ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កប់​ណាស់ ! ខ្សែ​ក្រ​វ៉ា​ត់​ការ​ប្រកួត​រវាង Floyd និង McGregor ដាំ​ពេជ្រ​ជាង​3​ពាន់​គ្រាប់​ឯណោះ

6 ឆ្នាំ មុន

តាម​ប្រភព​ព័ត៌មាន Telegraph បាន​ឲ្យ​ដឹង​ថា ស្ថាប័ន​ប្រដាល់សកល​ពិភពលោក WBC

តាម​ប្រភព​ព័ត៌មាន Telegraph បាន​ឲ្យ​ដឹង​ថា ស្ថាប័ន​ប្រដាល់សកល​ពិភពលោក WBC បាន​បង្កើត​ខ្សែ​ក្រ​វ៉ា​ត់​ពិសេស​ដែល​មានឈ្មោះ​ថា «Money Belt» ឬ «​ខ្សែ​ក្រ​វ៉ា​ត់​លុយ​» នៅ​មុន​ពេល​ការ​ប្រកួត​រវាង​ជើង​ខ្លាំង​ប្រដាល់​មិន​ដែល​ចាញ់ Floyd Mayweather និង​កីឡាករ​ប្រដាល់​ក្នុង​ទ្រុង Conor McGregor ឈាន​ចូល​មក​ដល់​ក្នុង​ទឹកដី Las Vegas ។

ចំពោះ​ការ​ប្រកួត​នា​ពេល​ខាង​មុខ​ឆាប់​ៗ​នេះ​វា​នឹង​ក្លាយជា​ការ​ប្រកួត​ប្រដាល់សកល​លើក​ទី​មួយ​សម្រាប់ McGregor ដែល​ធ្វើ​ឲ្យ​គ្រប់​គ្នា​ជឿ​ថា Floyd នឹង​អាច​ឈ្នះ​ក្នុង​ការ​ប្រកួត ហើយ​អាច​យក​ខ្សែ​ក្រ​វ៉ា​ត់​លុយ​ធ្វើ​ជា​ខ្សែ​ក្រ​វ៉ា​ត់​ជ័យជម្នះ​ទី​១៦​របស់​ខ្លួន ។

ខ្សែ​ក្រ​វ៉ា​ត់​សម្រាប់​អ្នក​ឈ្នះ​នៅ​ថ្ងៃ​សៅរ៍​ខាង​មុខ​នេះ​មាន​ដាំ​ពេជ្រ​ចំនួន​៣៣៦០​គ្រាប់ ត្បូង​កណ្តៀង​៦០០​គ្រាប់ ត្បូង​មរកត​៣០០​គ្រាប់ និង​មាស​រឹង​១​គីឡូ​កន្លះ ។ ចំពោះ​ខ្សែ​របស់​វា​វិញ​គឺ​ធ្វើ​ឡើង​ពី​ស្បែក​សត្វ​ក្រពើ​មក​ពី​អ៊ី​តា​លី ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ការ​ប្រកួត​រវាង​ជើង​ខ្លាំង​ទាំង​២​ខាងលើ​នឹង​ត្រូវធ្វើ​ឡើង​នៅ​ថ្ងៃ​ទី​២៦ ខែសីហា ឆ្នាំ​២០១៧ ខាង​មុខ​នេះ​ដោយ​ត្រូវ​វាយ​ដណ្តើម​ខ្សែ​ក្រ​វ៉ា​ត់​លុយ​ដ៏​មាន​តម្លៃ​នេះ ៕