ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិបត្តិ​រថយន្ត​ប្រើប្រាស់​ប្រេងម៉ាស៊ូត​អាច​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​

6 ឆ្នាំ មុន

វិបត្តិ​ទាក់ទិន​នឹង​រថយន្ត​ចាស់​ៗ​ដែល​ប្រើប្រាស់​ប្រេងម៉ាស៊ូត អាច​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​អា​ល្លឺ​ម៉​ង់ ។

រដ្ឋាភិបាល​អា​ល្លឺ​ម៉​ង់​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា

ប្រទេស​អា​ល្លឺ​ម៉​ង់ ៖ វិបត្តិ​ទាក់ទិន​នឹង​រថយន្ត​ចាស់​ៗ​ដែល​ប្រើប្រាស់​ប្រេងម៉ាស៊ូត អាច​នឹង​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​អា​ល្លឺ​ម៉​ង់ ។

រដ្ឋាភិបាល​អា​ល្លឺ​ម៉​ង់​បាន​និយាយ​កាលពី​ថ្ងៃ​ចន្ទ​ថា បើ​ទោះជា​ពួក​គេ​មិន​អាច​ដឹង​ពី​កម្រិត​ប៉ះពាល់​នា​ពេល​នេះ​ក្តី ក៏​មិន​អាច​មើល​រំលង​ហានិភ័យ​ដល់​ការ​លូតលាស់​នា​ពេល​អនាគត​ទេ ។

ក្រសួង​ហិរញ្ញវត្ថុ​របស់​ប្រទេស​នេះ​បាន​ដាក់​វិបត្តិ​រថយន្ត​ប្រើប្រាស់​ប្រេងម៉ាស៊ូត​ក្នុង​បញ្ជី​គំរាមកំហែង​សេដ្ឋកិច្ច ក្នុង​របាយការណ៍​ប្រចាំ​ខែសីហា និង​ការ​ចរចា Brexit ជាមួយ​ចក្រភព​អង់គ្លេស រួម​ទាំង​គោល​ជំហរ​ការពារ​និយម​របស់​លោក​ត្រាំ ទាក់ទិន​នឹង​ការ​ធ្វើ​ពាណិជ្ជកម្ម​ផង​ដែរ ។

អា​ល្លឺ​ម៉​ង់ គឺជា​ប្រទេស​ជំរុញ​ដល់​សេដ្ឋកិច្ច​អឺរ៉ុប​ធំ​ជាងគេ ហើយ​ក៏​កំពុង​តែ​លូតលាស់​យ៉ាង​លឿន ប៉ុន្តែ​មានរឿង​អាស្រូវ​ទាក់ទិន​នឹង​លោកស្រី​អធិការបតី Angela Merkel កំពុង​ចង់​បន្ត​តំណែង​អាណត្តិ​ទី​៤ នា​ថ្ងៃ​ទី​២៤ កញ្ញា ខាង​មុខ ។

ក្រសួង​ខាងលើ​និយាយ​ថា ទិន្នន័យ និង​ការ​ស្ទង់​មតិ​បង្ហាញ​ថា សេដ្ឋកិច្ច​កំពុង​តែ​ឈាន​ទៅ​រក​ត្រីមាស​ដ៏​ល្អ​មួយទៀត​ចាប់ពី​ខែមិថុនា ដល់​ខែកញ្ញា​នេះ ។

ពួក​គេ​បន្ថែម​ថា ៖« ប៉ុន្តែ​ការ​ប៉ះពាល់​ដល់​សេដ្ឋកិច្ច​អា​ល្លឺ​ម៉​ង់ ដែល​អាច​បង្ក​ឡើង​ដោយ​វិបត្តិ​រថយន្ត​ប្រើ​ប្រេងម៉ាស៊ូត គឺ​មិន​ទាន់​មើល​ដឹង​នា​បច្ចុប្បន្នកាល​ទេ ព្រោះតែ​សារ​សំខាន់​របស់​វិស័យ​យានយន្ត វិបត្តិ​នេះ​អាច​នឹង​ជា​ហានិភ័យ​ក្នុង​រយៈពេល​មធ្យម​សម្រាប់​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​ទាំងស្រុង » ។

យានយន្ត គឺជា​ផ្នែក​ធំ​បំផុត​ក្នុង​វិស័យ​ឧស្សាហកម្ម​អា​ល្លឺ​ម៉​ង់ ។ វិស័យ​នេះ​បាន​នាំ​ចេញ​ច្រើន​ជាងគេ និង​ផ្តល់​ការងារ​ដល់​ពលរដ្ឋ​ប្រមាណ​៨០​ម៉ឺន​នាក់​ក្នុង​ប្រទេស​នេះ ។

រឿងអាស្រូវ​ទាក់ទិន​នឹង​រថយន្ត​ប្រើប្រាស់​ប្រេងម៉ាស៊ូត​បាន​កើតឡើង​ជិត​២​ឆ្នាំ​មក​ហើយ នៅ​ពេល​ក្រុមហ៊ុន Volkswagen ទទួលស្គាល់​ថា ពួក​គេ​បាន​បន្លំ​កម្រិត​បញ្ចេញ​ជាតិពុល តាម​រយៈ​ការ​ប្រើប្រាស់ Software ដែល​អាច​ធ្វើ​ឲ្យ​ម៉ាស៊ីន​បញ្ចេញ​ជាតិពុល​តិច​ពេល​កំពុង​សាកល្បង​។ តាំងពី​ពេល​នោះ​មក ក្រុមហ៊ុន​យានយន្ត​កាន់តែ​ច្រើន​ត្រូវ​បាន​ស៊ើបអង្កេត ។

សម្ពាធ​លើ​វិស័យ​នេះ​បាន​កើនឡើង​កាន់តែ​ខ្លាំង​ក្នុង​រយៈពេល​ប៉ុន្មាន​ស​ប្តា​ហ៍​ថ្មី​ៗ​នេះ បន្ទាប់​ពី​មន្ត្រី​ប្រឆាំង​នឹង​ភាព​ផ្តាច់មុខ​របស់​អឺរ៉ុប​និយាយ​ថា ពួក​គេ​កំពុង​ស៊ើបអង្កេត​ពី​ការ​អះអាង​ថា វិស័យ​យានយន្ត​របស់​អា​ល្លឺ​ម៉​ង់​បាន​ដំណើរការ​ជា​ក្រុម​លក់​ផ្តាច់មុខ​ខុសច្បាប់​អស់​រយៈពេល​ជា​ច្រើន​ឆ្នាំ​មក​ហើយ ។

ទីក្រុង​អា​ល្លឺ​ម៉​ង់​មួយ​ចំនួន​គំរាម​ថា នឹង​ហាមឃាត់​ការ​ប្រើប្រាស់​រថយន្ត​ប្រើ​ប្រេងម៉ាស៊ូត​ផង​ដែរ ព្រោះតែ​បារម្ភ​ពី​បរិយាកាស​កខ្វក់​កើនឡើង ៕