ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្តូប​អ្នកកាសែត​នៅ​មុខ​សណ្ឋាគារ​ឡឺ​រ៉ូ​យ៉ា​ល់​ត្រូវ​បាន​ផ្តូ​រ​ទីតាំង​

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៧ ស្តូប​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​អ្នកកាសែត​ជាតិ​-​អន្តរជាតិ​ដែល​បាន​ស្លា.ប់ ​និង​បាត់​ខ្លួន​ក្នុង​សម័យ​សង្គ្រាម​នៅ

រាជធានី​ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៧ ស្តូប​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​អ្នកកាសែត​ជាតិ​-​អន្តរជាតិ​ដែល​បាន​ស្លាប់ ​និង​បាត់​ខ្លួន​ក្នុង​សម័យ​សង្គ្រាម​នៅ​កម្ពុជា (១៩៧០-១៩៧៥) ពី​សួន​ច្បារ​ខាងលិច​វត្ត​ភ្នំ (​ទល់មុខ​សណ្ឋាគារ​ឡឺ​រ៉ូ​យ៉ា​ល់​) ត្រូវ​បាន​សាលា​រាជធានី​ភ្នំពេញ​យក​ចេញ​ និង​ត្រៀម​ដាក់​នៅ​ទីតាំង​ថ្មី​លើ​សួនច្បារ​មុខ​ស្ថាន​ទូត​បារាំង​ក្បែរ​រង្វង់​មូល​គួ​ច​កាណុង ស្ថិត​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ ។​

​យោង​តាម​លិខិត​លេខ​០៥២/១៧ លស​.​គ ចុះ​ថ្ងៃ​ទី​១៥ ខែសីហា ឆ្នាំ​២០១៧ ​របស់​រដ្ឋបាល​រាជធានី​ភ្នំពេញ​ និង​មាន​ចំណារ​ពី​សម្តេច​តេ​ជោ​ ហ៊ុន សែន​ បាន​ឯកភាព​ជា​គោល​ការណ៍​ និង​ជម្រាប​ជូន​លោក​រដ្ឋមន្ត្រីក្រសួង​ព័ត៌មាន ឲ្យ​រដ្ឋបាល​រាជធានី​ភ្នំពេញ​សហការ​ជាមួយ​ក្រុមហ៊ុន NONGNOOCH LANDSCAPE&GARDEN DESING Co.Ltd ធ្វើការ​ជួសជុល​កែ​លម្អ​សួនច្បារ ​ស្ថិត​នៅ​ខាងលិច​រមណីយដ្ឋាន​ប្រវត្តិសាស្ត្រ​វត្ត​ភ្នំ ស្ថិត​ក្នុង​សង្កាត់​វត្ត​ភ្នំ ខណ្ឌដូនពេញ រាជធានី​ភ្នំពេញ ​ដើម្បី​ដាក់​ឈ្មោះ​ថា «សួន​ច្បារ​មិត្តភាព​កម្ពុជា​-​ថៃ​» ។ ការ​ជួសជុល​កែ​លម្អ​សួនច្បារ​នេះ​ត្រូវ​ប៉ះ​ស្តូប​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​អ្នកកា​សែត​ជាតិ​-​អន្តរជាតិ ដែល​បាន​ស្លាប់​ និង​បាត់​ខ្លួន​ក្នុង​សម័យ​សង្គ្រាម​នៅ​កម្ពុជា​ (១៩៧០-១៩៧៥)​។ ប៉ុន្តែ​ករណី​នេះ ​រាជរដ្ឋាភិបាល​បាន​ឯកភាព​ជា​គោលការណ៍​ឲ្យ​ប្តូរ​ទីតាំង​ទៅ​ដាក់​នៅ​សួនច្បារ​មុខ​ស្ថានទូត​បារាំង​ក្បែរ​រង្វង់​មូល​គួ​ច​កាណុង​ស្ថិត​​ក្នុង​សង្កាត់​ស្រះ​ចក ខណ្ឌដូនពេញ​វិញ ។