ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដាច់​ចិត្ត​ម្ល៉េះ​! ប្រពន្ធ​ស្លា.ប់​ព្រោះ​ប្តី បែរជា​ប្តី​ធ្វើ​ដូច្នេះ​ដាក់​នាង

6 ឆ្នាំ មុន

តាម​ប្រ​ភ​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា

ចិន ៖ តាម​ប្រ​ភ​ព័ត៌មាន Viral4real បាន​ឲ្យ​ដឹង​ថា ស្ត្រីជន​ជាតិចិន​ម្នាក់​បាន​ស្លាប់​បាត់បង់​ជីវិត ដោយសារ​តែ​រំលូតកូន​ចំនួន​៤​ដង​ជាប់​ៗ​គ្នា ក្នុង​រយៈពេល​ត្រឹមតែ​មួយ​ឆ្នាំ​។
មូលហេតុ​នៃ​ការ​រំលូត​នេះ គឺ​មក​ពី​គេ​មាន​និន្នាការ​កូន​តែ​មួយ​ក្នុង​មួយ​គ្រួសារ នៅ​ប្រទេស​ចិន​។ តែ​នៅ​តំបន់​ដែល​ស្ត្រី​ម្នាក់​នោះ​រស់នៅ គឺ​អាច​អនុញ្ញាត​ឲ្យ​យក​កូន​ពីរ​នាក់​បាន​ក្នុង​ករណី​កូន​ទី​មួយ គឺជា​កូនស្រី​។

Yueyue និង ប្តី​របស់​នាង បានកូន​ស្រី​ជា​កូនច្បង​រួច​ទៅ​ហើយ​។ ដូចនេះ​ហើយ កូន​បន្ទាប់​គឺ​ត្រូវ​តែ​ជា​កូនប្រុស ព្រោះ​នេះ​គឺជា​អ្វី​ដែល​ប្តី​របស់​នាង​ចង់បាន​។ នៅ​ពេល​នាង​មាន​ផ្ទៃពោះ​ជា​បន្តបន្ទាប់ គឺ​សុទ្ធតែ​ជា​កូនស្រី ដែល​តម្រូវ​ឲ្យ​នាង​ធ្វើការ​រំលូត​ជា​ញឹកញាប់ សរុប​ទាំងអស់​៤​ដង​ក្នុង​មួយ​ឆ្នាំ​។

ដោយសារ​តែ​ការ​រំលូតកូន​រហូត​ដល់​ទៅ​៤​ដង​ក្នុង​មួយ​ឆ្នាំ​នេះ​ហើយ ទើប​ធ្វើ​ឲ្យ Yueyue ធ្លាក់ខ្លួន​ឈឺ​ដេក​លើ​គ្រែ ហើយ​ត្រូវ​ចំណាយ​ប្រាក់​ជា​ច្រើន​ក្នុង​ការ​ព្យាបាល​។

ដោយឡែក ប្តី​របស់​នាង​បាន​សរសេរ​លិខិត​លែងលះ ចំ​ពេល​នាង​ធ្លាក់ខ្លួន​ឈឺ ដោយ​ចែក​លុយ​ឲ្យ​នាង​២៥.០០០​ដុល្លារ​សហរដ្ឋអាមេរិក សម្រាប់​ចំណាយ​លើ​ថ្នាំ​។

ជា​អកុសល នាង​ក៏​បាន​ស្លាប់ ដោយសារ​តែ​សុខភាព​ចេះ​ទ្រុឌទ្រោម​។ កូនស្រី​ច្បង​របស់​នាង ត្រូវ​បាន​គេ​យក​ទៅ​ឲ្យ​ប្តី​របស់​នាង​មើល តែ​ប្តី​ចិត្តដាច់​ជំទាស់​មិន​ទទួល ហើយ​តម្រូវ​ឲ្យ​ទៅ​រស់នៅ​ជាមួយនឹង​អ្នក​ជិតខាង​។ រំលង​មិន​បាន​យូរ​ផង ប្តី​របស់ Yueyue បានការ​ប្រពន្ធ​ថ្មី ហើយ​ទិញ​ផ្ទះ​ថ្មី​រស់នៅ​យ៉ាង​រំភើយ​។

ដូចនេះ​ហើយ ការ​រំលូតកូន មិនមែន​ចេះ​តែ​នឹកឃើញ​ធ្វើ​នោះ​ទេ​។ «​ការពារ​ប្រសើរ​ជាង​ព្យាបាល​»៕