ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាទម្លាប់​​បងប្អូន​ជន​ជាតិ​​ដើម​… ទោះ​​ដើរ១ថ្ងៃពី៣​ ទៅ​​​៥​​ម៉ោង​ក៏​ដោយ​…

6 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ មានការ​កត់​សម្គាល់ថា សម្រាប់​បន្លែ​ធម្មជាតិ​ឃើញ​ត្រូវ​បាន​ក្រុម​បងប្អូន​ជា​ជនជាតិ​ដើម ចំណាយពេល​ប្រមាណ​៣ ទៅ​៥​ម៉ោង​ដើរ​ស្ពាយ​ពីក្រោយ​យក​ទៅ​លក់​នៅ​ឯ​ផ្សារ ក្នុង​ក្រុង​សែន​មនោ​រម្យ​ជា​រៀងរាល់ថ្ងៃ ។

ខេត្តមណ្ឌលគិរី ៖ មានការ​កត់​សម្គាល់ថា សម្រាប់​បន្លែ​ធម្មជាតិ​ឃើញ​ត្រូវ​បាន​ក្រុម​បងប្អូន​ជា​ជនជាតិ​ដើម ចំណាយពេល​ប្រមាណ​៣ ទៅ​៥​ម៉ោង ​ដើរ​ស្ពាយ​ពីក្រោយ​យក​ទៅ​លក់​នៅ​ឯ​ផ្សារ ក្នុង​ក្រុង​សែន​មនោ​រម្យ​ជា​រៀងរាល់ថ្ងៃ ។

ពួក​គាត់​បានឱ្យ​កោះសន្តិភាព​ដឹង​ថា ពី​ភូមិ​របស់​គាត់​រស់នៅ​មាន​ចម្ងាយ​ប្រមាណ​៧​គីឡូម៉ែត្រ​ពី​ផ្សារ ដោយ​ផ្ទះ​អ្នកខ្លះ មាន​ចម្ងាយ​ជាង​១០​គីឡូម៉ែត្រ​ឯណោះ ហើយ​គាត់​ត្រូវ​ថ្មើរជើង​តាំងពី​ម៉ោង​៤​ទៀប​ភ្លឺ រហូត​ដល់​៧ ឬ​៨​ព្រឹក ទើប​អាច​យក​បន្លែ​ដូច​ជាដើម​ចេក ននោង ជី ត្រយូងចេក ស្លឹក​ត្តួ​ញ (​រៀង​ដូច​ប្រមោយដំរី​) ត្រឡាច ខ្ទី​ម​. . .​។​ល​។

បន្លែ​ទាំងនោះ គាត់​អាច​លក់​បាន​ប្រាក់​ត្រឹម​៥​ពាន់ ទៅ​១​ម៉ឺន​រៀល ដើម្បី​ចិញ្ចឹម​គ្រួសារ​របស់​គាត់ ។ នៅ​ពេល​លក់​បាន​ប្រាក់​ខ្លះ​ហើយ គាត់​បាន​ទិញ​ត្រលប់​ទៅ​ផ្ទះ​វិញ​ដូច​ជា​អំ​បិ​ញ ឬ​ប៊ី​ចេ​ង សម្រាប់​ទុក​បរិភោគ​ខ្លួនឯង​វិញ ៕