ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​កីឡាការិនី ស៊ន សៀវម៉ី ដណ្ដើម​បាន​មេដាយ​មាស​ទី​៣​ឱ្យ​​​​​​កម្ពុជា

6 ឆ្នាំ មុន

មុន​នេះ កីឡាការិនី​តេ​ក្វា​ន់​ដូ ស៊ន សៀវ​ម៉ី ឈ្នះ​បាន​មេដាយមាស​១​គ្រឿង​ទៀត​ហើយ ក្រោយ​បំបាក់​គូប្រជែង​កីឡាការិនី​ហ្វី​លី​ពី​ន​ដែល​ទើប​បញ្ចប់​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​កីឡា SEA Games 2017 នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី នា​រសៀល​ថ្ងៃ​ទី​២៩ សីហា នេះ ។

មុន​នេះ កីឡាការិនី​តេ​ក្វា​ន់​ដូ ស៊ន សៀវ​ម៉ី ឈ្នះ​បាន​មេដាយមាស​១​គ្រឿង​ទៀត​ហើយ ក្រោយ​បំបាក់​គូប្រជែង​កីឡាការិនី​ហ្វី​លី​ពី​ន​ដែល​ទើប​បញ្ចប់​ក្នុង​ការ​ប្រកួត​វគ្គ​ផ្តាច់ព្រ័ត្រ​កីឡា SEA Games 2017 នៅ​ប្រទេស​ម៉ា​ឡេ​ស៊ី នា​រសៀល​ថ្ងៃ​ទី​២៩ សីហា នេះ។

ស៊ន សៀវ​ម៉ី រកបាន​មេដាយមាស​ទី​៣​អោយ​កម្ពុជា មិន​ខុស​គ្នា​ពី​កីឡាករ​ឃី​ម ឌី​ម៉ា ដែល​ទើប​ដណ្ដើម​បាន​មេដាយមាស​លើ​វិញ្ញាសារ​ប្រដាល់ វីរ​កីឡាការិនី​តេ​ក្វា​ន់​ដូ ស៊ន សៀវ​ម៉ី ក៏​ទទួល​បាន​មេដាយមាស​ផង​ដែរ នៅ​រសៀល​ថ្ងៃ​ដដែល ដែល​ជា​ថ្ងៃ​បិទ​បញ្ចប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​នេះ ។

កញ្ញា​បាន​វាយ​ឈ្នះ​កីឡាការិនី​ហ្វី​លី​ពី​ន Kirstie Elaine Alo ១៣-៦ ក្នុង​ទម្ងន់​ក្រោម​៧៣​គីឡូក្រាម ហើយ​ដណ្ដើម​បាន​មេដាយ​មាស​ទី​៣​ជូន​ដល់​កម្ពុជា ​សម្រាប​កីឡា​ស៊ី​ហ្គេ​ម​លើក​ទី​២៨ នៅ​សង្វៀន KLCC  នៅ​ក្នុង​ប្រទេស​ម៉ា​ឡេ​ស៊ី ក្នុង​ពេល​ដែល​មេ​ដាយ​មាស​ទី​១ គឺ​វិញ្ញ​សារ​ប៉េតង់​។