ជួសជុល​កែ​លម្អ​សួនច្បារ​ខាងលិច​វត្ត​ភ្នំ ដើម្បី​លើកកម្ពស់​សោភ័ណ​ភាព


រាជធានី​ភ្នំពេញ ៖ រដ្ឋបាល​រាជធានី​ភ្នំពេញ បាន និង​កំពុង​ដំណើរការ​រៀបចំ​កែ​លម្អ​សួនច្បារ​នៅ​ខាងលិច រមណីយដ្ឋាន​វត្ត​ភ្នំ ចាប់ពី​វត្ត​ភ្នំ​ដល់​មហាវិថី​ព្រះ​មុនី​វង្ស ឲ្យ​កាន់តែ​ស្រស់បំព្រង​ឡើង​។ លោក សាំ ពិសិដ្ឋ នាយក​មន្ទីរ​សាធារណៈការ និង​ដឹក​ជញ្ជូន រាជធានី​ភ្នំពេញ បាន​ឲ្យ​ដឹង​ថា ការងារ​ជួសជុល​សួន​នេះ ត្រូវ​ដាំ​ឈើ​ប្រមាណ​១៤​រថយន្ត ក្នុង​នោះ​មាន តែ ផ្កា​ហុកគៀន ស្លា ស្លា​កំប្រុក ល្មើ ត្នោត​ប្រាក់ ដក​ខឹ​ម ជាដើម​ដោយ​ចាប់ផ្តើម​កែ​លម្អ​តាំងពី​ថ្ងៃ​ទី​២៣​សីហា​មក​។

លោក​បន្ត​ថា សួនច្បារ​ខាងលិច​វត្ត​ភ្នំ ឬ​សួន​សាន់​វ៉េ ក៏​ជា​សួនច្បារ​មួយ​កន្លែង​ក្នុង​ចំណោម​សួន​ជា​ច្រើន​ទៀត​ក្នុង​រាជធានី​ភ្នំពេញ ដែល​មានការ​ពេញ​និយម​សម្រាប់​ភ្ញៀវ​ទេសចរណ៍​ជាតិ និង​អន្តរជាតិ​មក​លេង​កម្សាន្ត​ស្រូប​យក​ខ្យល់អាកាស​ដ៏​បរិសុទ្ធ និង​ជាទី​ពេញ​និយម​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​មក​ហាត់ប្រាណ​ផង​ដែរ​។

គួរ​កត់សម្គាល់​ឃើញ​ថា ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ រដ្ឋបាល​រាជធានី​ភ្នំពេញ​ខិតខំ​កែ​លម្អ​សួនច្បារ រួម​ទាំង​ការ​ដាំ​ដើមឈើ ដាំ​ផ្កា​លម្អ​សួន ការ​រៀប​ការ​រ៉ូ​ឡា ជា​ការ​ពង្រឹង​ហេ​ដ្ឋា​រចនា​សម្ពន្ធ​តាម​សួនច្បារ​ឲ្យ​បាន​កាន់តែ​ប្រសើរ​ឡើង ឆ្លើយ​តប​ទៅ​នឹង​តម្រូវការ​របស់​ប្រជាពលរដ្ឋ​លើ​ផ្នែក​បរិស្ថាន ក៏​ដូច​បន្ថែម​ក្រវាត់បៃតង​ក្នុង​ទីក្រុង​ឲ្យ​កាន់តែ​មាន​សោភ័ណ​ភាព​ស្រស់បំព្រង និង​ទាក់ទាញ​ពី​ភ្ញៀវ​ជាតិ និង​អន្តរជាតិ​សក្តិ​សមជា​បេះដូង​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​តែ​ម្តង​៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

បរិស្ថាន

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ