ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជន​រង​គ្រោះ​៣​នាក់​សល់​តែ​ដង្ហើមចង្រិត​…

6 ឆ្នាំ មុន

ខេត្តកំពត ៖ បុរស​អ្នកបើកបរ​ម៉ូតូ​២​នាក់ និង​អ្នក​រួម​ដំណើរ​ម្នាក់​ផង បាន​រង​របួស​ធ្ងន់ធ្ងរ​ទាំង​បី​នាក់ សល់​តែ​ដង្ហើម​ច​ង្រិត​ដូច​គ្នា

ខេត្តកំពត ៖ បុរស​អ្នកបើកបរ​ម៉ូតូ​២​នាក់ និង​អ្នក​រួម​ដំណើរ​ម្នាក់​ផង បាន​រង​របួស​ធ្ងន់ធ្ងរ​ទាំង​បី​នាក់ សល់​តែ​ដង្ហើម​ច​ង្រិ​ត​ដូច​គ្នា ដោយ​ជួប​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរ រវាង​ម៉ូតូ និង​ម៉ូតូ​បុក​គ្នា​ពេញទំហឹង កាលពី​វេលា​ម៉ោង​២០​និង​៤៥​នាទី​យប់ ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៧ នៅ​លើ​កំណាត់​ផ្លូវជាតិ​លេខ​៣១ ក្នុង​ទិស​ដៅ​ប​ញ្ជ្រា​សទិស​គ្នា (​ជើង​ត្បូង​) ត្រង់​ចំណុច​ភូមិ​ប្រា​ល ឃុំ​តានី ស្រុក​អង្គរ​ជ័យ ខេត្តកំពត ។

សមត្ថកិច្ច​ចរាចរណ៍​ខេត្ត បាន​ឲ្យ​ដឹង​ថា ៖ ក្នុង​ករណី​គ្រោះថ្នាក់​ចរាចរ​ខាងលើ សមត្ថកិច្ច​ស្រាវជ្រាវ​ដឹង​អត្តសញ្ញាណ តែ​ជន​រង​គ្រោះ​ម្នាក់​ទេ ពីព្រោះ​ទាំង​បី​នាក់​សុទ្ធតែ​រង​របួសធ្ងន់​ពេក ។

សមត្ថកិច្ច​បាន​បន្ត​ថា ៖ អ្នកបើកបរ​ម៉ូតូ សេ​១២៥ ពណ៌​ខ្មៅ ស៊េរី​២០១០ គ្មាន​ស្លាក​លេខ មានឈ្មោះ សាម ស៊ុ​ង ភេទ​ប្រុស អាយុ​២២​ឆ្នាំ មាន​ទីលំនៅ​ភូមិ​ប្រប​សៀម ឃុំ​ឧត្តម​សូ​រិ​យា ស្រុក​ត្រាំកក់ ខេត្តតាកែវ បាន​រង​របួសធ្ងន់ បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ភ្នំពេញ ។

អ្នក​ជិះ​ម៉ូតូ សេ​១១០ ស្មាស់ ពណ៌​ខ្មៅ ពាក់​ស្លាក លេខ កំពត ១G-៥០៧១ សមត្ថកិច្ច​មិន​ស្គាល់​អត្តសញ្ញាណ​ទេ ដោយ​គ្មាន​លិខិត​ស្នាម​អ្វី​សម្រាប់​សំគាល់​ជាប់​នឹង​ខ្លួន ហើយ​ជន​រង​គ្រោះ​រង​របួសធ្ងន់ និយាយ​មិន​រួច សល់​តែ​ដង្ហើមចង្រិត​ទៅ​ហើយ (​សន្លប់​) ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តតាកែវ ។

ឬ​ឯ​អ្នក​រួម​ដំណើរ​ម្នាក់ ភេទ​ប្រុស អាយុ​ប្រហាក់ប្រហែល​គ្នា​ដែរ ក៏​សមត្ថកិច្ច​ពុំ​ស្គាល់​អត្តសញ្ញាណ​នោះ​ទេ (​បាន​រង​របួសធ្ងន់​សន្លប់​) ហើយ​ត្រូវ​បាន​បញ្ជូន​ទៅ​សង្គ្រោះ​នៅ​មន្ទីរពេទ្យ​ខេត្តតាកែវ​ដូច​គ្នា ។

ចំណែក​ម៉ូតូ​ទាំង​ពីរ​គ្រឿង ត្រូវ​បាន​សមត្ថកិច្ច​នាំ​យក​ទៅ​រក្សា​ទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុក​អង្គរ​ជ័យ រង់ចាំ​ភាគី​ទាំង​សងខាង ដោះស្រាយ​គ្នា​តាម​ផ្លូវ ច្បាប់​នៅ​ពេល​ក្រោយ ៕