ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

Cristiano Ronaldo ថា​អនាគត់​ទៅ​អ្នក​ទាំង​6​នាក់​នេះ​ហើយ​ដែល​…

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Cristiano Ronaldo

តាម​ប្រភព​ព័ត៌មាន Daily Mail បាន​ឲ្យ​ដឹង​ថា កីឡាករ​ជើង​ខ្លាំង Cristiano Ronaldo បាន​បញ្ចេញ​ឈ្មោះ​កីឡាករ​៦​រូប​ដែល​នឹង​មាន​អនាគត​ដូច​លោក​នៅ​ពេល​ខាង​មុខ ។

ក្រោយ​ពី Ronaldo បាន​ទទួល​ពាន​កីឡាករ​បុរស​លេង​ល្អ​បំផុត​នៅ​អឺរ៉ុប លោក​ត្រូវ​បាន​អ្នកកាសែត​មួយ​រូប​សួរ​ឲ្យ​ប្រាប់​ឈ្មោះ​កីឡាករ​ខ្លះ​ដែល​នឹង​អាច​ដើរ​តាម​គន្លង​ជោគជ័យ​របស់​លោក ។ លោក​បាន​ឆ្លើយ​តប​នឹង​សំនួរ​នេះ​ថា «​នេះ​គឺជា​សំនួរ​ល្អ ។ ខ្ញុំ​ឃើញ​មាន​កីឡាករ Asensio, Mbappe, Neymar, Dembele, Hazard និង Rashford ដែល​សុទ្ធតែ​ជា​កីឡាករ​មាន​សមត្ថភាព​ខ្ពស់ ។ នៅ​ជំនាន់​ក្រោយ​អាច​នឹង​មាន​កីឡាករ​ខ្លាំង​ៗ​យ៉ាង​ហោច​ណាស់​ក៏​ដប់​នាក់​ដែរ​» ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កីឡាករ​ឆ្នើម​របស់​ក្លឹ​ប​អធិរាជ​ស Real Madrid រូប​នេះ បាន​ទទួល​ពាន​ធំ​ៗ​ជា​ច្រើន​មក​ហើយ​ដែល​រួម​មាន ពាន​កីឡាករ​បុរស​លេង​ល្អ​បំផុត​នៅ​អឺរ៉ុប (UEFA Men’s Player of the Year) ពាន Ballon d’Or និង ពាន FIFA ជាដើម ៕