទេ អ្នក​ចិញ្ចឹម​សត្វព្រៃ​ក៏​ត្រូវ​មានទោស​ផង​ដែរ ប៉ុន្តែ​នេះ​ដោយសារ​ម្ចាស់ផ្ទះ​ដែល​ចិញ្ចឹម​សត្វព្រៃ​នេះ​មិន​យល់​ពី​ច្បាប់ និង​ម្យ៉ាងវិញទៀត គាត់​សុខចិត្ត​ប្រគល់​ឲ្យ​សត្វ​ខ្លា​ឃុំ​មួយ​ក្បាល​នេះ មក​ក្រុម​សមត្ថកិច្ច​ចម្រុះ ទើប​យើង​គ្រាន់តែ​សុំ​ដកហូត​យក​សត្វព្រៃ ជា​ខ្លាឃ្មុំ​១​ក្បាល​នេះ​តែ​ប៉ុណ្ណោះ​។ លោក​បាន​បញ្ជាក់​ថា សត្វ​ខ្លាឃ្មុំ​១​ក្បាល​នេះ ខាង​អង្គការ​វ៉ា​យ​អេ​ត និង​យក​ទៅ​លែង​នៅ​ភ្នំ​តា​ម៉ៅ​។

ជាមួយនឹង​ការ​ដកហូត​សត្វ​ខ្លាំ​ឃ្មុំ​មួយ​ក្បាល​នេះ ម្ចាស់ផ្ទះ​សំណាក់ ផ្កាយព្រឹក ពី​ដំបូង​ឡើយ​បាន​ប្រតិកម្ម​ជាមួយ​សមត្ថកិច្ច​ចម្រុះ​ខ្លះ​ដែរ  ដោយ​លើក​ហេតុផល​ថា គាត់​បាន​ទិញ​វា​មក​ចិញ្ចឹម​តាំងពី​តូច​ៗ រហូត​វា​ធំ​ប៉ុណ្ណេះ ស្រលាញ់​វា​ដូច​កូន​ដូច​ចៅ​ទៅ​ហើយ​។ ម្ចាស់ផ្ទះ​សំណាក់​ខាងលើ ក៏​ចង់​រារាំង​មិន​ឲ្យ​ដក​យក​សត្វព្រៃ​ដែល​គាត់​ចិញ្ចឹម​តាំងពី​តូច​ៗ​នោះ​ដែរ តែ​ដោយសារ​ព្យាយាម​ពន្យល់​សម្របសម្រួល​ពី​សមត្ថកិច្ច​ជំនាញ អំពី​ផ្លូវច្បាប់ ទើប​ព្រម​ប្រគល់​ឲ្យ​នៅ​ម៉ោងជាង​៦​ល្ងាច​ថ្ងៃ​ដដែល ក្រោម​ការ​ចោមរោម​មើល​ពី​ប្រជាពលរដ្ឋ​យ៉ាងច្រើន​នាក់​ស្ទើ​ស្ទះចរាចរណ៍​៕