ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កំពូល​អាហារ​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​កុមារ

6 ឆ្នាំ មុន

ក្នុង​នាម​ជា​ម្តាយ​ពិតជា​មានការ​ព្រួយបារម្ភ​ច្រើន​អំពី​របប​អាហារ​របស់​កូន ។ តើ​កូន​របស់​អ្នក​ទទួលទាន​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព​ដែរ​ឬទេ ? តើ​ពួក​គេ​ទទួល​បាន​ប្រូ​តេ​អីុ​ន​គ្រប់គ្រាន់​ដែរ​ឬទេ?

ក្នុង​នាម​ជា​ម្តាយ​ពិតជា​មានការ​ព្រួយបារម្ភ​ច្រើន​អំពី​របប​អាហារ​របស់​កូន ។ តើ​កូន​របស់​អ្នក​ទទួលទាន​អាហារ​ដែល​ល្អ​ចំពោះ​សុខភាព​ដែរ​ឬទេ ? តើ​ពួក​គេ​ទទួល​បាន​ប្រូ​តេ​អីុ​ន​គ្រប់គ្រាន់​ដែរ​ឬទេ? ចុះ​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម និង​វីតាមីន​វិញ ?

វា​ពិតជា​ពិបាក​ណាស់​ក្នុង​ការ​អង្គុយ និង​ជ្រើសរើស​អាហារ​ឱ្យ​បាន​ហ្មត់ចត់ ។ ដូច្នេះ ខាងក្រោម​នេះ​គឺជា​អាហារ​មួយ​ចំនួន​ដែល​អ្នក​អាច​ជ្រើសរើស​សម្រាប់​កូន​របស់​អ្នក​ដើម្បី​បំពេញ​នូវ​តម្រូវការ​អាហារូបត្ថម្ភ​ដែល​ពួក​គេ​ត្រូវការ និង​ជួយ​ដល់​ការ​លូតលាស់ និង​ការ​អភិវឌ្ឍ ព្រមទាំង​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​របស់​ពួក​គេ​ផង​ដែរ ។

១-​ស៊ុត
ស៊ុត​ស្ងោរ ស្រុស ឬ​ឆា សុទ្ធតែ​ជា​អាហារ​ដ៏​ល្អ​បំផុត​ចំពោះ​កូន​របស់​អ្នក ។ ស៊ុត​គឺជា​ប្រភព​ប្រូតេអ៊ីន​ដ៏​សម្បូរ​បែប ។ ចំណែកឯ​ស៊ុត​ក្រហម​គឺជា​ឃ្លាំង​ស្តុក​វីតាមីន និង​សារ​ធាតុ​រ៉ែ​ដ៏​សំខាន់ និង​ចាំបាច់​ជា​ច្រើន​សម្រាប់​ការ​លូតលាស់​របស់​កូន​អ្នក ។ មិន​ត្រឹមតែ​ប៉ុណ្ណោះ​កូន​របស់​អ្នក​ក៏​នឹង​ទទួល​បាន​សារធាតុ​ប្រឆាំង​អុកស៊ីតកម្ម​ជា​ច្រើន​ពី​ស៊ុត​ក្រហម​នេះ​ផង​ដែរ ។

២-​ត្រី​សាល់​ម៉ុង
វា​ជា​ហេតុផល​បន្ថែម​ទៀត​ដើម្បី​ឱ្យ​កូន​របស់​អ្នក​ទទួល​ត្រី​ឱ្យ​បាន​ច្រើន ។ ត្រី​សាល់​ម៉ុង​សម្បូរ​ទៅ​ដោយ​អាស៊ីត​ខ្លាញ់​អូ​មេ​ហ្គា​៣ ដែល​ជួយ​ក្នុង​ការ​អភិវឌ្ឍ​ខួរក្បាល និង​គំហើញ និង​ល្អ​ចំពោះ​ផ្នែក​ជា​ច្រើន​ទៀត​នៃ​រាង​កាយ ។

៣-​គ្រាប់​ធញ្ញជាតិ
ម្តាយ​គួរតែ​ឱ្យ​កូន​របស់​ពួក​គេ​បរិភោគ​គ្រាប់​ធញ្ញជាតិ​ឱ្យ​បាន​ច្រើន​ប្រភេទ ។ ប្រសិនបើ​កូន​របស់​អ្នក​មិន​ចង់​ទទួលទាន​វា ចូរ​ឱ្យ​ផ្លែ​ឈើ​ក្រៀម ឬ​គ្រាប់​ធ​ញ្ញ​ជាត ិ​ផ្សេង​ៗ​ធ្វើ​ជា​អាហារ​សម្រន់​សម្រាប់​ពួក​គេ​។

៤-​ផ្លែ​ឈើ​មាន​ពណ៌​ចម្រុះ​គ្នា
ចូរ​កុំឱ្យ​កូន​របស់​អ្នក​បរិភោគ​ត្រឹមតែ​ផ្លែ​ប៉ោម ចេក និង​ក្រូច ។ ចូរ​ចង​ចាំ​ថា​ផ្លែ​ឈើ​ដែល​មាន​ពណ៌​កាន់តែ​ដិត កាន់តែ​ល្អ​ប្រសើរ​សម្រាប់​ប្រព័ន្ធ​ភាពស៊ាំ​របស់​កូន​អ្នក ។ ដូច្នេះ សូម​ជ្រើសរើស​ប្រភេទ​ផ្លែ​ឈើ ផ្សេង​ៗ​គ្នា​ជា​ច្រើន​ដូច​ជា​ពពួក​ផ្លែ​ឈ័​រ​រី ឪឡឹក ផ្លែ​ទទឹម និង​ផ្លែ​ឈើ​ជា​ច្រើន​ទៀត ។

៥-​បន្លែ​ពណ៌​បៃតង
បន្លែ​ដែល​មាន​ពណ៌​បៃតង​គឺជា​ប្រភព​ដ៏​សម្បូរ​បែប​នៃ​វីតាមីន​B9 និង​ជាតិ​ស័ង្កសី ហើយ​វា​ក៏​ផ្តល់​នូវ​វីតាមីន​ជា​ច្រើន​ប្រភេទ​ផង​ដែរ ។ បន្លែ​បៃតង​ជួយ​ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​ដែល​ជួយ​ក្នុង​ការ​ជួសជុល DNA​ផង​ដែរ ៕