ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

មាស សុខ​សោភា ទទួល​បានការ​សរសើរ​ពី​អ្នកគាំទ្រចំពោះ​សំណូមពរ​របស់​នាង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្នុង​វេទិកា​ជាតិ​លើក​ទី​២​ស្តី​ពី «​ការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​» កាលពី​ថ្ងៃ​ទី​២២ សីហា ២០១៧ នៅ​វិមាន​សន្តិភាព

រាជធានី​ភ្នំពេញ ៖ ក្នុង​វេទិកា​ជាតិ​លើក​ទី​២​ស្តី​ពី «​ការ​ការពារ និង​អភិរក្ស​ធនធានធម្មជាតិ​» កាលពី​ថ្ងៃ​ទី​២២ សីហា ២០១៧ នៅ​វិមាន​សន្តិភាព សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយក​រដ្ឋមន្ត្រី បាន​ផ្តល់​ឱកាស​ឱ្យ​លោក​ព្រាប សុវត្ថិ និង​នាង​មាស សុខ​សោភា ឡើង​បញ្ចេញយោបល់ ។

នាង​ មាស សុខ​សោភា បាន​សំណូមពរ​ចំពោះ​ប្រមុខ​រដ្ឋាភិបាល​ត្រូវចិត្ត​មហាជន ។ មាស សុខ​សោភា បាន​លើក​បី​ចំណុច​នា​ឱកាស​នោះ គឺ​ស្នើ​សម្តេច​បង្កើត​ឧទ្យាន​នៅ​រាជធានី​ភ្នំពេញ​ឱ្យ​បាន​ច្រើន ។ ស្នើ​សុំ​មហាជន​កុំ​ហូប​សត្វព្រៃ ឬ​ពាក់ព័ន្ធ​សត្វព្រៃ ។ ពិសេស​នាង​ស្នើ​សុំ​អភិរក្ស​បឹង​តា​មោក ដែល​ស្ថិត​នៅ​ខណ្ឌ​ព្រែក​ព្នៅ រាជធានី​ភ្នំពេញ ។ ក្រោយ​​ពេល​មាស សុខ​សោភា បង្ហោះ​ការ​លើក​ឡើង​នោះ​តាម​ហ្វេ​ស​ប៊ុ​កមក អ្នកគាំទ្រ​របស់​នាង​ពេញចិត្ត និង​ខ្លះ​សរសើរ​ថា ​នាង​ពិតជា​ក្លាហាន ។ សំណូមពរ​របស់​នាង​គឺជា​ក្តី​បារម្ភ​យូរ​មក​ហើយ​របស់​ប្រជាជន ពិសេស​បញ្ហា​បឹង​តា​មោក ។

មហាជន​បាន​ស្នើ​ឱ្យ​សម្តេច​តេ​ជោ​ចាត់វិធានការ​បន្ថែម​ទៀត​ចំ​បញ្ហា​ចោរឆក់ ចោរប្លន់ និង​គ្រឿងញៀន ។

អ្នក​នាង​មាស សុខ​សោភា ធ្លាប់​ចូលរួម​បំបួស​កូន​ឈើ និង​ដាំ​ដើមឈើ​ជា​ច្រើន​ដើម​នៅ​ខេត្តកំពង់ស្ពឺ តំបន់​ភ្នំ​ឱ​រ៉ា​ល់ ។ នាង​បាន​ចូលរួម​ការពារ​ព្រៃឈើ និង​បរិស្ថាន ធ្វើ​ឱ្យ​មហាជន​ចាប់អារម្មណ៍ និង​មើលឃើញ​ពី​ទឹកចិត្ត​ដ៏​ល្អ​របស់​នាង ៕