ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជំងឺ​ទូទៅ​5​ប្រភេទ​បណ្តាល​ឱ្យ​មាន​ក្លិន​មាត់

6 ឆ្នាំ មុន

យើង​ទាំងអស់​គ្នា​ធ្លាប់​ដឹង​អំពី​មូលហេតុ​ផ្សេង​ៗ​ដែល​បណ្តាល​ឱ្យ​មាន​ក្លិន​មាត់​មិនល្អ និង​វិធី​ព្យាបាល​ដោយ​ខ្លួនឯង​ដើម្បី​គ្រប់គ្រង​វា ប៉ុន្តែ​តើ​អ្នក​ធ្លាប់​គិត​ទេ​ថា​ក្លិន​មាត់​របស់​អ្នក​អាច​ប្រាប់​អំពី​សុខភាព​រាង​កាយ​របស់​អ្នក ?

យើង​ទាំងអស់​គ្នា​ធ្លាប់​ដឹង​អំពី​មូលហេតុ​ផ្សេង​ៗ​ដែល​បណ្តាល​ឱ្យ​មាន​ក្លិន​មាត់​មិនល្អ និង​វិធី​ព្យាបាល​ដោយ​ខ្លួនឯង​ដើម្បី​គ្រប់គ្រង​វា ប៉ុន្តែ​តើ​អ្នក​ធ្លាប់​គិត​ទេ​ថា​ក្លិន​មាត់​របស់​អ្នក​អាច​ប្រាប់​អំពី​សុខភាព​រាង​កាយ​របស់​អ្នក ?

ជំងឺ​ទូទៅ​មួយ​ចំនួន​ដែល​រោគ​សញ្ញា​អាច​ត្រូវ​បាន​បង្ហាញ​ដំបូង​តាម​រយៈ​ក្លិន​មាត់​របស់​អ្នក ។

១-​ជំងឺ​រលាក​ផ្លូវដង្ហើម
ក្លិន​មាត់​មាន​ភាព​មិន​ប្រក្រតី​អាច​បណ្តាល​មក​ពី​ការ​ឆ្លង​មេរោគ​រលាក​ផ្លូវដង្ហើម​ដូច​ជា​ជំងឺ​ផ្តាសាយ និង​ជំងឺ​រលាក​ប្រហោង​ឆ្អឹង​មុខ​សងខាង​ច្រមុះ​ជាដើម ។ វា​បណ្តាល​មក​ពី​បាក់តេរី​ជា​ច្រើន​ដែល​មាននៅ​ក្នុង​រន្ធ​ច្រមុះ និង​ប្រហោង​ឆ្អឹង​មុខ​សងខាង​ច្រមុះ​ដែល​ធ្វើ​ឱ្យ​មាន​ក្លិន​មិនល្អ ។

ក្នុង​ករណី​ខ្លះ ក្លិន​មាត់​របស់​អ្នក​ក៏​អាច​បង្ហាញ​អំពី​ជំងឺ​ដុះសាច់បំពង់ក​ផង​ដែរ ។

២-​ជំងឺ​ស្ងួត​មាត់
ជំងឺ​ស្ងួត​មាត់​គឺជា​បញ្ហា​មួយ​ដែល​បណ្តាល​មក​ពី​បញ្ហា​ក្នុង​ក្រពេញទឹកមាត់ ឬ​ការ​ដកដង្ហើម​តាម​មាត់ ។ ទោះជា​យ៉ាងណា​ក្តី​រោគ​សញ្ញា​សំខាន់​មួយ​នៃ​ជំងឺ​មាត់​ធ្មេញ​គឺ​ក្លិន​មាត់​មិនល្អ ។ ប្រសិនបើ​អ្នកមាន​ជំងឺ​ស្ងួត​មាត់ ក្លិន​មាត់​របស់​អ្នក​នឹង​មាន​ក្លិនស្អុយ​ខ្លាំង​រួម​ជាមួយនឹង​រោគ​សញ្ញា​ដទៃ​ទៀត ។

៣-​ជំងឺ​ទឹកនោមផ្អែម
តើ​អ្នកដឹង​ទេ​ខ្យល់​ដង្ហើម​របស់​អ្នក​អាច​ប្រាប់​អ្នក​អំពី​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​ស្ថិត​ក្រោម​ការ​គ្រប់គ្រង ឬ​ក៏​អត់ ? អ្នក​ដែល​មាន​បញ្ហា​មិន​អាច​គ្រប់គ្រង​កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​​​បាន​នឹង​ជួប​ប្រទះ​ជំងឺ​ម្យ៉ាង​ដែល​មានឈ្មោះ​ថា ketoacidosis ។ នៅ​ក្នុង​ករណី​នេះ​រាង​កាយ​ដុត​ជាតិ​ខ្លាញ់​ជំនួស​ឱ្យ​ការ​ប្រើប្រាស់​ជាតិ​ស្ករ​សម្រាប់​ការ​ផលិត​ថាមពល​ដែល​នាំ​ឱ្យ​មាន​ក្លិន​មាត់​មិនល្អ ។

៤-​ជំងឺ​ធាត់
ការ​សិក្សា​មួយ​ដែល​ធ្វើ​ឡើង​ដោយ​ក្រុម​អ្នក​ស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Los Angeles បាន​បង្ហាញ​ថា​ខ្យល់​ដង្ហើម​របស់​អ្នក​អាច​ប្រាប់​អំពី​ភាព​ងាយ​នឹង​វិ​វ​ឌ្ឍ​ទៅ​រក​ភាពធាត់ ។ ខ្យល់​ដង្ហើម​របស់​អ្នក​ដែល​BMI​ខ្ពស់ និង​មាន​ភាគរយ​ជាតិ​ខ្លាញ់​ខ្ពស់​មាន​សារធាតុ​មេតាន និង​អុ​ី​ដ្រូ​សែន​ច្រើន​ជាង​បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ដែល​មាន​សុខ​ភាព​ល្អ ។ ឧស្ម័ន​ទាំង​២​នេះ​បណ្តាល​ឱ្យ​មាន​ក្លិនស្អុយ​ស្រ​ដៀង​នឹង​ក្លិន​បង្គន់ ។

៥-​ខ្សោយតម្រងនោម ឬ​ថ្លើម
ទោះបីជា​ជំងឺ​ខ្សោយតម្រងនោម ឬ​ជំងឺថ្លើម​អាច​កត់សម្គាល់​បាន​យ៉ាង​ងាយស្រួល​ដោយ​រោគ​សញ្ញា​ជា​ច្រើន តែ​ខ្យល់​ដង្ហើម​របស់​អ្នក​អាច​បង្ហាញ​ព័ត៌មាន​ច្រើន​អំពី​សរីរាង្គ​ទាំងនេះ​ដែរ ។

ប្រសិនបើ​អ្នក​កំពុង​មាន​បញ្ហា​ខ្សោយតម្រងនោម ឬ​ថ្លើម ខ្យល់​ដង្ហើម​របស់​អ្នក​អាច​នឹង​មាន​ក្លិន​មិនល្អ​ខ្លាំង ។ នៅ​ពេល​ដែល​តម្រងនោម ឬ​ថ្លើម​ដំណើរការ​មិនល្អ ជាតិពុល​នៅ​ក្នុង​រាង​កាយ​បញ្ចេញ​តាម​សួត​ដែល​បណ្តាល​ឱ្យ​ក្លិន​មិនល្អ (​ដោយសារ​សារធាតុ​គីមី​) ៕