ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នក​ប៉ះ​សេ​ជម្រើសជាតិ ប៊​ន ណា​រិ​ទ្ធ ផ្ញើសារ​ពិសេស​ទៅ​កាន់​អ្នកលេង​បាល់ទះ​ក្រៅផ្លូវការ «​ចា.ប់​បោ.ក​» (វីដេអូ​)

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានីភ្នំពេញ ​៖ ក្រោយ​បញ្ចប់​ការ​ប្រកួត​ជាមួយ​បារាំង កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ កីឡាករ​ជម្រើ

​រាជធានីភ្នំពេញ ​៖ ក្រោយ​បញ្ចប់​ការ​ប្រកួត​ជាមួយ​បារាំង កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ​នេះ កីឡាករ​ជម្រើសជាតិ​កម្ពុជា ដែល​ដើរតួ​នាទី​ជា​អ្នក​ប៉ះ​សេ លោក ប៊​ន ណា​រិ​ទ្ធ បាន​ធ្វើការ​ផ្ញើរ​សារ​ពិសេស​ទៅ​កាន់​អ្នកលេង​បាល់ទះ​ក្រៅផ្លូវការ «​ចាប់​បោក​» ។ តាម​រយ​:​បទ​សម្ភាសន៍​ជាមួយ​សារព័ត៌មាន​កោះសន្តិភាព​ លោក​បាន​ធ្វើការ​សំណូមពរ​យ៉ាង​ដូច្នេះ​ថា «​ដាក់​វី​ដេ​អូ​ចូល​»​។

ជា​ការ​ពិត​ណាស់ វិស័យ​បាល់ទះ​នៅ​ប្រទេស​កម្ពុជា​យើង​នា​ពេល​បច្ចុប្បន្ន​នេះ មិន​ថា​លេង​ក្នុង​ទម្រង់​ផ្លូវការ ឬ​ក្រៅផ្លូវការ​នោះ​ទេ គឺថា​ទទួល​បាន​នៅ​ការ​គាំទ្រ​យ៉ាង​ខ្លាំង​ពី​សំណាក់​ប្រិ​យ​មិត្ត​អ្នកគាំទ្រ​ទាំង​ក្នុង​និង​ក្រៅប្រទេស ។ ហើយ​បច្ចុប្បន្ន​ការ​ផ្សព្វផ្សាយ វិស័យ​បាល់ទះ នៅ​កម្ពុជា​ក៏​កាន់តែ​មានការ​កើនឡើង​ច្រើន​នោះ​ដែរ ដោយ​តាម​រយ​:​ការ​ឡាយ​ផ្ទាល់ ការ​ថត​យក​មក​បង្ហោះ​បន្ត​នៅ​លើ​បណ្ដាញ​សង្គម TIK TOK & FACEBOOK ជាដើម ។

ប្រាកដ​ណាស់​ការ​ផ្សព្វផ្សាយ​វិស័យ​បាល់ទះ​គឺ​វា​ជា​រឿង​ល្អ​ខ្លាំង​មែនទែន ពីព្រោះ​វា​បាន​ធ្វើ​ឲ្យ​បងប្អូន​ប្រជាពលរដ្ឋ​ខ្មែរ​យើង​ងាក​មក​គាំទ្រ​កីឡា និង​បាន​ធ្វើ​ឲ្យ​បណ្ដា​ប្រទេស​ជិតខាង​បាន​ស្គាល់​ពី​វិស័យ​បាល់ទះ​ស្ដង់ដារ​នៅ​កម្ពុជា​កាន់តែ​ច្រើន​ឡើង ។

ជាមួយ​គ្នា​នេះ ការ​ផ្សព្វផ្សាយ​បាល់ទះ​លេង​ក្នុង​ទម្រង់​ក្រៅផ្លូវការ​ក៏​មាន​ច្រើន​ដូច​គ្នា ហើយ​ការ​ផ្សព្វផ្សាយ គឺ​មាន​ស្ទើរតែ​ជា​រៀងរាល់ថ្ងៃ ពោល​គឺ​មាន​ជា​រៀងរាល់ថ្ងៃ ដែល​ខុស​ពី​បាល់ទះ​ស្ដង់ដា ឬ​ជម្រើសជាតិ យូរ​ៗ​ទើប​មានការ​ប្រកួត​ម្ដង ។ បាល់ទះ​លេង​ក្នុង​ទម្រង់​ក្រៅផ្លូវការ ទទួល​បានការ​គាំទ្រ​ខ្លាំង​មែនទែន ពី​សំណាក់​អ្នក​ស្នេហា​វិស័យ​កីឡា ដោយ​មានការ​ចូលរួម​ទស្សនា​ដោយ​ផ្ទាល់ នៅ​តារាង​បាល់ និង​តាម​រយ​:​ការ​ឡាយ ជាដើម ។

ទន្ទឹម​នឹង​ទទួល​បាន​នៅ​ការ​គាំទ្រ ក៏​មាន​មហាជន អ្នក​ស្នេហា​វិស័យ​បាល់ទះ​នៅ​កម្ពុជា​បាន​ធ្វើការ​រិះគន់ និង​បង្ហាញ​ការ​ប្រតិកម្ម​យ៉ាង​ខ្លាំង​ទៅ​លើ​អ្នកលេង​បាល់ទះ ក្រៅផ្លូវការ​មួយ​ចំនួន ដែល​លេង​ក្នុង​ទម្រង់​ចា.ប់​បោ.ក​ដៃ​១ ដៃ​២ និង​ប៉ះ​សេ​ស្អិត​ៗ ដែល​បាន​ក្លាយទៅជា​ទម្លាប់​ដ៏​សែន​អាក្រក់​មើល ខណ​:​ទម្រង់​លេង​បែប​នេះ​ទើបតែ​កើត​មាន​ឡើង​យ៉ាង​កំ​ហុ​ក ក្នុង​រយ​:​ពេល​ប្រហែល​២-៣​ឆ្នាំ​ចុង​ក្រោយ​នេះ​ប៉ុណ្ណោះ ដែល​វា​ខុស​ពី​ទម្រង់​បាល់ទះ​ស្ដង់ដារ ។ បច្ចុប្បន្ន​នេះ​ទៀត​សោត ការ​ផ្សព្វផ្សាយ​បាល់ទះ​ក្រៅផ្លូវការ ដែល​បង្ហាញ​ពី​ការ​លេង​ក្នុង​ទម្រង់​ចា.ប់​បោ.ក​បាល់​ដៃ ១ ដៃ ២ និង​ប៉ះ​សេ​ចាប់​បាល់​ជាប់​ៗ និង​ស្អិត​យូរ​ៗ គឺ​កើត​មាន​ជា​រៀងរាល់ថ្ងៃ​។

ការ​លេង​បាល់ទះ​ក្រៅផ្លូវការ​ក្នុង​ទម្រង់​ដ៏​អាក្រក់​នេះ បាន​បង្ករ​ផល​ប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ​ដល់​វិស័យ​បាល់ទះ​នៅ​ប្រទេស​កម្ពុជា ក៏​ដូច​ជា​ធ្វើ​ឲ្យ​ខូ​ត​មុខមាត់​ប្រទេស​ជាតិ​ទាំងមូល​ផង​ដែរ ខណ​:​សល់​ត្រឹមតែ​ប៉ុន្មាន​ខែ​ទៀត​ប៉ុណ្ណោះ​កម្ពុជា​និង​ធ្វើ​ជា​ម្ចាស់ផ្ទះ​នៅ​ស៊ី​ហ្គេ​មខាង​មុខ ដោយ​មានការ​ប្រកួត​បាល់ទះ​ជម្រើសជាតិ​កម្ពុជា​ផង​ដែរ ។ ក្រោយ​ពី​ការ​ផ្សព្វផ្សាយ​បាល់ទះ ក្រៅផ្លូវការ ដោយ​ការ​លេង​បាល់ទះ​ចា.ប់​បោ.ក ចាប់​បោះដៃ​១ ដៃ​២ និង​ប៉ះ​សេ​ស្អិត​ៗ​ជាប់​ៗ​នេះ កន្លង​មក​ក៏​ធ្លាប់​ត្រូវ​បាន​បណ្ដា​ប្រទេស​ជិតខាង​ធ្វើការ​សើចចម្អក​យ៉ាង​ខ្លាំង​មក​លើ​វិស័យ​បាល់ទះ​នៅ​កម្ពុជា ដែល​ប្រកា​នេះ​បាន​ធ្វើ​ឲ្យ​ប៉ះពាល់​យ៉ាង​ខ្លាំង​ដល់​មុខមាត់​ប្រទេស​ជាតិ ។

គួរ​បញ្ជាក់​ផង​ដែរ​ថា កន្លង​មក​មាន​កីឡាករ​អាជីព​ជា​ច្រើន​រូប ក៏​ធ្លាប់​បាន​ធ្វើការ​សំណូមពរ​ទៅ​កាន់​អ្នកលេង​បាល់ទះ​ក្រៅផ្លូវការ ឲ្យ​មានការ​ផ្លាស់​ប្ដូរ​ទម្រង់​ក្នុង​ការ​លេង​បាល់ទះ ពី​ការ​លេង​ចាប់​បោះ ចា.ប់​បោ.ក​ដៃ​១ ដៃ​២ មក​លេង​ក្នុង​ទម្រង់​មួយ​ដែល​អាច​ទទួលយក​បាន ។ លោក អាំង សិរី​ពិសិដ្ឋ អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា ក៏​ធ្លាប់​បាន​ផ្ដល់​បទ​សម្ភាសន៍​ជាមួយ​អ្នក​សារព័ត៌មាន ដោយ​ធ្វើការ​សំណូមពរ​ទៅ​កាន់​អ្នកលេង​បាល់ទះ​ក្រៅផ្លូវការ ឲ្យ​ធ្វើការ​កែប្រែ​ទម្រង់​ក្នុង​ការ​លេង​ពី​ទម្លាប់​អាក្រក់​ចា.ប់​បោ.ក​ចាប់​បោះ មក​លេង​ក្នុង​ទម្រង់​ល្អ​ឡើង​វិញ​ផង​ដែរ ។

អគ្គលេខាធិការ​សហព័ន្ធ​កីឡាបាល់ទះ​កម្ពុជា បាន​បន្ត​ថា​ប្រសិនបើ​អ្នកលេង​បាល់ទះ​ក្រៅផ្លូវការ​មិន​ព្រម​កែ​ទម្លាប់​លេង​អាក្រក់​ចោល​ទេ ដល់​ពេល​ច្បាប់​អប់រំ​កាយ និង កីឡា​ចេញ​មក គឺ​និង​មាន​វិធាន​រដ្ឋបាល​ជាក់​ជា​មិន​ខាន ៕

@ratanakphol16

#stitch with @Reth Richhy ខ្ញុំអត់ចេះក្បាច់នឹងសោះ😅 បាំងមិនជាប់ទេហាហា😅🏐

♬ original sound – Ratanak 16vsk🐯🐸 – Ratanak Phol16🇰🇭🏐
@ratanakphol16

#stitch with @Oudom ✨Admin Volleyball@13 មេត្តាបងប្អូនលេងអោយត្រូវក្បួនខ្នាតនៃបាល់ទះ🙏🏐 អគុណទុកជាមុន🙏🙏🏐🏐

♬ original sound – Ratanak 16vsk🐯🐸 – Ratanak Phol16🇰🇭🏐
@ratanakphol16

#stitch with @Егор Волейбол 🏐 ខ្ញុំសូមមតិយោបល់ពីបងប្អូនទាំងអស់គ្នា 🙏❤️ ដេីម្បីអោយកីឡាមួយនេះកាន់តែឈានទៅមុខទៀត🙏🙏 អគុណបងប្អូន🙏❤️🇰🇭 @soonan.i

♬ original sound – Ratanak 16vsk🐯🐸 – Ratanak Phol16🇰🇭🏐

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ