នាយកដ្ឋាន​ផ្លូវលំ ចុះ​ចាប់ផ្តើម​ចុះ​ជួសជុល​ផ្លូវ​ខូច


ខេត្ត​ត្បូងឃ្មុំ ៖ ផ្លូវលំ​ក្រាល​កៅស៊ូ​ដែល​ជា​គម្រោង​របស់​ក្រសួង​អភិ​វ​ឌ្ឈ​ន៍​ជនបទ ចាប់ពី​ត្រង់​ត្រង់​ផ្លូវបំបែកជា​បួន​ផ្សារ​អូរ​រាំង​ឪ ឃុំ​គង​ជ័យ ស្រុក​អូរ​រ​រាំង​ឪ បន្ត​ទៅ​កាន់​ក្រុង​សួង មាន​ចម្ងាយ​ជាង​២០​គីឡូម៉ែត្រ​។ បាន​រង​ការ​ខូចខាត​មាន​ជង្ហុក​តូច​ធំ ដោយសារ​តែ​មាន​រថយន្ត​ធុន​យក្ស​បើក​ឆ្លងកាត់​។ រហូត​មក​ដល់​ព្រឹក​ថ្ងៃ​ទី​២៩ សីហា ២០១៧ គេ​បានឃើញ​គ្រឿងចក្រ​របស់​នាយកដ្ឋាន ក្រសួង​អភិ​វ​ឌ្ឈ​ន៍​ជនបទ​បាន​ចុះ​ជួសជុល​ជា​បណ្តើរ​ៗ​ហើយ​។ លោក រស់ សុខ​ហុង អាយុ​៥៦​ឆ្នាំ នៅ​ភូមិ​ថ្នល់កែង ឃុំ​គង​ជ័យ ស្រុក​ត្បូងឃ្មុំ ប្រាប់​ឲ្យ​ដឹង​ថា ផ្លូវថ្នល់​ត្រង់​ចំណុច​មុខ​ផ្ទះ​របស់​គាត់​ដំបូង​ងាយស្រួល​ជិះ​កង់​ម៉ូតូ និង​រថយន្ត តែ​ក្រោយមក​ក៏​បាន​ចាប់ផ្តើម​ខូច​បន្តិច​ម្តង​ៗ​ដោយសារ​តែ​មាន​រថយន្ត​ប្រភេទ​ភ្លៅ​៤ និង​ភ្លៅ​៥​បើក​ឆ្លងកាត់ មាន​ដឹក​ដំឡូង និង​ថ្ម ឆ្លងកាត់​ហើយ​ក៏​បាន​ធ្វើ​ឲ្យ​ផ្លូវថ្នល់​បាន​ខូច​ជា​ច្រើន​កន្លែង​។

លោក រស់ សុខ​ហុង ប្រាប់​បន្ត​ថា ជាក់ស្តែង​ផ្លូវត្រង់​មុខ​ផ្ទះ​គាត់​ដំបូង​មាន​រណ្តៅ​តូច តែ​ដោយសារ​មាន​រថយន្ត​ធំ​ៗ​បើក​ឆ្លងកាត់​ទៅ​វិញ​ទៅ​មក​នោះ ក៏​បាន​ខូច​បង្ក​ជា​រណ្តៅ​ធំ​ដក់​ទឹក​ពេញ​ថែម​ទៀត មាន​ពេល​ខ្លះ​រ៉ឺ​ម៉ក​ម៉ូតូ​ដឹក​ទំនិញ​មក​ដល់​ត្រង់នេះ ក៏​ស្រាប់តែ​បះ​ក្រឡាប់​បង្ក​ឲ្យ​របួស​អ្នក​ជិះ ខ្លះ​ដួល​ម៉ូតូ​បាក់ជើង និង​ស្លាប់​ក៏​មាន​ដែរ​។ តាម​ការ​កត់សម្គាល់​រយៈពេល​ជាង​២​ឆ្នាំ​ហើយ រណ្តៅ​នៅ​តែរ​មិន​ទាន់​ឃើញ​មានការ​ជួសជុល​នោះ​ទេ គាត់​មានការ​ព្រួយបារម្ភ​ខ្លាច​តែ​មាន​ពលរដ្ឋ​ធ្វើ​ដំណើរ​មក​ដល់​ត្រង់នេះ​គ្រោះថ្នាក់​ចរាចរណ៍​ត្រូវ​ធ្លាក់​ចូល​ជង្ហុក​។ ជាមួយ​នោះ​គាត់​បានឃើញ​គ្រឿងចក្រ​បាន​ចុះ​មក​ជួសជុល​ផ្លូវ​បាន​២​ថ្ងៃ​ហើយ គឺ​នៅ​ថ្ងៃ​ទី​២៨ និង​២៩ សីហា ២០១៧​នេះ ហើយ​ក៏​សូមព​ន្លឿ​ន​ឲ្យ​បាន​ឆាប់ មក​ដល់​ត្រង់​មុខ​ផ្ទះ​របស់​លោក​ផង​។

លោក អាន ប៊ុ​ន​ធឿ​ន អាយុ​៥៦​ឆ្នាំ នៅ​ភូមិ​ថ្នល់កែង ប្រាប់​ឲ្យ​ដឹង​ថា រូប​លោក​បាន​ទទួលស្គាល់​ផ្លូវថ្នល់​ត្រង់​មុខ​ផ្ទះ​របស់​លោក​នា​ពេល​កន្លង​មក​ពិត​ងាយស្រួល​ជិះ​ទៅ​វិញ​ទៅ​មក​មែន ដោយសារ​តែ​គេ​ចាក់​កៅស៊ូ​នោះ តែ​ក្រោយមក​ក៏​បាន​រង​ការ​ខូចខាត ដោយសារ​តែ​មាន​រថយន្ត​ធំ​ៗ បើក​ឆ្លងកាត់​សូ​ម្បី​តែ​ដី​ចំណី​ផ្លូវត្រង់​មុខ​ផ្ទះ​រាង​គ្រលុក​នោះ បាន​ទិញ​ដី​ជា​ច្រើន​រថយន្ត​មក​ចាក់​បំពេញ​ឲ្យ​ស្មើនឹង​ថ្នល់ ព្រោះថា​នៅ​ពេល​ដែល​មាន​រថយន្ត​បើក​មក​ដល់​ត្រង់នេះ​អាច​ចៀស​គ្នា​បាន គាត់​សប្បាយចិត្ត​នៅ​ពេល​ដែល​ខាង​ស្ថាប័ន​ជំនាញ​ចុះ​មក​ជួសជុល​ផ្លូវ​ឲ្យ​បាន​ល្អ​ឡើង​វិញ​។ ប្រសិនបើ​បាន​ពង្រីក​ផ្លូវ​នេះ​បាន​រាង​ធំ​ជាង​មុន​កាន់តែ​ប្រសើរ​។ លោក ងួ​ន ប៊ុ​ណ្ណា​ន អភិបាលស្រុក​អូរ​រាំង​ឪ បាន​ប្រាប់​ឲ្យ​ដឹង​ដែរ​ថា កន្លង​មក​រូប​លោក​បាន​ដាក់​ពាក្យ​ស្នើ​សុំ​តាម​រយៈ​មន្ទីរ​អភិ​វ​ឌ្ឈ​ន៍​ជនបទ​ខេត្ត ដើម្បី​ជួសជុល​ផ្លូវថ្នល់​ក្នុង​ឃុំ​គង់​ជ័យ ស្រុក​អូរ​រាំង​ឪ ដែល​រង​ការ​ខូចខាត​នោះ ហើយ​រហូត​មក​ដល់​ជិត​ដំណាច់​ខែសីហា ២០១៧ កម្លាំង​របស់​ក្រសួង​អភិ​វ​ឌ្ឈ​ន៍​ជនបទ​បាន​ចុះ​មក​ជួសជុល រហូត​ដល់​ក្រុង​សួង​តែ​ម្តង​។ ត្រង់​កន្លែង​ណា​ដែល​ខូចខាត​ខ្លាំង​ត្រូវ​ភ្ជួរ​ចោល​ដើម្បី​ចាក់​ដី​ថ្មី និង​អ៊ុត​កៅស៊ូ​ឡើង​វិញ​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បរិស្ថាន

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ