កម្ពុជានឹងមានប្រព័ន្ធអីុនធើរណេតប្រើប្រាស់100%នៅទីប្រជុំជន
រាជធានីភ្នំពេញ ៖ លោក ត្រាំ អីុវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអះអាងថា
រាជធានីភ្នំពេញ ៖ លោក ត្រាំ អីុវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអះអាងថា
រាជធានីភ្នំពេញ ៖ លោក ត្រាំ អីុវតឹក រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអះអាងថា នៅឆ្នាំ២០២០នៅក្នុងប្រទេសកម្ពុជា នឹងមានប្រព័ន្ធអីុនធើរណេតប្រើប្រាស់១០០% នៅតំបន់ទីប្រជុំជនទូទាំងប្រទេស និង៧០% នៅតំបន់ជនបទ ។
លោករដ្ឋមន្ត្រី បានថ្លែងបែបនេះនៅក្នុងពិធីសម្ពោធដាក់បច្ចេកវិទ្យា៤.៥G មុនគេបង្អស់នៅកម្ពុជារបស់ក្រុមហ៊ុនស្មាត នារសៀលថ្ងៃទី២១ ខែសីហា នៅសណ្ឋាគាសូហ្វីតែលភ្នំពេញភូគីត្រា ។
លោករដ្ឋមន្ត្រីបញ្ជាក់ថា «នៅក្នុងប្រទេសកម្ពុជាមានការរីកចម្រើនកាន់តែច្រើនឡើងនូវប្រព័ន្ធបច្ចេកទេសព័ត៌មាន ដែលធ្វើឱ្យមនុស្សកាន់ច្រើនមានការភ្ជាប់ទំនាក់ទំនងគ្នា។ វិស័យព័ត៌មានកាន់តែរីកចម្រើនឡើងនេះ ក៏បានឱ្យមានការរីកចម្រើនលើវិស័យផ្សេងទៀតដូចជាវិស័យអប់រំ វិស័យសុខភាព វិស័យកសិកម្ម វិស័យធនាគារក៏បានប្រើប្រាស់ប្រព័ន្ធអេឡិចត្រូនិក ដែលកាត់បន្ថយការប្រើប្រាស់ទម្លាប់ បែបសម័យពីមុន ឱ្យប្រើប្រាស់សម័យទំនើបវិញ» ។
លោករដ្ឋមន្ត្រីបន្តថា វិស័យព័ត៌មានវិទ្យាបានធ្វើឱ្យមនុស្សជាច្រើនមានការរីកចម្រើន មិនថាស្ត្រី កុមារ និងមនុស្សចាស់នោះទេ ។ ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មានវិទ្យា ក៏បានចូលរួមធ្វើឱ្យពួកគេជួយដល់សេដ្ឋកិច្ចក្នុងគ្រួសារ និងសង្គមជាតិកម្ពុជាផងដែរ ។
លោករដ្ឋមន្ត្រី ត្រាំ អីុវតឹក បានលើកឡើងទៀតថា វិស័យព័ត៌មានក៏បានជំរុញឱ្យផ្នែកជំនួញមានភាពប្រសើរឡើង និងដើរដោយខ្លូនឯងមិនព្រួយបារម្ភក្នុងការវិនិយោគទេ ។
ជាមួយគ្នានេះ លោករដ្ឋមន្ត្រីបានឱ្យដឹងថា បច្ចុប្បន្ននៅប្រទេសកម្ពុជា នៅមានអ្នកមិនទាន់ប្រើប្រាស់ប្រព័ន្ធព័ត៌មានវិទ្យាប្រមាណ៤៥%ឬហៅថាអនឡាញ ដែលជាហេតុត្រូវតែជំរុញឱ្យបានប្រើប្រាស់ទាំងអស់គ្នា ។
លោករដ្ឋមន្ត្រីបានគូសបញ្ជាក់ថា «រាជរដ្ឋាភិបាលកម្ពុជា បាននិងកំពុងយកចិត្តទុកដាក់ចំពោះប្រព័ន្ធព័ត៌មានវិទ្យា ឬប្រព័ន្ធទំនាក់ទំនង ។
បើយោងតាមប្រព័ន្ធទំនាក់ទំនង ICT យើងឃើញថា នៅឆ្នាំ២០២០ យើងនឹងមានប្រព័ន្ធទំនាក់ទំនងប្រើប្រាស់១០០%នៅតាមទីប្រជុំជន និង៧០%នៅតាមតំបន់ជនបទ»។
លោក ថូ ម៉ាស់ហ៊ុន អគ្គនាយកប្រតិបត្តិក្រុមហ៊ុនស្មាត បានលើកឡើងថា បច្ចុប្បន្នមានស្ថានីយបណ្តាញ ២G និង៣Gចំនួន២.៣០០កន្លែង និងស្ថានីយបណ្តាញ ៤G LTE ចំនួន១.៨០០កន្លែងនៅកម្ពុជា អាចមើលឃើញយ៉ាងច្បាស់តាមរយៈការបង្កើនការវិនិយោគរបស់ខ្លួនជារៀងរាល់ឆ្នាំ ដើម្បីពង្រីកបណ្តាញ និងហេដ្ឋារចនាសម្ព័ន្ធរបស់ខ្លួន ស្របតាមចក្ខុវិស័យរបស់រាជរដ្ឋាភិបាលកម្ពុជាដែលចង់សម្រេចឱ្យបានគ្របដណ្តប់ទូរស័ព្ទចល័ត១០០%នៅទីក្រុង និង៧០%នៅទីជនបទត្រឹមឆ្នាំ២០២០ ។
លោកអគ្គនាយកបញ្ជាក់ ថា «យើងប្រឹង ប្រែងឱ្យក្លាយជា ក្រុមហ៊ុនទូរគមនាគមន៍ដែលរីកចម្រើនបំផុតនៅកម្ពុជា ។ ស្មាតនៅតែបន្តធានាឱ្យបានថា អតិថិជនរបស់យើងអាចទទួលបានសេវាកម្មល្អបំផុត ។ យើងបានបោះទុនវិនិយោគចំនួន៧៥លានដុល្លារនៅឆ្នាំ២០១៦ និង៨០លានដុល្លារទៀតនៅក្នុងឆ្នាំ២០១៧ ដើម្បីពង្រីកនិងកែលម្អបណ្តាញ ដើម្បីផ្តល់ជូនសេវាអុីនធើរណេត និងសេវាកម្មឌីជីថលនានាបន្ថែមទៀត។ បន្ទាប់ពីបានក្លាយជាប្រតិបត្តិករដំបូងបង្អស់ដែលនាំយក៤GLE និង៤G+មកកម្ពុជា
ឥឡូវនេះយើងនាំមកនូវ៤.៥Gដល់កម្ពុជាទៀតហើយ៥Gក៏នឹងនាំមកដែរ» ៕
ចែករំលែកព័តមាននេះ