ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ញាក់សាច់ទេ? ​រហស្សនាម៥​នាក់នេះ (សោ​ហឺ​,SH-TEAM)… តែអាចទៅ​ដេក​គុក

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ ក្រុម​ក្មេង​ទំនើង​ចំនួន​៥​នាក់​ដែល​មាន​រហស្សនាម​ក្នុង​ក្រុម (​សោ​ហឺ​,SH-TEAM)

ខេត្តបាត់ដំបង ៖ សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ក្រុម​ក្មេង​ទំនើង​ចំនួន​៥​នាក់​ដែល​មាន​រហស្សនាម​ក្នុង​ក្រុម (​សោ​ហឺ​,SH-TEAM) ត្រូវ​បាន​កម្លាំង​ជំនាញ​កសាង​សំណុំរឿង​បញ្ជូន​ទៅ​សាលាដំបូង​ខេត្ត នា​ព្រឹក​ថ្ងៃ​ទី​២៦ សីហា នេះ ដែល​ពាក់ព័ន្ធ​នឹង​ការ​ប្រើ​អំពើ​ហិង្សា​ដោយ​ចេតនា បណ្ដាល​ឱ្យ​ភាគី​ម្ខាង​ទៀត​រង​របួសធ្ងន់ និង​ខូចខាត​ទ្រព្យសម្បត្តិ ។

បើ​តាម​មន្ត្រី​ជំនាញ​នៃ​ស្នងការ​ខេត្ត​បានឱ្យ​ដឹង​ថា ហេតុការណ៍​នេះ​បាន​កើតឡើង កាលពី​យប់​ថ្ងៃ​ទី​២៥ សីហា ស្ថិត​នៅ​ចំណុច​វត្ត​ពោធិ​វង្ស ក្នុងភូមិ​ចំការ​សំរោង សង្កាត់​ចំការ​សំរោង ក្រុង​បាត់ដំបង ដែល​បង្ក​ឡើង​ដោយ​ពួកក្មេង​ទំនើង​២​ក្រុម​ប្រដាប់​ដោយ​ដាវ​សា​ម៉ូ​រៃ ។

នៅ​ក្នុង​ការ​ប្រយុទ្ធ​គ្នា​រវាង​ក្រុម​ក្មេង​ទំនើង​ទាំង​២​ក្រុម​ខាងលើ​នេះ ភាគី​ដែល​ឈ្នះ​ត្រូវ​កម្លាំង​នគរបាល​ផ្នែក​បង្ការ​បង្ក្រាប​នៃ​ស្នងការ​ខេត្ត​ឃាត់ខ្លួន​បាន​ចំនួន​៥​នាក់ ១-​ឈ្មោះ​ស្រី ណា​រ៉ុ ហៅ​បោយ អាយុ​១៨​ឆ្នាំ ២-​ឈ្មោះ​យឿ​ង ខៃ​ស៊ិ​ញ អាយុ​១៧​ឆ្នាំ ៣-​ឈ្មោះ​ឈូ សុ​ភ័​ណ ហៅ​ប្រុស អាយុ​១៧​ឆ្នាំ ៤-​ឈ្មោះ​ផុ​ន ចាន់​ផេង ហៅ​យាន​ម៉ា​ប់ អាយុ​១៧​ឆ្នាំ និង​៥-​ឈ្មោះ​ជា សុភ​ត្រា អាយុ​១៦​ឆ្នាំ ។ ជាមួយនឹង​ការ​ឃាត់ខ្លួន សមត្ថកិច្ច​ដកហូត​បាន​ដាវ​សា​ម៉ូ​រៃ​បាន​ចំនួន​២​ដើម ។

សមត្ថកិច្ច​បាន​បញ្ជាក់​ថា ក្រុម​នេះ នៅ​មាន​បក្សពួក​ជា​ច្រើន​ទៀត​ដែល​កំពុង​គេចខ្លួន ហើយ​ក្រុម​នេះ បាន​ដាក់​រហស្សនាម​សម្រាប់​សម្គាល់​ឈ្មោះ​ក្រុម​ខ្លួន​ថា (​សោ​ហឺ​,SH-TEAM) ។ បើ​តាម​ចម្លើយ​របស់​ក្រុម​នេះ​បាន​អ៊ួ​ត​ប្រាប់​សមត្ថកិច្ច​ថា ចាប់តាំងពី​បង្កើត​ក្រុម​មករ​ហូត​ដល់​ពេល​នេះ ពួក​ខ្លួន​ធ្លាប់​ដើរ​កាប់​គេ​លើស​ពី​៧​លើក​មក​ហើយ ។ សមត្ថកិច្ច​បានឱ្យ​ដឹង​ទៀត​ថា នៅ​យប់​កើតហេតុ​ចុង​ក្រោយ​នេះ ក្រុម​នេះ​បាន​ប្រើ​ដាវ​ដេញ​កាប់​ទៅ​លើ​ភាគី​ម្ខាង​ទៀត​ដែល​ជា​ក្រុម​ក្មេង​ទំនើង​ដូច​គ្នា ដែល​ធ្វើ​ឱ្យ​យ​ភាគី​នោះរ​បូស​និង​រត់​ចោល​ម៉ូតូ ហើយ​ភាគី​ខាង​ឈ្នះ​បាន​កាប់​បំផ្លាញ​ម៉ូតូ​ភាគី​ដែល​ចាញ់ បណ្ដាល​ឱ្យ​ខូចខាត​គ្មាន​សល់​។

បច្ចុប្បន្ន ភាគី​ដែល​ឈ្នះ​៥​នាក់ដែល​មាន​រហស្សនាម​ក្រុម​សោ​ហឺ​,SH-TEAM ត្រូវ​បាន​បញ្ជូន​ដល់​តុលាការ​ហើយ ដែល​អាច​ប្រឈម​នឹង​ការ​ដេក​គុក រីឯ​គូកន​មួយ​ចំនួន​កំពុង​រត់គេច​ខ្លួន ខណ​:​ក្រុម​ដែល​ច្បាំង​ចាញ់​ខ្លះ​កំពុង​ដេកពេទ្យ។