ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

គ្មាន​អ្នក​ណា​ម្នាក់​ដឹង ទាល់តែ​ស្ត្រី​អ្នក​អនាម័យ​ឃើញ​ទើប​ផ្អើល​ឆោឡោ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ បុរស​ជា​សន្តិសុខ​វ័យ​ចំណាស់​ម្នាក់​របស់​ក្រុមហ៊ុន​ឯកជន​មួយ​ត្រូវ​បាន​គេ​ឃើញ​ដេក​ស្លា.ប់

រាជធានី​ភ្នំពេញ ៖ បុរស​ជា​សន្តិសុខ​វ័យ​ចំណាស់​ម្នាក់​របស់​ក្រុមហ៊ុន​ឯកជន​មួយ​ត្រូវ​បាន​គេ​ឃើញ​ដេក​ស្លាប់​យ៉ាង​អ​ណោ​ច​អាធ័ម​នៅ​លើ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​មួយ​គ្រឿង​ដែល​គេ​ចត​ទុក​ចោល​នៅ​ខាង​មុខ​ផ្ទះ​មួយ​កន្លែង​នៅ​ក្នុង​ទីក្រុង​កោះ​ពេជ្រ ខណៈ​ដែល​ស្ត្រី​ម្នាក់​មក​ធ្វើការ​បោសសំអាត​ហើយ​មិន​បានឃើញ​រូប​គាត់​ភ្ញាក់​ពី​ដំណេក​ដូច​សព្វមួយដង​ចូល​ទៅ​បើក​មុង​ដាស់​ទើប​ដឹង​ថា ស្លាប់​បាត់​ទៅ​ហើយ ។ ហេតុការណ៍​នេះ​ដែរ​បាន​បង្ក​ឱ្យ​មានការ​ភ្ញាក់ផ្អើល​កើតឡើង​កាលពី​វេលា​ម៉ោង​៧​ព្រឹក ថ្ងៃ​ទី​២៨ ខែសីហា ឆ្នាំ​២០១៧ នៅ​ចំណុច​មុខ​ផ្ទះ​លេខ​២៨ ផ្លូវ​បេតុង ស្ថិត​នៅ​ក្នុង​ទីក្រុង​កោះ​ពេ​ជ្យ ក្នុង​សង្កាត់​ទន្លេបាសាក់ ខណ្ឌចំការមន ។

តាម​ប្រភព​ភ​ព័ត៌មាន​ពី​នគរបាល​បាន​ប្រាប់​ឱ្យ​ដឹង​ថា បុរស​រង​គ្រោះ​មានឈ្មោះ សាំង ញ៉ា​ញ់ អាយុ​៦៧​ឆ្នាំ មុខរបរ​សន្តិសុខ​របស់​ក្រុមហ៊ុន​ឯកជន​មួយ បច្ចុប្បន្ន​ស្នាក់​នៅ​កន្លែង​កើតហេតុ​ខាងលើ និង​មានស្រុក​កំណើត​នៅ​ភូមិ​ខ្នារ​ទង់ ឃុំ​កុមា​រាជា ស្រុក​បាទី ខេត្តតាកែវ ។ មុន​ពេល​កើតហេតុ​ស្ត្រី​អ្នក​អនាម័យ​ម្នាក់​បាន​ធ្វើការ​បោសសំអាត​នៅ​បរិវេណ​ជុំវិញ​ក្បែរ​ៗ​កន្លែង​កើតហេតុ​ខាងលើ​នោះ ដោយ​រាល់ថ្ងៃ​រូប​គាត់​មិន​បាន​បុរស​ជា​សន្តិសុខ​វ័យ​ចំណាស់​រង​គ្រោះ​ម្នាក់​ខាងលើ​មិន​បាន​ភ្ញាក់​ពី​ដំណេក និង​បំពេញការងារ​ដូច​រាល់​ដងដោយ​មានការ​ងឿងឆ្ងល់​រូប​គាត់​ក៏​បាន​ដើរទៅ​សំដៅ​ទៅ​ម៉ូតូ​រ៉ឺ​ម៉ក​កង់​បី​ដែល​គាត់​សំរាក​ជា​ប្រចាំ​រាល់ថ្ងៃ បើក​មុង​យកដៃ​ទៅ​អង្រួន​ដាស់​តែ​ដាស់​មិន​ព្រម​ក្រោក និង​ខ្លួន​មាន​សភាព​រឹង​កំព្រឹស​ទៅ​ហើយ​នោះ​ទើប​ដឹង​ថា រូប​គាត់​បាន​ស្លាប់​បាត់​ទៅ​ហើយ និង​រាយ​ការ​ប្រាប់​កម្លាំង​មាន​សម្ថ​កិច្ច​មូលដ្ឋាន​ឱ្យ​ដឹង​ពី​រឿង​នេះ និង​បង្ក​ការ​ភ្ញាក់ផ្អើល​កើតឡើង​ទាំង​ព្រឹក​តែ​ម្តង ។ 

ក្រោយ​ពេល​កើតហេតុ​កម្លាំង​មាន​សមត្ថកិច្ច​មូលដ្ឋាន និង​ជំនាញ​ក៏​បាន​ចុះ​មក​ដល់​កន្លែង​កើតហេតុ​ដោយ​បាន​ធ្វើការ​ត្រួតពិនិត្យ និង​កោសល​វិ​ច្ច័​យ​ទៅ​លើ​សាកសព​របស់​បុរស​ជា​សន្តិសុខ​វ័យ​ចំណាស់​រង​គ្រោះ​ខាងលើ​បាន​បញ្ជាក់​ថា រូប​គាត់​បាន​ស្លាប់​បាត់បង់​ជីវិត​ដោយ​សារ​​តែ​ជម្ងឺ​ខ្យល់គ​ទើបបាន​ប្រគល់​ទៅ​ឱ្យ​ក្រុម​គ្រួសារ​ធ្វើការ​បញ្ជូន​យក​ទៅ​ធ្វើបុណ្យ​ទៅ​តាម​ប្រពៃណី​នៅ​ឯ​ស្រុក​កំណើត​របស់​គាត់​វិញ ៕