ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រថយន្តក្រុង​បើក​លឿន​ដូច​ហោះ​បុក​រថយន្ត​២​គ្រឿង

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ រថយន្តក្រុង​បាន​បើក​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​រថយន្ត​ពីរ​គ្រឿង បន្តកន្ទុយ​គ្នា ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​រង​ការ​ខូចខាត​រថយន្ត

រាជធានី​ភ្នំពេញ ៖ រថយន្តក្រុង​បាន​បើក​ក្នុង​ល្បឿន​លឿន​ជ្រុល​ទៅ​បុក​រថយន្ត​ពីរ​គ្រឿង បន្តកន្ទុយ​គ្នា ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​រង​ការ​ខូចខាត​រថយន្ត តែ​សំណាងល្អ​មិន​មាន​គ្រោះថ្នាក់​ដល់​មនុស្ស ហេតុការណ៍​នេះ​បាន​កើតឡើង​នៅ​វេលា​ម៉ោង​០៦​ល្ងាច ថ្ងៃ​ទី​២៣ ខែសីហា ឆ្នាំ​២០១៧ ទុល​មុខ​នឹង​វត្ត​វាល​ស្បូវ ផ្លូវជាតិ​លេខ​១ ភូមិ​ព្រែក​តា​អុក សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ ។

តាម​ប្រភព​ព័ត៌មាន​ពី​កន្លែង​កើតហេតុ បាន​ឲ្យ​ដឹង​ថា ៖ មុន​ពេល​កើតហេតុ គេ​បានឃើញ​រថយន្ត​ប្រភេទ​កូរ៉េ មួយ​តោន​កន្លះ មិន​ចាំ​ស្លាក​លេខ និង​មួយ​គ្រឿង​ទៀត​ម៉ាក 4RUNNER ពណ៌​ទឹកប៊ិច​លាយ​ទឹកប្រាក់ ពាក់​ស្លាក​លេខ ភ្នំពេញ ២D-៣៧៧២ ជិះ​គ្នា​៤​នាក់ ប្រុស​ទាំងអស់ បាន​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​១ ក្នុង​ទិស​ដៅ​ពី​កើត​ទៅ​លិច  ដោយ​រថយន្ត​កូរ៉េ បើក​ពីមុខ ចំណែក​រថយន្ត 4RUNNER ជា​អ្នក​បើក​ពីក្រោយ ខណៈ​ដែល​រថយន្ត​ទាំង​២​គ្រឿង បាន​បើក​មក​ដល់​ចំណុច​កើតហេតុ ក៏​ស្រាប់តែ​មាន​រថយន្តក្រុង​ពណ៌​ក្រហម​លាយ​ពណ៌​ស ពាក់​ស្លាក​លេខ ភ្នំពេញ ៣A-៣៤៤៧ មាន​ដឹក​អ្នកដំណើរ​ពេញ​មួយ​រថយន្ត បាន​ធ្វើ​ដំណើរ​តាម​ផ្លូវជាតិ​លេខ​១ ក្នុង​ទិស​ដៅ​ស្របគ្នា ពី​កើត​ទៅ​លិច ក្នុង​ល្បឿន​លឿន​ដូច​ហោះ ព្រមទាំង​ខ្វះ​ការ​ប្រុង​ប្រយ័ត្ន​ផង បាន​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​ម៉ាក 4RUNNER ពីក្រោយ​ពេញទំហឹង បណ្តាល​ឲ្យ​រថយន្ត 4RUNNER កំ​ពឹត​គូថ​ក្រោយ និង​បែក​កញ្ចក់​ខាងក្រោយ ឬ​ឯ​រថយន្ត​4RUNNER បាន​ជ្រុល​ទៅ​បុក​នឹង​រថយន្ត​កូរ៉េ ពីក្រោយ​បន្ថែម​ទៀត បណ្តាល​ឲ្យ​រថយន្ត​កូរ៉េ​រង​ការ​ខូចខាត​ខ្ទេច​ផ្នែក​ខាងក្រោយ​បន្តិចបន្តួច ដោយឡែក​ខាង​រថយន្តក្រុង​វិញ​រង​ការ​ខូចខាត កំ​ពឹត​ផ្នែក​ខាង​មុខ​បន្តិចបន្តួច ។

ក្នុង​ហេតុការណ៍​នេះ​ដែរ មិន​បណ្ដាល​ឲ្យ​មាន​គ្រោះថ្នាក់​ដល់​មនុស្ស​នោះ​ទេ ។ ភ្លាម​ៗ​នោះ​ដែរ ភាគី​រថយន្ត​ទាំង​បី​គ្រឿង បាន​ធ្វើការ​សម្របសម្រួល​គ្នា ដោយ​រថយន្ត​កូរ៉េ មិន​បាន​ទាមទារ​សំណង​នោះ​ទេ គឺ​សុំ​យករួចខ្លួន ហើយ​បាន​បើករថយន្ត​បន្តដំណើរ​ទៅ​មុខ​បន្ត​ទៀត​ទៅ ដោយនៅ​តែ​រថយន្ត​ពីរ​គ្រឿង​នៅ​ចរចារ​គ្នា ដោយ​ខាង​រថយន្ត 4RUNNER បាន​ទារ​សំណង​ពី​ខាង​រថយន្តក្រុង​ចំនួន​៣,០០០​ដុល្លារ តែ​ពេល​នោះ​ខាង​រថយន្តក្រុង​បាន​ឲ្យ​ចំនួន​២,៥០០​ដុល្លារ តែ​ខាង​រថយន្ត 4RUNNER| អត់​ព្រម ។

ក្រោយ​ពេល​កើតហេតុ ការ​ចរចារ​គ្នា​អស់​រយៈពេល​ជិត​៣​ម៉ោង នៅ​តែ​អត់​ត្រូវ​គ្នា ទាល់តែ​សមត្ថកិច្ច​ជំនាញ់​បាន​ទៅ ហើយ​បាន​ឲ្យ​ភាគី​រថយន្ត​ទាំង​ពី​គ្រឿង​ចរចារ​គ្នា​ម្តងទៀត ទើប​ខាង​រថយន្តក្រុង​សុំ​សង​សំណង​ទៅ​ខាង​រថយន្ត 4RUNNER ចំនួន​២,៦០០​ដុល្លារ ដើម្បី​បញ្ចប់រឿង ៕