ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

អ្នកដែលជឿ​លោតា… គឺមក​​ឱ្យព្យា​បាល​​ហើយ​

6 ឆ្នាំ មុន

ខេត្តកំពត ៖ លោកតាម្នាក់​​បាន​​រៀប​ធ្វើ​ជា​អាស្រម​ស្ថិត​នៅ​ជើងភ្នំ​ម្រោម

ខេត្តកំពត ៖ ​លោកតាម្នាក់​​បាន​​រៀប​ធ្វើ​ជា​អាស្រម​ស្ថិត​នៅ​ជើងភ្នំ​ម្រោម ក្នុងភូមិ​ពោន ឃុំ​ត្រពាំង​សា​សា​ខាងកើត ស្រុក​បន្ទាយមាស​ខេត្តកំពត ដើម្បី​​ធ្វើ​ជា​កន្លែង​មើលជំងឺ​ជូន​ពលរដ្ឋ​ ដែល​​មក​រក​​ឱ្យ​គាត់ជួយ​​​ព្យា​បាល ។ លោកតា​មានឈ្មោះ​​ពោង សុខ អាយុ​៥៦​​ឆ្នាំ។

លោកតា​ពោង សុខ បានឱ្យ​កោះសន្តិភាព​ដឹង​ថា ការ​ព្យាបាល​ដោយ​ឱសថ​បុរាណ​ជូន​ប្រជា​ប្រពល​រដ្ឋ​នេះ គឺ​មាន​រយៈពេល​១០​ឆ្នាំ​មក​ហើយ ដោយ​មិន​យក​លុយ​ពី​អ្នកជំងឺ​ទេ ។ ជា​ពិសេស សម្រាប់​អ្នក​កើត​ប្ញ​ស​ដូង​បាត ដោយ​ត្រូវ​អង្គុយ​ត្រាំ​ថ្នាំ​រយៈពេល​ខ្លី គឺអាច​ជា​ស្បើយ​ត្រឡប់​ទៅ​ស្រុក​កំណើត​វិញ ។ លោកតា​បន្ត​ថា គាត់​បាន​ចេះ​មើល​អ្នកមាន​ជំងឺ​នេះ គឺ​មាន​តា​ឥសី​នៅ​ជើងភ្នំ​ម្រោម​នេះ ជា​អ្នក​ប្រាប់​ថ្នាំ គឺ​ឫស​ឈើ យក​ទៅ​ជួយ​ព្យាបាល​អ្នកមាន​ជំងឺ ហើយ​មិន​ឱ្យ​យក​លុយ​ចាប់តាំងពី​ពេល​នោះ​មាន​រយៈ​១០​ឆ្នាំ​ហើយ ។

បើ​តាម​ការ​ឱ្យ​ដឹង​ពីពលរដ្ឋ​ឈ្មោះ​​កប វៀត និង​ឈ្មោះ​​នាង អិត អាយុ​៣២​ឆ្នាំ ដែល​កំពុងអង្គុយ​ត្រាំ​ថ្នាំ​ប្ញ​ស​ដូងថា គាត់​​មក​ពី​ភូមិ​ខ្វាវ ឃុំ​ព្រៃ​ពក​ស្រុក​គី​រី​វង្ស ខេត្តតាកែវ​ ខ្លួន​មាន​ជំងឺ​ប្ញ​ស​ដូង និង​មាន​អាការ​ឈាម តែ​ពេល​មក​ព្យាបាល​នេះ គឺ​ទទួល​បាន​គ្រាន់បើ​​ដែរ ។

រីឯ​លោក​ណុ​ប អ៊ូច ប្រធាន​ឃុំ​ត្រពាំង​សាលា​ខាងកើតស្រុក​បន្ទាយមាស ក៏​​ឱ្យ​ដឹង​ដែរ​ថា កន្លែង​អាស្រម​លោកតា​សុខនេះ គាត់​មិន​ដែលចុះមកមើល​​ទេ ប៉ុន្តែ​ប៉ុន្មាន​ឆ្នាំ​មុន​នោះ មនុស្ស​ម្នា​ជា​អ្នកមាន​ជំងឺ​ច្រើន​ណាស់​បាន​មក​មើល តែ​ពេល​នេះ​មិនសូវ​មាន​អ្នក​ជំងឺ​ច្រើន​ដូច​មុន​ទេ ។ អ្នក​ដែល​មក​មើលជំងឺ គឺ​ភាគច្រើន​ជា​មនុស្ស​មក​ពី​ខេត្ត​ឆ្ងាយ​ៗ​តែ​ម្តង ។