ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្នា​នៅ​តូច​ណាស់ ម៉េច​ក៏​ដាច់​ចិត្ត​ម៉្លេះ ព្រោះ​តែ​ចង់​សង​សឹក​ប្តី

6 ឆ្នាំ មុន

ចិន​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា

«China»​ របស់​ចិន​កាលពី​ពេល​ថ្មី​ៗ​កន្លង​មក​ផ្សាយ​ថា នារី​ម្នាក់​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​កាត់​លិង្គ​កូនប្រុស​របស់​ខ្លួន​ដោយ​ក​ន្រៃ្ត​ជា​ការ​សងសឹក​អតីត​ប្តី ។

ក្មេង​ប្រុស​នោះ​រស់នៅ​ជាមួយ​គ្រួសារ​របស់​អតីត​ប្តី​នៅ​ក្រុង​ហ៊្វូ​ចូ​វ ខេត្ត​ជាំ​ង​ស៊ី ប្រទេស​ចិន ។

បន្ទាប់​ពី​លែងលះ​គ្នា​អស់​រយៈពេល​ប្រហែល​១​ឆ្នាំ ស្ត្រី​ជា​ម្តាយ​បាន​លួច​ទៅ​កាត់​ប្រដាប់​ភេទ​របស់​កូនប្រុស​តូច ។

គ្រូពេទ្យ​បញ្ជាក់​ថា ក្មេង​រង​គ្រោះ​ប្រសិនបើ​វះកាត់​ដំណើរការ​បាន​ល្អ គេ​អាច​ប្រើប្រាស់​លិង្គ​បានជា​ប្រក្រតី​ដូច​មនុស្ស​ទូទៅ ប៉ុន្តែ​លទ្ធផល​នៅ​មិន​ទាន់​ប្រាកដប្រជា​នៅឡើយ ។

ស្ត្រី​ជា​ម្តាយ​ដែល​គេចខ្លួន​បាត់​នោះ បាន​រៀប​ការ​ប្តី​ថ្មី​រួច​ហើយ ។

ក្រុម​គ្រួសារ​បុរស​ជា​អតីត​ប្តី​នៅ​មិន​ទាន់​ដឹង​ថា ដោយសារ​ហេតុ​អ្វី​ពិតប្រាកដ​ទេ​ ដែល​ស្ត្រី​នោះ​ធ្វើបាប​កូន​របស់​ខ្លួនឯង ។ ទោះជា​យ៉ាងណា​ក្តី​មានការ​សន្និដ្ឋាន​ថា ជា​ការ​សងសឹក​លើ​អតីត​ប្តី ៕