ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

លោក​ត្រាំ ថា កូរ៉េ​ខាងជើង​…

6 ឆ្នាំ មុន

ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ បាន​កែ​ប្រយោគ​សង្គ្រាមប៉ាកា ដែល​គំរាម​លោក​គី​ម ជុង​អ៊ុ​ន ពី (ភ្លើង)​ និង (​កំហឹង) ដោយ​អះអាង​ថា

សហរដ្ឋអាមេរិក​-​ប្រទេស​កូរ៉េ​ខាងជើង ៖ នៅ​មុខ​ពួក​អ្នកគាំទ្រ ប្រធានាធិបតី​អា​មេ​រិ​ក លោក​ដូ​ណា​ល់ ត្រាំ បាន​កែ​ប្រយោគ​សង្គ្រាមប៉ាកា ដែល​គំរាម​លោក​គី​ម ជុង​អ៊ុ​ន ពី «​ភ្លើង​» និង «​កំហឹង​» ដោយ​អះអាង​ថា កំពុង​តែ​ស្ថិត​លើ​ផ្លូវ​បំបាក់​សត្រូវ​កូរ៉េ​ខាងជើង​ហើយ ។

ក្នុង​អង្គ​មី​ទ្ទីង​មួយ​កាលពី​ថ្ងៃ​ទី​២២ សីហា នៅ​ទីក្រុង PHOENEX រដ្ឋ​អា​រី​ហ្សូ​ណា លោក​ដូ​ណា​ល់ ត្រាំ បាន​ឆ្លៀតឱកាស​ដាក់​ផ្លែផ្កា​ថ្មី​ដល់​លោក​គី​ម ជុង​អ៊ុ​ន ។ លោក​អះអាង​ថា វោហា​សាស្ត្រ ខ្លាំង​ៗ​របស់​លោក​ចំពោះ​កូរ៉េ​ខាងជើង​ផ្តល់​ផ្លែផ្កា និង​ថា សម​ភាគី​កូរ៉េ​ខាងជើង​ចាប់ផ្តើម​គោរព​សហរដ្ឋ​អា​មេ​រិ​ក​ហើយ ។

លោក​ត្រាំ នៅ​មុខ​អ្នកគាំទ្រ​ជា​ច្រើន​ពាន់​នាក់​អះអាង​ថា មនុស្ស​មួយ​ចំនួន​និយាយ​ថា ខ្ញុំ​ដូច​ជា​ប្រើស​ម្តី​ខ្លាំង​ពេក​ហើយ​គឺ​ចង់​សំដៅលើ​ពាក្យ​គំរាមកំហែង​របស់​លោក​ពី «​ភ្លើង» និង «​កំហឹង​» ចំពោះ​ក្រុង​ព្យុ​ង​យ៉ាង ។ ទោះបី​យ៉ាងណា តាម​ការ​ជឿ​របស់ខ្ញុំ​លោក​គី​ម ជុង​អ៊ុ​ន ចាប់ផ្តើម​គោរព​យើង​ហើយ ។

វា​ក៏​ប្រហែល​មិន​អាច​ដែរ តែ​អាច​មាន​អ្វី​ជា​វិជ្ជមាន ។

ទន្ទឹម​ពាក្យពេចន៍​របស់​លោក​ត្រាំ ទាំងនេះ​រដ្ឋមន្ត្រី​ការ​បរទេស​របស់​លោក គឺ​លោក REX TILLERSON មុន​នេះ​ក្នុង​ថ្ងៃ​ជាមួយ​គ្នា​បាន​សរសើរ «​កម្រិត​អត់ធ្មត់​» របស់​ក្រុង​ព្យុ​ង​យ៉ាង​ចាប់តាំងពី​ការ​ដាក់​ទណ្ឌកម្មសេដ្ឋកិច្ច​ធ្ងន់ធ្ងរ​បំផុត​របស់ អ​.​ស​.​ប មក ។ ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ លោក​សម្តែង​ក្តី​សង្ឃឹមថា អវត្តមាន​នៃ​ការ​បាញ់​សាក​មី​ស៊ី​ល ឬ​ការ​សាកល្បង​គ្រាប់បែកនុយក្លេអ៊ែរ បង្ហាញ​ពី​ឆន្ទៈ​របស់​ក្រុង​ព្យុ​ង​យ៉ាង​ចង់​ចាប់ផ្តើម​ការ​ចរចា​ដោយ​ផ្ទាល់​ជាមួយ​ក្រុង​វ៉ា​ស៊ី​ន​តោន​ក្នុង​ពេល​ណាមួយ​ខាង​មុខ​ឆាប់​ៗ ។

នៅ​ឯ​ក្រសួងការបរទេស​អា​េ​ម​រិ​ក លោក TILLERSON ថ្លែង​ថា ខ្ញុំ​កត់សម្គាល់​ឃើញ​បែប​នេះ​ហើយ​ខ្ញុំ​ចង់​បញ្ជាក់​វា ។ ខ្ញុំ​រីករាយ​ដែល​ឃើញ​របប​ក្រុង​ព្យុ​ង​យ៉ាង​បង្ហាញ​កម្រិត​​មួយ​ចំនួន​នៃ​ការ​អត់ធ្មត់ ដែល​យើង​ពុំ​ធ្លាប់​ឃើញ​សោះ​កាលពីមុន​មក ។ យើង​សង្ឃឹមថា នេះ​ជា​ការ​ចាប់ផ្តើម​នៃ​សញ្ញា​ដែល​បង្ហាញ​យើង​ថា​កូរ៉េ​ខាងជើង​ត្រៀម​កាត់​បន្ថយ​កម្រិត​នៃ​ភាព​តានតឹង ត្រៀម​ទប់​រាល់​អំពើ​បង្កហេតុ​រួច​យើង​អាច​មើលឃើញ​ក្នុង​ពេល​ខាង​មុខ​ឆាប់​ៗ នូវ​ផ្លូវ​មួយ​ឆ្ពោះទៅ​រក​ការ​ចរចា ។

រដ្ឋមន្ត្រី​ការ​បរទេស​អា​មេ​រិ​ក​អះអាង​ទៀត​ថា នៅ​មាន​លទ្ធភាព​នៃ​ការ​ចរចា​ប្រសិនបើ​កូរ៉េ​ខាងជើង​បញ្ឈប់​ក្នុង​គ្រា​ដំបូង​ការ​សាកល្បង​មី​ស៊ី​ល និង​ការ​បង្កហេតុ​ឯទៀត​ៗ ។

ទោះបី​យ៉ាងណា ការ​និយាយ​ពី​ការ​អត់ធ្មត់​របស់​កូរ៉េ​ខាងជើង​នេះ​ហាក់​ពុំ​ត្រូវ​ឡើយ ព្រោះ​មេដឹកនាំ​កូរ៉េ​ខាងជើង​បាន​ចេញ​បញ្ជា​ឱ្យ​ផលិត​ម៉ូ​ទ័​រ​កាំជ្រួច និង​ក្បាល​គ្រាប់​មី​ស៊ី​ល​បាលី​ស្ទិ​ក​រំលង​ទ្វីប ICBM បន្ថែម​ទៀត ។

ទីភ្នាក់ងារ​ព័ត៌មាន​កូរ៉េ​ខាងជើង KCNA រាយការណ៍​នា​ថ្ងៃ​ទី​២៣ សីហា ថា លោក​គី​ម ជុង​អ៊ុ​ន បាន​ចុះ​ទៅ​ពិនិត្យ​វិទ្យាស្ថាន​សម្ភារ​គីមី​នៃ​បណ្ឌិតសភា​វិទ្យាសាស្ត្រ​ការពារ​ដែល​ផលិត​បណ្តា​មី​ស៊ី​ល​កូរ៉េ​ខាងជើង ។ លោក​បញ្ជា​ឱ្យ​វិទ្យាស្ថាន​នេះ​ផលិត​ថែម​ទៀត​ម៉ូ​ទ័​រ​កាំជ្រួច​ប្រើ​ប្រេងឥន្ធនៈ​រឹង ព្រមទាំង​ក្បាល​កាំជ្រួច ។

រួច​នា​ថ្ងៃ​ទី​២២ សីហា ក្នុង​សន្និសីទ​ស្តី​ពី​ការ​រំសាយ​គ្រឿង​សព្វាវុធ​នៅ​ក្រុង​ហ្សឺ​ណែវ​ប្រមុខ​គណៈប្រតិភូ​ក្រុង​ព្យុ​ង​យ៉ាង​អះអាង​ថា ប្រទេស​របស់​គេ​នឹង​ពុំ​ចរចា​ដាច់ខាត​ស្តី​ពី​អាវុធ​នុយក្លេអ៊ែរ​របស់​ខ្លួន​តែ​ដោយ​អះអាង​ថា ផ្លូវ​នៃ​ការ​ចរចា​នៅ​តែ​ជា​លទ្ធភាព​មួយ ៕