ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស្ត្រី​ម្នាក់​ដើរ​ពេល​យប់​អត់​មាន​ភ្លើង​ពិល​សម្រាប់​បំភ្លឺ​ផ្លូវ​ស្រាប់តែ​ជាន់ចំ…

6 ឆ្នាំ មុន

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់​រង​របួស​ឈឺ​ចុកចាប់​យ៉ាង​ខ្លាំង​ស្ទើរ​ទ្រាំ​មិន​បាន

ខេត្ត​ប៉ៃលិន ៖ ស្ត្រី​ម្នាក់​រង​របួស​ឈឺ​ចុកចាប់​យ៉ាង​ខ្លាំង​ស្ទើរ​ទ្រាំ​មិន​បាន​ត្រូវ​ក្រុម​គ្រួសារ​ទូរស័ព្ទ​ហៅ​រថយន្ត​តំណាងរាស្ត្រ​មណ្ឌល​ប៉ៃលិន​ឱ្យ​ដឹក​យក​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត ខណៈ​ដើរ​តាម​ផ្លូវ​នៅ​ពេល​យប់ អត់​មាន​ភ្លើង​ពិល​បំភ្លឺ ស្រាប់តែ​ដើរ​ជាន់​ចំ​ពីលើ​ពស់ បណ្តាល​ឱ្យ​ពស់​ចឹក​ចំ​ប្រអប់ជើង​ខាងស្តាំរ​ងរ​បួស​ឈឺ​ចុកចាប់​ខ្លាំង​តែ​ម្តង ។ ហេតុការណ៍​នេះ បាន​កើតឡើង​កាលពី​ម៉ោង​៨​យប់ ថ្ងៃ​ទី​២២ ខែសីហា ឆ្នាំ​២០១៧ ក្នុងភូមិ​អូរ​ទឹក​ភ្លាវ ឃុំ​អូរ​អណ្តូង ស្រុក​សាលា​ក្រៅ ។

ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា ស្ត្រី​រង​គ្រោះ​មានឈ្មោះ ថៃ ស្រី អាយុ​៣៤​ឆ្នាំ ជា​កសិករ រស់នៅ​ភូមិ​ថ្នល់កែង ឃុំ​អូរ​អណ្ដូង ស្រុក​សាលា​ក្រៅ ។  ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​ស្ត្រី​រង​គ្រោះ​បាន​ដើរ​ចេញពី​ភូមិ​កន្លែង​កើតហេតុ បម្រុង​ទៅ​ផ្ទះ​របស់​ខ្លួន​លុះ​ធ្វើ​ដំណើរ​ជិត​ដល់​ផ្ទះ​ទៅ​ហើយ​ស្រប​ពេល​យប់​ងងឹត​មើល​អ្វី​មិនឃើញ​ក៏​ជាន់​ទៅ​លើ​សត្វ​ពស់​មួយ​ក្បាល​ដែល​មាន​ពិស​ច្រើន បណ្តាល​ឱ្យ​ចឹក​ចំ​ប្រអប់ជើង​ស្តាំ​ជាប់​តែ​ម្តង ។ ពេល​ដឹង​ថា ពស់​ខាំ​ស្ត្រី​រង​គ្រោះ​បាន​ស្រែក​ឱ្យ​អ្នក​ជិតខាង​ជួយ​យក​ភ្លើង​ពិល​មក​ឈួ​ល​បំភ្លឺ​រក​មើល ហើយ​ក៏​ឃើញ​ថា​ជា​សត្វ​ពស់​មាន​ពិស​ច្រើន ក៏​នាំ​គ្នា​ទាញ​យក​ដំបង​វាយ​ងាប់​រួច​ប្រញាប់​ទាក់ទង​ទៅ​ក្រុម​គ្រួសារ​ឱ្យ​បន្ត​ទូរស័ព្ទ​ហៅ​រថយន្ត​ពេទ្យ​តំណាងរាស្ត្រ​ខេត្ត​ប៉ៃលិន​មក​យក​ដើម្បី​ជួយ​ដឹក​យក​ទៅ​សង្គ្រោះ​បន្ទាន់​នៅ​មន្ទី​ពេទ្យ​បង្អែក​ខេត្ត​ប៉ៃលិន ។ 

ចំណែក​ប្រជាពលរដ្ឋ​បានឱ្យ​ដឹង​ថា ទោះបីជា​ផ្លូវថ្នល់​នោះ​ស្រឡះ​ល្អ​យ៉ាងណា​ក៏​ដោយ ពេល ដើរ​យប់​ងងឹត ត្រូវ​មាន​ភ្លើង​ពិល ឬ​ភ្លើង​ទូរស័ព្ទ ដើម្បី​បញ្ចាំង​បំភ្លឺ​ផ្លូវ​ផង​ដែរ ព្រោះ​សត្វ​ពស់​ពិស​ភាគច្រើន​ចេញ​នៅ​ពេល​យប់​លុះ​ដើរ​ជាន់​លើ​វា​បណ្តាល​ឱ្យ​ខាំ​តែ​ម្តង ។ បើសិនជា​យក​ទៅ​ផ្លុំ​ស្តោះ​នៅ​គ្រូខ្មែរ​លុះ​ទុក​យូរ​ៗ​ទៅ​ពិស​ជ្រាប​ចូល​ដល់​បេះដូង បណ្តាល​ឱ្យ​មាន​គ្រោះថ្នាក់​ដល់​អាយុជីវិត​ជាក់​ជា​មិន​ខាន ។ ពួក​គាត់​បន្ត​ទៀត​ថា ពេល​ណា​ដែល​មាន​ពស់​ខាំ​ត្រូវ​តែ​ប្រញាប់​បញ្ជូន​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ត​ជា​បន្ទាន់​មិន​ត្រូវ​ទុក​យូរ​នាំ​ឱ្យ​ហួស​​​​ពេល​នោះ​សូ​ម្បី​តែ​គ្រូពេទ្យ​ក៏​មិន​អាច​ជួយ​បាន​ដែរ ៕