ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សហភាពអឺរ៉ុបផ្តល់ទឹក​ប្រាក់​ជាង​២លាន​ដុល្លារសម្រាប់អភិបាលកិច្ចមូលដ្ឋាន

12 ឆ្នាំ មុន

រាជធានីភ្នំពេញ ៖ យោងតាមសេចក្តី​ប្រកាស​ព័ត៌​មានរបស់សហភាពអឺរ៉ុបប្រចាំនៅ​កម្ពុជា កាលពីថ្ងៃទី២១ មេសា ឆ្នាំ២០១១ ដែល​កោះសន្តិភាព​​បាន​​ទទួលឲ្យដឹងថា សហ​ភាព​អឺរ៉ុប​គ្រោង​នឹងផ្តល់ទឹក​ប្រាក់ចំនួន​ជាង​១,៥​លាន​អឺរ៉ូ គឺ​ប្រមាណជាង២លានដុល្លារ​អាមេរិក សម្រាប់​គម្រោងនានា​សំដៅពង្រឹងអភិបាលកិច្ច​នៅ​ថ្នាក់​ក្រោមជាតិ។ ការប្រកាស​នេះ​បាន​ធ្វើ​ឡើង​ ​សម្រាប់​អញ្ជើញ​អាជ្ញាធរ​

រាជធានីភ្នំពេញ ៖ យោងតាមសេចក្តី​ប្រកាស​ព័ត៌​មានរបស់សហភាពអឺរ៉ុបប្រចាំនៅ​កម្ពុជា កាលពីថ្ងៃទី២១ មេសា ឆ្នាំ២០១១ ដែល​កោះសន្តិភាព​​បាន​​ទទួលឲ្យដឹងថា សហ​ភាព​អឺរ៉ុប​គ្រោង​នឹងផ្តល់ទឹក​ប្រាក់ចំនួន​ជាង​១,៥​លាន​អឺរ៉ូ គឺ​ប្រមាណជាង២លានដុល្លារ​អាមេរិក សម្រាប់​គម្រោងនានា​សំដៅពង្រឹងអភិបាលកិច្ច​នៅ​ថ្នាក់​ក្រោមជាតិ។ ការប្រកាស​នេះ​បាន​ធ្វើ​ឡើង​ ​សម្រាប់​អញ្ជើញ​អាជ្ញាធរ​មូលដ្ឋានឲ្យដាក់បញ្ជូន​សំណើ​​របស់​ខ្លួនចូលរួមប្រកួតប្រជែង​យកថវិកា ដើម្បី​អនុ​វត្តគម្រោងនេះ។ គម្រោង​​​មានគោល​បំណង​​ពង្រឹងសមត្ថភាពរដ្ឋបាល​នៅមូលដ្ឋាន ដើម្បី​ផ្តល់​សេវាកម្មដល់​ប្រជា​ពលរដ្ឋកម្ពុជា ជាពិសេស​ក្រុម​ដែលងាយ​រង​គ្រោះបំផុត។

​សេច​ក្តី​ប្រកាស​​ព័ត៌​មាន​បន្តថា ការ​ប្រកាស​សំណើ​បាន​កំណត់យកអភិបាលកិច្ចល្អនៅ​ថ្នាក់​ក្រោម​ជាតិ​ជាបុរេលក្ខខណ្ឌសម្រាប់សង្គមឲ្យ​កាន់​តែ​មានសម​ធម៌ បើក​ចំហនិងប្រជាធិប​តេយ្យ។ លោកស្រី​មី​សែល ឡាបឺ ប្រធាន​​ប្រតិភូ​សហភាពអឺរ៉ុប​បាន​មានប្រសាសន៍​ថា «ជាមួយ​នឹងថវិកានេះ​យើង​រំពឹងថា នឹង​ធ្វើឲ្យ​រចនា​សម្ព័ន្ធ​រដ្ឋបាលថ្នាក់​ក្រោមជាតិរបស់រដ្ឋាភិបាលកាន់តែ​ប្រសើរឡើង ដើម្បីរួមចំណែកដល់ការលើក​កម្ពស់​អភិបាលកិច្ច​ប្រកបដោយគណនេយ្យ​ភាព​រួម​បញ្ចូលគ្នា និង​មានការពិគ្រោះយោបល់យ៉ាង​ពេញ​លេញ​ដែលកម្ពុជាត្រូវការសម្រាប់កាត់​បន្ថយ​ភាពក្រីក្ររបស់ប្រជាជន»។

ថវិកាទាំងនេះ គឺ​សម្រាប់គម្រោងនានាដែល​លើក​កម្ពស់ផល​ប្រយោជន៍​អភិវឌ្ឍន៍​នៃក្រុម​ដែល​ងាយរងគ្រោះ​នៅកម្ពុជា ព្រមទាំងបង្កើន​ភាព​ជា​តំណាង និង​ការ​ចូល​រួមរបស់​ពួកគេ​នៅ​ក្នុង​ដំណើរការ​អភិ​វឌ្ឍន៍។ អាទិភាព​ផ្អែក​ទៅលើ ទី១-សកម្មភាព​​គាំទ្រកិច្ចពិភាក្សា​រវាង​អាជ្ញា​ធរ​មូល​​ដ្ឋាន និង​សង្គមស៊ីវិល រួមទាំងអង្គការ​នៅ​តាម​សហគមន៍​ដែលតំណាងឲ្យក្រុម​ងាយ​រង​គ្រោះ និង​ក្រុម​ដែលឯកោ។ ទី២-សកម្មភាព​​គាំទ្រ​​ការ​អភិវឌ្ឍ​​សហគមន៍​សម្រាប់ក្រុម​ដែល​​​មិនត្រូវ​បានគេ​យកចិត្ត​ទុក​ដាក់​ និងក្រុម​ដែល​ងាយរង​គ្រោះដូចជាស្រ្តី​ និងជនពិការ។ ទី៣-សកម្ម​ភាពលើកកម្ពស់ការរៀបចំផែនការ​ប្រើ​ប្រាស់ និងគ្រប់គ្រងដីធ្លីរួមទាំងសហគមន៍​របស់​ជន​ជាតិ​ដើមភាគតិច ដីសម្បទានសង្គមកិច្ច​សម្រាប់​គ្រួសារដែលគ្មានដីធ្លីនិងគ្មានភាពជាដៃគូ​រវាងកសិករតូចៗជាលក្ខណៈគ្រួសារ ឬកសិករ​គ្មាន​ដីជាមួយដីសម្បទានសេដ្ឋកិច្ច៕