ជនជាតិកូរ៉េ៦នាក់ ស្ត្រីខ្មែរម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន
ខេត្តសៀមរាប ៖ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
ខេត្តសៀមរាប ៖ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប
ខេត្តសៀមរាប ៖ កម្លាំងការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធីនៃស្នងការដ្ឋាននគរបាលខេត្តសៀមរាប សហការជាមួយកម្លាំងការិយាល័យគ្រប់គ្រងជនបរទេស និងកម្លាំងអធិការក្រុងសៀមរាបដឹកនាំដោយលោកវរសេនីយ៍ឯក ជា គឹមសាន ស្នងការរងនគរបាលខេត្ត ទទួលផែនអន្តោប្រវេសន៍ និង ដឹកនាំសម្របសម្រួល ដោយលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះបង្ក្រាបកន្លែងភ្នាល់ល្បែងស៊ីសងខុសច្បាប់តាមប្រពន្ធ័អ៊ីនធើណេតមួយកន្លែងក្នុងក្រុងសៀមរាប។
ហេតុការណ៍ចុះប្រតិបត្តិការនេះ ធ្វើឡើងនៅវេលាម៉ោង៤ល្ងាច ថ្ងៃ២១ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅផ្ទះជួល ក្នុងភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប។ លោកវរសេនីយ៍ឯក ជា គឹមសាន ស្នងការរង ទទួលផែនអន្តោប្រវេសន៍ បានប្រាប់ថា ដោយមានចូលរួមសហការពីកម្លាំងចម្រុះឲ្យស្នងការនគរបាលខេត្ត ក្នុងកិច្ចប្រតិបត្តិការបង្ក្រាបករណីបើកល្បែងស៊ីសងខុសច្បាប់ តាមប្រព័ន្ធអ៊ីនធើណេតនេះ ទើបលោកបានឲ្យកម្លាំងយើងចុះធ្វើការឃាត់ខ្លួនបាន មនុស្សប្រុសស្រី ចំនួន៧នាក់ ក្នុងនោះជនជាតិកូរ៉េ ៦នាក់ ស្ត្រីខ្មែរម្នាក់ រួចនាំយកមកសួរនៅការិយាល័យជំនាញ ដើម្បីរៀបចំកសាងសំណុំរឿងបញ្ជូនទៅតុលាការ។
លោកបានបញ្ជាក់ថា ជនសង្ស័យប្រុសស្រីទាំង៧នាក់នោះ មាន ទី១-ឈ្មោះ KimjEONGG ភេទប្រុស អាយុ៣០ឆ្នាំ ជនជាតិកូរ៉េខាងត្បូង។ ទី២-ឈ្មោះ KIMDOHUN ភេទប្រុស អាយុ៣៦ឆ្នាំ ឯនជាតិកូរ៉េ។ ទី៣-ឈ្មោះ KojAEKUN ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិកូរ៉េ។ ទី៤-ឈ្មោះJEON SA NGYEON ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិកូរ៉េ។ ទី៥-ឈ្មោះ JANG GEUN SOON ភេទប្រុស អាយុ៤៩ឆ្នាំ ជនជាតិកូរ៉េ។ ទី៦-ឈ្មោះ LEE YOUNG NAM ភេទប្រុស អាយុ៤២ឆ្នាំ ជនជាតិកូរ៉េ ទាំង៦នាក់ខាងលើនេះស្នាក់នៅភូមិគ្រួស សង្កាត់ស្វាយដង្គំ ក្រុងសៀមរាប ខេត្តសៀមរាម។
ទី៧-ឈ្មោះ រស់ ធត់ ភេទស្រី អាយុ២១ឆ្នាំជនជាតិខ្មែរ ទីលំនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្តសៀមរាប ធ្វើការផ្នែកអនាម័យ។ បច្ចុប្បន្នជនសង្ស័យ ប្រុសស្រី ទាំង៧នាក់ ត្រូវបានកម្លាំងនគរបាលជំនាញ រៀបចំសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តសៀមរាប នៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០១៧នេះ ដើម្បីចាត់ការតាមនីតិវិធី៕
ចែករំលែកព័តមាននេះ