ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​បំពង់​ស៊ី​មាំ​ង​2 ល្អ​ជាង​បំពង់​ស៊ី​មាំ​ង​1​ឬ ?

6 ឆ្នាំ មុន

តើ​អ្នកមាន​ឆ្ងល់​ទេ​ថា ហេតុ​អ្វី​បានជា​រថយន្ត​ខ្លះ​មាន​បំពង់​ស៊ី​មាំ​ង​តែ​១ ឯ​ខ្លះ​ទៀត​មាន​ដល់​ទៅ​២ ឬ​ច្រើន​ជាង​នេះ ? ហេតុ​អ្វី​ចាំបាច់​មាន​ភាព​ខុស​គ្នា​បែប​នេះ ?

តើ​អ្នកមាន​ឆ្ងល់​ទេ​ថា ហេតុ​អ្វី​បានជា​រថយន្ត​ខ្លះ​មាន​បំពង់​ស៊ី​មាំ​ង​តែ​១ ឯ​ខ្លះ​ទៀត​មាន​ដល់​ទៅ​២ ឬ​ច្រើន​ជាង​នេះ ? ហេតុ​អ្វី​ចាំបាច់​មាន​ភាព​ខុស​គ្នា​បែប​នេះ ? តើ​វា​មាន​កត្តា​ជះ​ឥទ្ធិពល​លើ​ការ​បើកបរ​យ៉ាងណា​ដែរ ? ពេល​ខ្លះ គេ​គ្រាន់តែ​ដាក់​វា​បញ្ឆោត​ឲ្យ​មើលទៅ​ឡូយ​ប៉ុណ្ណោះ​។ ប្រសិនបើ​វា​ជា​បំពង់​ស៊ី​មាំ​ង​លើស​ពី​១​មែន​នោះ ល្បឿន​រថយន្ត​នឹង​លឿន​ជាង​មុន ។ ខាងក្រោម​នេះ គឺជា​ការ​បកស្រាយ​របស់​អ្នកជំនាញ ។

បំពង់​ស៊ី​មាំ​ង​២​ពិតជា​បង្កើត​សមត្ថភាព​រថយន្ត​ក្នុង​ការ​បើកបរ​ពិតមែន ។ ជា​ទូទៅ រថយន្ត​ត្រូវការ​បញ្ចេញ​ផ្សែង​ដែល​ប្រើប្រាស់​រួច​ចេញ​ទៅ​ក្រៅ​សិន មុន​នឹង​យក​ខ្យល់​មិន​ទាន់​ប្រើ​ពី​បរិយាកាស ដើម្បី​ឲ្យ​ម៉ាស៊ីន​ដំណើរការ ។ អ្នកបើកបរ​រថយន្ត​ប្រណាំង លោក Paul Eklund ប្រាប់​ថា ៖« ប្រសិនបើ​រថយន្ត​អាច​បញ្ចេញ​ផ្សែង​ទៅ​លឿន វា​ក៏​ស្រូប​យក​ខ្យល់​ថ្មី​ទៅ​លឿន​ដែរ ។ ដើម្បី​ធ្វើ​អីចឹង​បាន វា​ទាមទារ​ឲ្យ​មាន​បំពង់​ស៊ី​មាំ​ង » ។

ការ​បំពាក់​បំពង់​ស៊ី​មាំ​ង​លើស​ពី​១ ទៅ​លើ​រថយន្ត​ម៉ាស៊ីន V6 និង V8 ធ្វើ​ឲ្យ​វា​អាច​បើកបរ​លឿន​ជាង​រថយន្ត​ដែល​មាន​បំពង់​ស៊ី​មាំ​ង​តែ​១​។ ពេល​ស៊ីឡាំង​របស់​ម៉ាស៊ីន​អាច​បញ្ចេញ​ខ្យល់​ទៅ​លឿន វា​ក៏​ស្រូបខ្យល់​ថ្មី​ចូល​លឿន​ដែរ​។ ដូចនេះ ម៉ាស៊ីន​របស់​រថយន្ត​បំពង់​ស៊ី​មាំ​ង​២ គឺ​អាច​រត់​បាន​លឿន​ជាង​រថយន្ត​ធម្មតា ។

ប៉ុន្តែ​លោក Eklund និយាយ​ថា ការ​ដាក់​បន្ថែម​បំពង់​ស៊ី​មាំ​ង​ទៅ​លើ​រថយន្ត​ម៉ាស៊ីន​តូច V4 មិន​ធ្វើ​ឲ្យ​កម្លាំង​ល្បឿន​ប្រែប្រួល​ទេ ព្រោះ​វា​ជា​ម៉ាស៊ីន​តូច ដែល​មិន​ទាមទារ​ឲ្យ​ដោះ​ដូរ​ខ្យល់​លឿន​អ្វី​ឡើយ ។ ប្រសិនបើ​វា​ជា​ប្រភេទ​ម៉ាស៊ីន​ធំ អាច​នឹង​ដោះ​ដូរ​ខ្យល់​មិន​ទាន់ ដែល​ត្រូវ​ឲ្យ​រោងចក្រ​បន្ថែម​បំពង់​ស៊ី​មាំ​ង​១​ទៀត ។

គួរ​បញ្ជាក់​ថា ការ​ដាក់​បំពង់​ស៊ី​មាំ​ង​បញ្ឆោត ដែល​ត​ចេញពី​ប្រភព​បំពង់​តែ​មួយ គឺ​មិន​ធ្វើ​ឲ្យ​រថយន្ត​ប្រែប្រួល​សមត្ថភាព​ល្បឿន​ទេ​។ វា​គ្រាន់តែ​ធ្វើ​ឲ្យ​រថយន្ត​អ្នក​មើលទៅ​ឡូយ​ប៉ុណ្ណោះ​៕