ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

​ឡាវ​​ដែល​ជួញដូរ​គ្រឿង​ញៀនជាង​២គីឡូ​ បាន​ស្លា.ប់ម្នាក់​ទៀត​…

6 ឆ្នាំ មុន

​ករណី​ជួញដូរ​គ្រឿង​ញៀន​ជាង​២​គីឡូក្រាម

ខេត្តស្ទឹងត្រែង ​៖ សេចក្តីរាយការណ៍​ឱ្យ​ដឹងនាព្រឹកថ្ងៃទី​២៩ សីហា នេះថា ជនជាតិ​ឡាវ​ម្នាក់ ​ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿង​ញៀន​ជាង​២​គីឡូក្រាម​ក្នុង​ខេត្ត​​ស្ទឹង​ត្រែង​​បាន​ស្លាប់​ហើយ ទោះ​​មន្ត្រី​អនុរក្ស​ពន្ធនាគារ​ជួយ​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ត្រី​ពេទ្យ​បង្អែក​ខេត្តស្ទឹងត្រែង​ កាល​យប់​ថ្ងៃ​ទី​២៨ ​សីហា ​។

ជនសង្ស័យ​​ឈ្មោះផែង ផា​ន់​ណា​ង៉ៅ អាយុ​៥០​ឆ្នាំ ជា​កសិករ និងជា​ជនជាតិ​ឡាវ មានស្រុក​កំណើត​នៅ​ភូមិ​ណា​ចាន ​ស្រុក​សុ​កូ​ម៉ា ខេត្ត​ចំប៉ា​សាក់ ប្រទេស​ឡាវ​ ។​ ក្រោយ​​ឃាត់ខ្លួន ជប​សង្ស័យ​ត្រូវ​បាន​បញ្ជូន​ខ្លួន​ទៅ​ឃុំ​នៅ​ពន្ធនាគារ​ខេត្ត​ បាន​រយៈពេល​៤​ថ្ងៃ​​ ​​​ថ្ងៃ​ទី​២៨​ សីហា ​ជនសង្ស័យ​រូប​នោះ​មាន​អាការៈ​មិន​ស្រួល​ ក៏​​ត្រូវ​បាន​មន្ត្រី​អនុរក្ស​ពន្ធនាគារ បញ្ជូន​ទៅ​កាន់​មន្ទី​ពេទ្យ​បង្អែក​ខេត្តស្ទឹង​ត្រែង​ ។

មន្ត្រី​នគរបាល​បច្ចេកទេស​ និង​កោសល្យ​វិ​ច្ច័​យ​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​​ឱ្យ​ដឹង​ថា​ ជនសង្ស័យបាន​ស្លាប់​ដោយសារ​មូលហេតុ​គាំងបេះដូង​ ដោយ​ពុំ​ពាក់ព័ន្ធ​​អំពើ​ផ្សេង​នោះ​ឡើយ​ ។ ​បច្ចុប្បន្ន សាក​សព​​​ត្រូវ​បាន​អគ្គ​កុងស៊ុល​ប្រទេស​ឡាវ ប្រចាំ​ខេត្​តស្ទឹងត្រែង​ធ្វើការ​ទំនាក់ទំនង​ទៅ​ក្រុម​គ្រួសារ​ដើម្បី​អោយយក​សព​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​។

គួរ​រំលឹក​ថា​ ជនសង្ស័យ​ត្រូវ​បាន​កម្លាំង​នគរបាល​ប្រឆាំង​ការ​ជួញដូរ​គ្រឿងញៀន​ស្នងការដ្ឋាន​នគរបាល​ខេត្តស្ទឹងត្រែង​ចាប់ខ្លួន​ បាន​កាលពី​យប់​ថ្ងៃ​ទី​២៤ ​សីហា​ស្ថិត​នៅ​ចំណុច​ខ្សែ​ក្រ​វ៉ា​ត់​ព្រំដែន​បង្គោល​លាក់​ចន្លោះ​លេខ​៣៤​និង​៣៥ ភូមិ​ស្រែ​សំរោង ឃុំ​ស្រែ​សំបូរ ស្រុក​សៀម​ប៉ា​ង ខេត្ត​ស្ទឺ​ង​ត្រែង ដោយ​បាន​ដកហូត​បាន​វត្ថុ​តាង​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ice ចំនួន​២​កញ្ចប់​ធំ មាន​ទម្ងន់​សរុប​​២១២៥,៥​ក្រាម​។