ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​លោត​សម្លា.ប់​ខ្លួន​របួសធ្ងន់​បញ្ជូន​ទៅ​សង្គ្រោះ​ពេទ្យ​ថា​គ្មាន​សង្ឃឹម

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​ក្រុម​គ្រួសារ​អះអាង​ថា

រាជធានី​ភ្នំពេញ ៖ ស្ត្រី​ម្នាក់​ត្រូវ​ក្រុម​គ្រួសារ​អះអាង​ថា មាន​ជំងឺ​ប្រចាំ​កាយ​បាន​លោត​សម្លាប់​ខ្លួន​ពីលើ​ផ្ទះ​ជាន់​ទី​១​បណ្តាល​ឱ្យ​រង​របួសធ្ងន់ ហើយ​បញ្ជូន​ទៅ​ស​ង្ក្រោះ​នៅ​មន្ទី​ពេទ្យ​សាកលវិទ្យាល័យ​អន្តរជាតិ​សែន​សុខ ។ ហេតុការណ៍​នេះ​បាន​កើតឡើង​កាលពី​ម៉ោង​១​នឹង​៣០​នាទី​រសៀល​ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៧ នៅផ្ទះ​ល្វែង​សង់​ថ្មី ផ្លូវ​បេតុង ភូមិ​រោងចក្រ​១ សង្កាត់​គោក​ឃ្លាង ខណ្ឌ​សែន​សុខ ។ ស្ត្រី​ដែល​គិត​ខ្លី​ឈ្មោះ ស​.​ច​.​ន អាយុ​៤៦​ឆ្នាំ ស្នាក់​នៅ​ភូមិ​ខាងលើ ។

តាម​ប្រភព​ពី​ក្រុម​គ្រួសារ​បានឱ្យ​ដឹង​ថា ស្ត្រី​រូប​នោះ​មាន​ជំងឺសរសៃប្រសាទ​ជា​យូរ​មក​ហើយ ដោយសារ​តែ​គិត​ច្រើន​ពេក ហើយ​នៅ​មុន​ពេល​កើតហេតុ​ស្ត្រី​រូប​នោះ​បាន​ទៅ​ជាន់​ទី​១​ដើរទៅ​យ៉​មុខ​ផ្ទះ​ដាក់​គន្លឹះទ្វារ​ពី​ក្រៅ​ហើយ​ដើរ​សសៀ​ល​ទៅ​ផ្ទះ​អ្នក​ជិតខាង​ក៏​បាន​លោត​ទំលាក់​ទៅ​ក្រោម​សម្លាប់​ខ្លួន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​ឡើង ។ បន្ទាប់​ពី​លោត ស្ត្រី​រូប​នោះ​ធ្លាក់​ផ្កាប់​មុខរបួស​ធ្ងន់ធ្ងរ​ហើយ​ត្រូវ​បាន​ក្រុម​គ្រួសារ​បញ្ជូន​ទៅ​សង្គ្រោះ​ភ្លាម​ៗ ។

ក្រុម​គ្រួសារ​បានឱ្យ​ដឹង​ទៀត​ថា កន្លង​មក​ដោយសារ​តែ​មាន​បញ្ហា​ខួរក្បាល​ស្ត្រី​រូប​នោះ​បាន​ឡើង​ទៅ​លើដំបូល​ប្រុង​លោត​សម្លាប់​ខ្លួន​ជា​ច្រើន​លើក​មក​ហើយ​តែ​មិន​បាន​សម្រេច ។ តាម​គ្រូពេទ្យ​ឱ្យ​ដឹង​ថា ស្ត្រី​រូប​នោះ​គ្មាន​សង្ឃឹម​នោះ​ទេ ៕