ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

នៅ​រសៀល​នេះ​តុលាការ​កាត់ក្តី​សំណុំរឿង​លោក សួន សេរីរ​ដ្ឋា

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៧ នេះ​សាលាដំបូង​រាជធានី​ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ នៅ​រសៀល​ថ្ងៃ​ទី​២៤ ខែសីហា ឆ្នាំ​២០១៧ នេះ​សាលាដំបូង​រាជធានី​ភ្នំពេញបាន​បើក​សវនាការ​លើ​សំណុំរឿង​លោក សួន សេរីរ​ដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ មក​បើក​សវនាការ​ជំនុំជម្រះ​ទោស​បន្ត​ពី​ថ្ងៃមុន ។ គួរ​រំលឹក​ថា លោក សួន សេរីរ​ដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ កាលពី​វេលា​ម៉ោង​១​រសៀល​ថ្ងៃ​ទី​១៤ ខែសីហា ឆ្នាំ​២០១៧ ត្រូវ​បាន​សមត្ថកិច្ច​នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ​បញ្ជូន​ទៅ​តុលាការ​ដើម្បី​ធ្វើការ​សាកសួរ និង​ចោទប្រកាន់​ជា​ផ្លូវការ​ទុក​ពេល​ឲ្យ​ចៅក្រម​សម្រេច​ឃុំខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្តោះអាសន្ន ។

លោក សួន សេរីរ​ដ្ឋា ត្រូវ​បាន​សមត្ថកិច្ច​កសាង​សំណុំរឿង​ចោទប្រកាន់​ចំនួន​បី​បទល្មើស ទី​១-​បទ «​ញុះញង់​កុំ​ឲ្យ​យោធិន​ស្តាប់បង្គាប់​» តាម​មាត្រា​៤៧១ នៃ​ក្រមព្រហ្មទណ្ឌ​, ទី​២-​បទ «​ធ្វើ​ឲ្យ​ខូច​ទឹកចិត្ត​កងទ័ព​» តាម​មាត្រា​៤៧២ នៃ​ក្រមព្រហ្មទណ្ឌ និង​ទី​៣-​បទ «​ញុះញង់​ឲ្យ​ប្រព្រឹត្ត​បទឧក្រិដ្ឋ​ជា​អាទិ៍​» តាម​មាត្រា​៤៩៤ និង​មាត្រា​៤៩៥ នៃ​ក្រមព្រហ្មទណ្ឌ ។ 

សូម​រំ​ឮ​កថា កាលពី​រសៀល​ថ្ងៃ​ទី​១៣ ខែសីហា ឆ្នាំ​២០១៧ ជាមួយនឹង​ការ​ឃាត់ខ្លួន​លោក សួន សេរីរ​ដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ​ក៏​មាន​មនុស្ស​៣​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ឃាត់ខ្លួន​ពាក់ព័ន្ធ​នឹង​ខ្លឹមសារ​បង្ហោះ​តាម​បណ្តា​យ​សង្គម​ហ្វេ​ស​ប៊ុ​ក​ជា​ការ​ប្រមាថ មើលងាយ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​កិត្តិយស​ថ្នាក់ដឹកនាំ​ប្រទេស​ជាតិ ពិសេស​ស្ថាប័ន​កង​ខេមរៈភូមិន្ទ​ទាំងមូល​នូវ​ព្រឹ​ត្ត​ការ​ប្រឈម​មុខ​ដាក់​គ្នា​រវាង​កងទ័ព​កម្ពុជា​-​ឡាវ​នៅ​ព្រំដែន​ខេត្តស្ទឹងត្រែង ។ ប្រភព​ឲ្យ​ដឹង​ថា​មនុស្ស​៤​នាក់​នោះ​មាន​លោក សួន សេរីរ​ដ្ឋា ប្រធាន​គណបក្ស​អំណាច​ខ្មែរ ជំនួញ​ការ​ម្នាក់​ជា​អ្នកជំនាញ​កុំ​ព្យួរ​ទ័​រ អង្គរក្ស​ម្នាក់ និង​អ្នកបើកបរ​រថយន្ត​ម្នាក់ ៕