ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាក់​កម្លាំង​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ រក​ឃើញ​៧​នាក់

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១៩​និង​០០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៧ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ មាន​កម្លាំង​នគរបាល

រាជធានី​ភ្នំពេញ ៖ កាលពី​វេលា​ម៉ោង​១៩​និង​០០​នាទី​យប់ ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៧ គណៈ​បញ្ជាការ​ឯកភាព​ខណ្ឌមានជ័យ មាន​កម្លាំង​នគរបាល អាវុធហត្ថ និង​កម្លាំង​ប្រជា​ការពារ ដឹកនាំ​ដោយ​លោក ឌី រ័​ត្ន​ខេ​ម​រុណ អភិបាលរង​ខណ្ឌ បាន​ដាក់​គោលដៅ​ត្រួតពិនិត្យ​អាវុធ​ជាតិ​ផ្ទុះ និង​អនុវត្ត​ច្បាប់​ចរាចរណ៍​ផ្លូវគោក ចំពោះ​យានយន្ត ឬ​យានជំនិះ​គ្រប់​ប្រភេទ ដែល​ល្មើសច្បាប់ នៅ​តាម​បណ្តោយ​ផ្លូវ​២៧១ ស្ថិត​ក្នុងភូមិ​អំពិល សង្កាត់​ចាក់​អង្រែ​លើ ខណ្ឌមានជ័យ ។

លោក​វរសេនីយ៍ ហួរ ម៉េ​ង​វ៉ាង អធិការរង​នគរបាល​ខណ្ឌ ទទួល​ផែន​យុត្តិធម៌ បញ្ជាក់​ឲ្យ​ដឹង​ថា ៖ គោលដៅ​ធំ​របស់​កម្លាំង​សមត្ថកិច្ច​ក្នុង​ការ​ដាក់​គោលដៅ​ត្រួតពិនិត្យ​នៅ​ពេល​នេះ គឺ​ការ​ពិនិត្យ​មើល​លើ​អាវុធ​ដែល​ខុសច្បាប់ ឬ​ប្រើប្រាស់​ក្នុង​គោលដៅ​ប្រព្រឹត្តិ​បទល្មើស​អ្វីមួយ ពិសេស​ជនសង្ស័យ​មួយ​ចំនួន​ពាក់ព័ន្ធ​នឹង​អំពើ​ផ្សេង​ៗ ដែល​ផ្ទុយ​នឹង​ច្បាប់ ដូច​ជា​មុខសញ្ញា លួច ឆក់ ចោរ​គាស់​ផ្ទះ​ជាដើម ។

បន្ថែម​ពី​នោះ កម្លាំង ក៏​បាន​ត្រួតពិនិត្យ លើ​ការ​បើកបរ​ល្មើសច្បាប់ ពី​សំណាក់​យានយន្ត​យានជំនិះ ក៏​ដូច​ជា​ការ​មិន​បាន​បំពាក់​នូវ​ឧបករណ៍​ត្រឹមត្រូវ​មួយ​ចំនួន​ផង​ដែរ ដោយ​ក្នុង​នោះ​កម្លាំង​ជំនាញ​មិន​បាន​ធ្វើការ​ផាកពិន័យ​អ្វី​លើ​ពួក​គាត់​ឡើយ គ្រាន់តែ​ធ្វើការ​អប់រំ​ណែនាំ ឲ្យ​ពួក​គាត់​ចូលរួម​គោរព​ច្បាប់​ចរាចរណ៍ ឲ្យ​បាន​ខ្ជាប់ខ្ជួន ជៀសវៀង​ការ​ធ្វើ​អ្វី​ផ្ទុយ​ពី​ច្បាប់ ។

សូម​បញ្ជាក់​ថា ៖ ជា​លទ្ធផល នៃ​ការ​ត្រួតពិនិត្យ សមត្ថកិច្ច​បាន​ធ្វើការ​ឃាត់ខ្លួន​ជនសង្ស័យ​៧​នាក់ ក្នុង​នោះ​២​នាក់​ពាក់ព័ន្ធ​នឹង​គ្រឿងញៀន និង​៥​នាក់​ទៀត សង្ស័យ​ពាក់ព័ន្ធ​អំពើ​ចោរកម្ម ព្រោះ​ឆែកឆេរ​មាន​ឧបករណ៍​ពាក់ព័ន្ធ​មួយ​ចំនួន ។ ការ​ឃាត់ខ្លួន​ពួក​គេ​ធ្វើ​ឡើង អំឡុង​ពេល​ពួក​គេ​ជិះ​ម៉ូតូ​ឆ្លងកាត់​គោលដៅ​ត្រួតពិនិត្យ​ខាងលើ ដោយ​ដកហូត​បាន​ម៉ូតូ​សរុប​៣​គ្រឿង ៕