ពិធីការិនីម្នាក់ធ្វើឱ្យទស្សនិកជនភ្ញាក់ព្រឺត ពេលផ្សាយពីអាកាសធាតុ
អង់គ្លេសកាលពីពេលថ្មីៗកន្លងមកផ្សាយថា ពិធីការិនីសិចស៊ីម្នាក់ធ្វើឱ្យទស្សនិកជននៅតាមផ្ទះភ្ញាក់ផ្អើល ដោយនាង
អង់គ្លេសកាលពីពេលថ្មីៗកន្លងមកផ្សាយថា ពិធីការិនីសិចស៊ីម្នាក់ធ្វើឱ្យទស្សនិកជននៅតាមផ្ទះភ្ញាក់ផ្អើល ដោយនាង
«The Sun» របស់អង់គ្លេសកាលពីពេលថ្មីៗកន្លងមកផ្សាយថា ពិធីការិនីសិចស៊ីម្នាក់ធ្វើឱ្យទស្សនិកជននៅតាមផ្ទះភ្ញាក់ផ្អើល ដោយនាងបានដោះសម្លៀកបំពាក់ខាងក្រៅ សល់តែឈុតប៊ីគីនីក្នុងពេលផ្សាយព័ត៌មានស្តីពីអាកាសធាតុរបស់ស្ថានីយទូរទស្សន៍មួយនៅហុងឌូរាស់ ។
នាងOnice Floresជាពិធីការិនីព្យាករអាកាសធាតុរបស់ស្ថានីយទូរទស្សន៍«HCH»របស់ហុងឌូរាស់បានបង្កើតរឿងគួរឲ្យចាប់អារម្មណ៍ដោយសម្រេចចិត្តផ្សាយព័ត៌មានពីអាកាសធាតុស្ថិតក្នុងឈុតប៊ីគីនី ។ ទស្សនិកជននៅតាមគេហដ្ឋាន ពិសេសបុរសពេញចិត្តណាស់ក្នុងពេលដែលនារីរូបស្រស់អាយុ១៨ឆ្នាំ កំពុងព្យាករពីអាកាសធាតុនាងក៏ចាប់ផ្តើមប្រឡេះឡេវខាងក្រៅពណ៌ខៀវចេញ បង្ហាញរូបរាងសិចស៊ី និងទ្រលុកទ្រលន់នៅក្នុងឈុតប៊ីគីនីពណ៌លឿង ។
នាងFloresជាពិធីការិនីផ្សាយព័ត៌មានស្តីពីអាកាសធាតុក្នុងវិធីកម្សាន្ត«Que Guasa»ដែលផ្សព្វផ្សាយតាមស្ថានីយទូរទស្សន៍«HCH» ។ ខណៈពេលនាងកំពុងបន្តដោះសម្លៀកបំពាក់អតីតបវរកញ្ញារូបនេះនិយាយថា«អាកាសធាតុហាក់ដូចជាក្តៅស្អុះស្អាប់ក្នុងសប្តាហ៍នេះ យើងនឹងប្រឈមមុខលើសីតុណ្ហភាព៣០អង្សាសេ» ។
នាងFloresបានក្រើនរំលឹកថា នឹងមានផ្គរ រន្ទះ នៅកន្លែងមួយចំនួន និងមានខ្យល់កន្ត្រាក់អាចធ្វើឱ្យប៉ើងសំពត់បាន ដូច្នេះស្ត្រីគួរកុំពាក់អាវ ឬសំពត់ ៕
ចែករំលែកព័តមាននេះ