ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ទឹកជំនន់​នៅ​តែ​ធ្ងន់ធ្ងរ​ក្រោយ​ព្យុះ

6 ឆ្នាំ មុន

ទឹកជំនន់​ធ្ងន់ធ្ងរ​បំផុត​ជា​ប្រវត្តិសាស្ត្រ​ដែល​បំផ្លាញ​ក្រុង​ហ៊ូ​ស្តុ​ន និង​តំបន់​ជុំវិញ​ក្រុង​នេះ បណ្តាល​ឱ្យ​

សហរដ្ឋ​អា​មេ​រិ​ក ៖ ទឹកជំនន់​ធ្ងន់ធ្ងរ​បំផុត​ជា​ប្រវត្តិសាស្ត្រ​ដែល​បំផ្លាញ​ក្រុង​ហ៊ូ​ស្តុ​ន និង​តំបន់​ជុំវិញ​ក្រុង​នេះ បណ្តាល​ឱ្យ​មនុស្ស​ស្លាប់​យ៉ាងតិច​៧​នាក់ ហើយ​អាច​មាន​ភាព​ធ្ងន់ធ្ងរ​ថែម​ទៀត​នា​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​នេះ មក​ពី​ភ្លៀង​ធ្លាក់​ខ្លាំង ដែល​នៅ​បន្ត​ក្រោយ​ការ​វាយប្រហារ​នៃ​ព្យុះ​ឈ្មោះ HARVEY លើ​ភាគ​អាគ្នេយ៍ រដ្ឋ​តិច​សាស់ ។

សមាជិក​កង​ឆ្មាំ​ជាតិ ប៉ូលិស អ្នក​ជួយ​សង្គ្រោះ ឬ​ជន​ស៊ី​វិល​ធម្មតា​ច្រើន​ពាន់​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​តាម​ឧទ្ធម្ភាគចក្រ នាវា ឬ​រថយន្ត​កាំ​មី​ញ៉ុ​ង​ខ្ពស់​ៗ​បំពាក់ ជា​ពិសេស​ដោយ​ដង​ស្ទូច ដើម្បី​ជួយ​ប្រជាជន​ច្រើន​រយ​នាក់​ដែល​ជាប់​ទៅ​ណា​មិន​រួច ក្នុង​ទីក្រុង​ធំ​ទី​៤​នោះ​របស់​សហរដ្ឋ​អា​មេ​រិ​ក ។

ព្យុះ HARVEY វាយប្រហារ​លើ រដ្ឋ​តិច​សាស់​កាលពី​យប់​ថ្ងៃ​ទី​២៥ សីហា ហើយ​ជា​ព្យុះសង្ឃរា​ខ្លាំង​បំផុត​វាយប្រហារ​លើ​រដ្ឋ​នេះ​ពុំ​ធ្លាប់​មាន​ចាប់តាំងពី​ជាង​កន្លះ​សតវត្ស​មក​ហើយ ។

បណ្តា​សាលារៀន ព្រ​លាន​យន្តហោះ អគារ​ការិយាល័យ​នៅ​ក្រុង​ហ៊ូ​ស្តុ​ន ទទួលបញ្ជា​ឱ្យ​នៅ​តែ​បិទទ្វារ ហើយ​ផ្លូវថ្នល់​ជា​ច្រើន​ក្លាយទៅជា​ស្ទឹង ។ ក្នុង​សង្កាត់​មួយ​ចំនួន​ទឹក​ឡើង​ដល់​ទ្រូង ។ ប្រជាជន​ក្រុង​ហ៊ូ​ស្តុ​ន​ប្រមាណ​ជា​៥.៥០០​នាក់ ត្រូវ​បាន​ជម្លៀស​មក​កាន់​ទី​ខ្ពស់ ។ គេ​វាយតម្លៃ​ថា ការ​ខូចខាត​ដោយសារ​គ្រោះ​មហន្តរាយ​ធម្មជាតិ​នេះ​អាច​មាន​ដល់​២០​ពាន់​លាន​ដុល្លារ ។

ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ ត្រូវ​មក​កាន់​រដ្ឋ​តិច​សាស់នា​ថ្ងៃ​ទី​២៩ សីហា ជាមួយ​ឆន្ទៈ​ពង្រឹង​ឯកភាព​របស់​ប្រទេស​ប្រឈម​មុខ​នឹង​សោកនាដកម្ម​ដ៏​សែន​ទារុណ​នេះ ៕