ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ម៉ា​រ៉ា ប៊ុ​ណ្ណា និយាយ​ពី​រឿង​ស្រឡាញ់​គ្នា​ជាមួយ​សាត រស្មី

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ លោក​ម៉ា​រ៉ា ប៊ុ​ណ្ណា បាន​ចាត់​ទុក​ព័ត៌មាន​ដែល​ផ្សាយ​ថា

រាជធានី​ភ្នំពេញ ៖ លោក​ម៉ា​រ៉ា ប៊ុ​ណ្ណា បាន​ចាត់​ទុក​ព័ត៌មាន​ដែល​ផ្សាយ​ថា លោក និង​នាង ​សាត រស្មី ជា​គូស្នេហ៍​នឹង​គ្នា​នោះ​អាច​ជា​ការ​យល់​ច្រឡំ ដោយសារ​តែ​លោក និង​នាង​សាត រស្មី គឺជា​តារា​ដែល​ធ្លាប់​សម្តែង​រួម​គ្នា តាម​ពិត​មិន​លើស​ពី​មិត្ត​រួម​អាជីព​ទេ ។

តាម​រយៈ​វី​ដេ​អូ​ឃ្លី​ប​ដែល​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេលថ្មី​ៗ​កន្លង​មក តារាចម្រៀង​និង​សម្តែង​ដែល​ទើបតែ​ទទួល​រង​ការ​រិះគន់​ពី​មហាជន​យ៉ាង​ចាស់ដៃ​តាម​រយៈ​បទ​ «​បែក​ស្លុយ​» ​ចម្លង​ពី​ថៃ លោក​ម៉ា​រ៉ា ​ប៊ុ​ណ្ណា បញ្ជាក់​ថា រវាង​លោក និង​នាង​សាត រស្មី គឺ​មិន​មាន​ពាក់ព័ន្ធ​អ្វី​ជា​ស្នេហា ក្រៅពី​មិត្តភក្តិ​រួម​អាជីព​សិល្បៈ​ទេ ។ បើ​និយាយ​ពី​រូប​លោក សាច់ញាតិ មិត្តភក្តិ គឺ​មាន​ច្រើន តែបើ​និយាយ​ពី​ស្នេហា​វិញ​គឺ​មិនសូវ​មាន​ទេ ហើយ​បើ​និយាយ​ពី​រឿង​ស្នេហា​ជា​មួ​យា​ត រស្មី នោះ​រឹត​កាន់តែ​ឆ្ងាយ​ថែម​ទៀត ។

ត្រង់​ចំណុច​នេះ​លោក​ម៉ា​រ៉ា ប៊ុ​ណ្ណា សង្កត់ធ្ងន់​ថា «​បើ​និយាយ​ពី​ខ្ញុំ និង​សាត រស្មី ទៀត​នោះ​មានអី​ទៀត គឺ​នាង​ស្អាត​ដូច​ទេពអប្សរ សាច់​ស ចំណែក​ខ្ញុំ​សម្បុរ​ស្រអែម​អីុចឹង បើ​ឈរ​ទន្ទឹម​គ្នា​វិញ ​គឺ​ដូច​ក្អែក​ពាំ​ពងមាន់​អីុចឹ​ង ។ ការ​ទាក់ទង​រវាង​ខ្ញុំ និង​នាង​សាត រស្មី គឺ​ត្រឹម​ជា​មិត្តភក្តិ​ប៉ុណ្ណោះ សូម​ទស្សនិកជន​កុំ​មានការ​យល់​ច្រឡំ​បន្ត​ទៀត ដើម្បី​ទុក​ពេល​ឱ្យធ្វើ​បទ​ថ្មី​ៗ​បន្ថែម​ទៀត » ។

តារាចម្រៀង​លោក​ម៉ា​រ៉ា ប៊ុ​ណ្ណា បាន​ធ្លាយ​ព័ត៌មាន​ថា ភ្ជាប់​ចំណងស្នេហា និង​រួមរស់​ជាមួយ អតីត​ប្រពន្ធ​កីឡាករ​ប្រដាល់​ជៀស ស្រួច គឺ​នាង​សាត រស្មី ។

សារព័ត៌មាន​ក្នុងស្រុក​មួយ​ផ្សាយ​ថា ស្នេហា​រវាង​ម៉ា​រ៉ា ប៊ុ​ណ្ណា ដែល​ជា​ម្ចាស់​បទ «​ឱ្យ​តែ​គិត​ចេះ​តែ​ចង់​យំ​» និង​សាត រស្មី អតីត​ប្រពន្ធ ​ជៀស ស្រួច កើតឡើង​ក្នុង​រយៈពេល​៣​ទៅ​៤​ខែ​មក​ហើយ ។

ប្រភព​ដដែល​បន្ថែម​ថា មុន​ពេល​រឿង​ស្នេហា​នេះ​ធ្លាយ​ចេញ​មក លោក​ម៉ា​រ៉ា ប៊ុ​ណ្ណា តែងតែ​លួច​សរសើរ​សាត រស្មី ប្រាប់​មិត្ត​អ្នកសិល្បៈ​ថា​ ស្អាត និង​ថែម​លួច​បង្ហើប​ថា ​នាង​​ជា​មេផ្ទះ​ដ៏​ឆ្លាត​វៃ ដោយ​ចេះ​ទុកដាក់ និយាយ​រួម​រឿង​អាហារ ចេះ​ធ្វើ​សព្វគ្រប់​បំពេញចិត្ត​លោក ។ លោក​ម៉ា​រ៉ា ប៊ុ​ណ្ណា បាន​ទាក់ទង​ជាមួយ​សាត រស្មី ក្នុងអំឡុងពេល​ថត​បទ «​ឱ្យ​តែ​គិត​ចេះ​តែ​ចង់​យំ​» ក្នុង​ផលិតកម្ម Galaxy ។ ពួក​គេ​បាន​រួមរស់​ក្រោម​ដំបូល​តែ​មួយ ។

ដំណឹង​ពី​ស្នេហា​ជាមួយ​សាត រស្មី នេះ គឺជា​ដំណឹង​ថ្មី​មួយ​បន្ថែម​ទៀត​សម្រាប់​តារាចម្រៀង​លោក​ ម៉ា​រ៉ា ប៊ុ​ណ្ណា បន្ទាប់​ពី​កន្លង​មក​តារាចម្រៀង​រូប​នេះ​ធ្លាប់​បង្កើត​ចំណង​ស្នេហា​ជាមួយ​តារា​សម្តែង​ជើង​ចាស់ គឺ​អ្នក​នាង ​ប៉ែន សុ​ផា​នី តែ​ចំណងស្នេហា​នោះ​ចែកផ្លូវ​គ្នា​ជាង​១​ឆ្នាំ​មក​ហើយ ៕